no-alternative title

ការលក់ Samsung Galaxy S10 series នៅក្នុងទីក្រុងហុងកុង អស់ពីស្តុកហើយ បន្ទាប់ពីប្រកាសលក់ជាផ្លូវការ

កាលពីខែមុននេះ ក្រុមហ៊ុន Samsung បានសម្ពោធស្មាតហ្វូនស៊េរីថ្មី Galaxy S10 series របស់ខ្លួន និងបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន និងទីក្រុង ហុងកុង ដោយនៅក្នុងទីក្រុងហុងកុងតម្លៃរបស់ស្មាតហ្វូននេះ គឺទាបជាងបណ្តាប្រទេសមួយចំនួន។ ពេលនេះ ការលក់ស្មាតហ្វូន Galaxy S10 series នៅក្នុងទីក្រុងហុងកុង បានលក់អស់ពីស្តុកតែម្តង។ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Galaxy S10 series នេះ គឺពិតជាទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ជាច្រើន ហើយវាពិតជាមានតម្រូវការខ្លាំងក្នុងទីផ្សារមែនទែន។ ដោយមើលឃើញអំពីតម្រូវការនេះ វាហាក់ដូចជាតម្លៃរបស់ស្មាតហ្វូន Galaxy S10 series នៅក្នុងទីក្រុងហុងកុង អាចនឹងមានការកើនឡើងវិញផងដែរ។ 

កន្លងមក ក្រុមអ្នកវិភាគទស្សន៍បានទាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ អាចលក់ស្មាតហ្វូន Galaxy S10 series នេះនៅក្នុងចន្លោះពី 40 ទៅ 45 លានគ្រឿងនៅក្នុងឆ្នាំនេះ។ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 នេះមានអេក្រង់ទំហំ 5.8-inch “Dynamic” Infinity-O AMOLED ខណៈពេលដែលស្មាតហ្វូន Galaxy S10+ មានអេក្រង់ទំហំធំជាង 6.44-inch display ។ អេក្រង់របស់ស្មាតហ្វូននេះទ្រទ្រង់នូវកម្រិតភាពច្បាស់ QHD+ ជាមួយនឹង 19:9 aspect ratios និង HDR10+ ថែមទៀត។ ស្មាតហ្វូនទាំងនេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint sensor ដែលក្រុមហ៊ុន Samsung អះអាងថា វាមានល្បឿនលឿនជាងប្រព័ន្ធស្កេនក្រយ៉ៅដៃ optical fingerprint sensors។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនត្រកូល S-series ថ្មីនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ខណៈពេលដែលម៉ូដែលសម្រាប់ដាក់លក់ជាលក្ខណៈអន្តរជាតិគឺប្រើប្រាស់នូវបន្ទះឈីប Exynos 9820 chipset ។ បើនិយាយអំពីការតភ្ជាប់ទៅលើម៉េមូរីវិញនោះ ស្មាតហ្វូន Galaxy S10 មានទំហំ 6GB/8GB RAM និង 128GB/512GB storage ខណៈពេលដែលស្មាតហ្វូន Galaxy S10 Plus មានទំហំ 6GB/8GB/12GB RAM និង 128GB/512GB/1TB ។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះគឺមានទំហំ 77-degree 12MP sensorជាមួយនឹង F1.5/F2.4 រួមជាមួយនឹងកាមេរ៉ា 12MP 2x telephoto snapper ដែលមានកម្រិតលំងាក 45-degree viewing angle និង F/2.4 រួមជាមួយនឹងកាមេរ៉ាទី ៣ គឺ ultra-wide 16MP ដែលមានកម្រិត 123-degree viewing angle និង F2.2 aperture ។ 

សម្រាប់សេនស័រនៃកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Galaxy S10 គឺមានកាមេរ៉ាមួយគ្រាប់ដែលមានទំហំ 10MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Galaxy S10 Plus គឺជាកាមេរ៉ាភ្លោះភ្ជាប់ជាមួយនឹងកាមេរ៉ាទី 2ទំហំ 8MP RGB។ ស្មាតហ្វូនទាំងពីរនេះភ្ជាប់ជាមួយនឹង stereo speakers,  រន្ធដោតថ្ម USB Type-C, ប្រព័ន្ធ IP68 សម្រាប់ការពារការជ្រាបទឹក និងប៊ូតុង Bixby ថែមទៀតផង។ Galaxy S10 មានថាមពលថ្មទំហំ 3,500mAh ស្របពេលដែលស្មាតហ្វូន Galaxy S10 Plus មានថាមពលថ្មទំហំ 4,100mAh  ។ ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់នូវបច្ចេកវិទ្យា Wireless Fast Chargingថែមទៀត។ ចំណែកស្មាតហ្វូន Galaxy S10e វិញមានអេក្រង់ទំហំ 5.8-inch Infinity-O AMOLED display  ជាមួយនឹងកម្រិតភាពច្បាស់ 1440×2960 pixels និងបន្ទះឈីប Snapdragon 855 chipset  រ៉េមទំហំ 6GB+128GB  និងម៉េមូរីទំហំ 8GB+256GB ។

ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ ប៉ុន្តែវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយខាងស្តាំរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ាភ្លោះនៅខាងក្រោយដែលមានទំហំ 12MP dual aperture camera (F/1.8; F/2.4) ភ្ជាប់ជាមួយនឹងមុខងាររក្សាលំនឹងនៃរូបភាព Optical Image Stabilization និងមួយទៀតមានទំហំ 16MP ultra-wide angle ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខដែលមានទំហំ 10MP ។ ស្មាតហ្វូន Galaxy S10e នេះ មានថាមពលថ្មទំហំ 3100mAh ខណៈពេលដែលការតភ្ជាប់របស់វាមានដូចជា Wi-Fi 6 (Wi-Fi 802.11 ax), LTE Cat. 20  ជាមួយនឹងល្បឿននៃការដោនឡូតរហូតដល់ទៅ 2Gbps ថែមទៀត។ វាក៏ទ្រទ្រង់នូវប្រព័ន្ធ NFC និង Bluetooth 5.0 ដែរ។ ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10, S10 Plus ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង OneUI ថែមទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន