no-alternative title

ធ្លាយចេញរូបភាព Poster ថ្មីមួយរបស់ Samsung បង្ហាញថា ស្មាតហ្វូន Galaxy S10e នឹងមានពណ៌លឿង

កាលពីម្សិលមិញនេះ យើងទើបតែទទួលបានព័ត៌មានមិនច្បាស់លាស់មួយទាក់ទងជាមួយនឹងរូបភាពផ្លូវការរបស់ Samsung Galaxy S10e ដែលជាស្មាតហ្វូនមាន តម្លៃសមរម្យបំផុតជាងគេនៅក្នុងចំណោមទូរស័ព្ទស៊េរីថ្មីនៃត្រកូល Samsung Galaxy S10 ទាំង 3 ម៉ូដែល ដែលក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចេញនូវ ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។ នៅលើផ្ទាំងរូបភាពនៃ Poster ដែលយើងទទួលបាននេះ គឺមិនបង្ហាញពីអ្វីច្បាស់ដែលយើងត្រូវដឹងនៅឡើយទេ ប៉ុន្តែមានការលើកឡើងថា រូបភាពនេះ គឺបានបញ្ជាក់ពីអត្ថិភាព នៃ Galaxy S10e ថា នឹងមានពណ៌លឿងដូចដែលក្រុមហ៊ុន Apple បានធ្វើសម្រាប់ iPhone XR កន្លងមកផងដែរ។ 

មួយវិញទៀត ជាមួយនឹងការបញ្ចេញនូវពាក្យស្លោកថា "ភាពរីករាយដ៏ពិសេសសម្រាប់មនុស្សគ្រប់គ្នា" គឺនឹងអាចជួយពង្រឹងបន្ថែមនូវពាក្យចចាមអារ៉ាម ដែលថា S10e នឹងត្រូវបាន ក្រុមហ៊ុន Samsung ធ្វើការកាត់បន្ថយតម្លៃរបស់បងប្អូនបង្កើតរបស់ខ្លួន ដែលស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone XR របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ ប៉ុន្តែបើទោះ ជាមានព័ត៌មានបែបណាក៏ដោយ អ្វីៗគឺនឹងបង្ហាញជាផ្លូវការយប់នេះ ហើយអ្វីៗទាំងអស់នឹងដឹងច្បាស់ជាក់ជាមិនខាន ដូច្នេះសូមតាមដានបន្តទៀតជាមួយខ្ញុំទាំងអស់ គ្នានៅយប់នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន