no-alternative title

Apple ផ្ញើនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី 25 ខែមីនាខាងមុខនេះដែលអាចជាការបង្ហាញសេវាកម្ម Video-Streaming

របាយការណ៍ថ្ងៃនេះ បានបញ្ជាក់ថា Apple នឹងរៀបចំនូវព្រឹត្តិការណ៍មួយរបស់ខ្លួននៅថ្ងៃទី 25 ខែមីនានេះ ដែលខ្លួននឹងប្រកាសនូវព័ត៌មានលម្អិតនៃសេវាកម្មថ្មីរបស់ខ្លួនគឺ Video-Streaming និងសេវាកម្មព័ត៌មា Subscription News ។ នៅក្នុងការអញ្ជើញរបស់ក្រុមហ៊ុន Apple នេះ គឺបញ្ជូនកាលពីថ្ងៃច័ន្ទ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីព័ត៌មានលម្អិតណាមួយអំពីខ្លឹមសារនៃព្រឹត្តិការណ៍នេះនៅឡើយទេ ប៉ុន្តែក៏មានការបង្ហាញនូវខ្សែភាពយន្តដែលមានការរាប់ថយក្រោយ ហើយនេះ ពិតជាធ្វើអោយមានការសង្ស័យថាក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងប្រកាសបង្ហាញនូវសេវាកម្មវីដេអូ Video ជាក់ជាមិនខាន។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅវេលាម៉ោង 10 a.m. PT នៅក្នុងរោងមហោស្រព Steve Jobs Theater ដែលស្ថិតនៅក្នុងបរិវេណ Apple Park នៅក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វញ៉ែរ។  ក្រុមហ៊ុន Bloomberg បានពណ៌នាថា សេវាកម្ម video-streaming service នេះគឺសម្រាប់ការប្រកួតប្រជែងជាមួយនឹងសេវាកម្ម Netflix និងAmazon Prime ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់កម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Apple ហើយវាគ្រោងនឹងដាក់អោយដំណើរការនៅក្នុងរដូវក្តៅនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាApple ត្រូវគេនិយាយថា ខ្លួននឹងអញ្ជើញមនុស្សល្បីៗជាច្រើនដូចជា Jennifer Aniston និង Reese Witherspoon សម្រាប់ព្រឹត្តិការណ៍នៅថ្ងៃទី 25 ខែមីនានេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវសេវាកម្មព័ត៌មានថ្មីមួយទៀតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ BuzzFeed News បានរាយការណ៍កាលពីខែមុននេះថា បន្ទាប់ពីរបាយការណ៍របស់កាសែត Wall Street Journal ដែលរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានធ្វើការចរចារជាមួយនឹងអ្នកបោះពុម្ពជាច្រើនដែលអនុញ្ញាតឱ្យពួកគេទទួលនូវប្រាក់ពាក់កណ្តាលនៃប្រាក់ចំណេញសម្រាប់សេវាកម្ម Subscriptions មួយនេះ។

ការបោះជំហាននេះ គឺដូចជាអ្វីដែលបានបង្ហាញអំពីកិច្ចខិតខំរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើនទៅលើអាជីវកម្មនៃសេវាកម្មរបស់ខ្លួនខណៈពេលដែលការលក់ iPhones នៅមានសភាពយឺតយ៉ាវនោះ។ ក្រុមហ៊ុននេះ បាននិយាយនៅក្នុងរបាយការណ៍នៃប្រាក់ចំណេញចុងក្រោយរបស់ខ្លួនថា ការលក់ iPhones សម្រាប់ត្រីមាសនៃថ្ងៃឈប់សម្រាកលំហែរកាយនោះ គឺមានការធ្លាក់ចុះ 15% បើធៀបជាមួយនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុននេះ ស្របពេលដែលអាជីវកម្មនៃសេវាកម្មជាច្រើនរបស់ក្រុមហ៊ុននេះ គឺមានការកើនឡើងខ្ពស់ដល់ទៅទឹកប្រាក់ 10.9 ពាន់លានដុល្លារអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន