no-alternative title

Hyundai Sonata 2020 បានបង្ហាញខ្លួនជាមួយនឹងការរចនាយ៉ាងស្រស់ស្អាតរលើបរលោងបំផុត!

ក្រុមហ៊ុនផលិតរថយន្ត Hyundai ទំនងជាមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្ត Geneva Motor Show នៅក្នុងឆ្នាំនេះទេប៉ុន្តែនេះមិនមែនមានន័យ ថា រឿងនេះ អាចបញ្ឈប់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ នៅក្នុងការបង្ហាញនូវរថយន្តម៉ូដែលថ្មីនោះទេ។ មុនព្រឹត្តិការណ៍ពិពរណ៍ New York Auto Show នៅខែក្រោយនេះ ក្រុមហ៊ុន Hyundai ក៏ត្រៀមខ្លួនក្នុងការប្រកាសចេញញនូវរថយន្តស៊េរីថ្មី Sonata 2020 របស់ខ្លួនផងដែរ។ ជាមួយនឹងរថយន្តដែលមានរូបរាងយ៉ាងល្អឥតខ្ចោះនោះ នេះគឺជារថយន្ត Coupe ទ្វារ 4 ដែលពិតជាស្រស់ស្អាតកាលីបទាន់សម័យមែនទែន!

រថយន្តស៊េរីថ្មី Sonata 2020 នេះ គឺមានការបំផុសគំនិតចេញពីគំនិតនៃរថយន្ត Le Fil Rouge ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Geneva Motor Show 2018 ហើយនេះ គឺជារថយន្តដំបូងបំផុតដែលធ្វើការផលិតជាមួយនឹងតួខ្លួនស្ព័រ Sensuous Sportiness របស់ក្រុមហ៊ុន Hyundai។ រថយន្តស៊េរីថ្មី Hyundai Sonata 2020 នេះមានរូបរាងស្ព័រជាងរថយន្តជំនាន់មុនរបស់ខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់តួខ្លួនរបស់វាគឺវែងជាងមុនដល់ទៅ 1.3 inches ខណៈពេលដែលប្រវែងនៃរថយន្តនេះគឺវែងជាងមុនដល់ទៅ 1.7 inches។ ក្រឡេកទៅមើលផ្នែកខាងមុខរបស់រថយន្តនេះ ភ្លើងមុខរបស់រថយន្តស៊េរីថ្មី 2020 Sonata នេះគឺជាអំពូលប្រភេទ Hidden Lighting Lamps ដែលបំពាក់នៅលើរថយន្ត HDC-2 ដែលបង្ហាញវត្តមានដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Busan Motor Show កាលពីឆ្នាំមុននេះ។ 

រថយន្តនេះជាប្រភេទ Sedan ដែលពិតជាទាក់ទាញខ្លាំងមែនទែន! បើក្រឡេកមើលផ្នែកខាងក្នុងរបស់រថយន្តនេះគឺមានការផ្លាស់ប្តូរកាន់តែអស្ចារ្យ។ ផ្នែកខាងក្នុងរបស់រថយន្តនេះកាន់តែមានភាពទូលាយ និងស្រស់ស្អាត។ ក្រុមហ៊ុន Hyundai និយាយថា ខ្លួនមិនមែនជាអ្នកដែលចាប់អារម្មណ៍ខ្លាំងក្នុងការប្រើប្រាស់នូវអេក្រង់ទំហំធំបំពាក់នៅក្នុងរថយន្តប្រណិតនោះទេ។ ជាលទ្ធផល ក្រុមហ៊ុនផលិតរថយន្ត Hyundai គឺធ្វើការបញ្ចូលគ្នានៃប្រព័ន្ធ infotainment និងអេក្រង់ center-gauge cluster displays បញ្ចូលគ្នាដោយប្រើប្រាស់នូវ S curve តែមួយគត់។

នៅមិនទាន់មានព័ត៌មានដែលបញ្ជាក់អំពីម៉ាស៊ីនរបស់រថយន្តនេះនៅឡើយទេ ប៉ុន្តែយើងអាចនឹងឃើញនូវព័ត៌មានថ្មីជាច្រើនបន្ថែមទៀតនៅពេលដែលរថយន្ត Sedan ដែលមានការរចនារូបរាងថ្មីនេះបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ New York Auto Show 2019  នៅខាងក្រោយនេះ។ សម្រាប់ការលក់រថយន្តស៊េរីថ្មី Sonata 2020 នឹងចាប់ផ្តើមនៅជុំវិញពិភពលោកនៅក្នុងឆមាសទី 2 នៅឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន