no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S10 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចំនួន 130 នៅទូទាំងពិភពលោក ក្នុងដំណាច់ខែមីនានេះហើយ

កាលីពីថ្ងៃទី 8 ខែមីនាកន្លងនេះ ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយ ខ្លួនបានដាក់លក់ស្មាតហ្វូន Galaxy S10 របស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារនៃប្រទេសចំនួន 70 នៅលើពិភពលោក ដែលក្នុងនោះក៏មានសហរដ្ឋអាមេរិក ឥណ្ឌា ចិន និងឥណ្ឌូនេស៊ី រួមទាំងកម្ពុជាយើងផងដែរ។ នៅចុងខែនេះ ដើម្បីអបអរសាទរនូវខួប 10 ឆ្នាំបស់ស្មាតហ្វូនត្រកូល Galaxy នេះ ក្រុមហ៊ុននឹងពង្រីកនូវទីផ្សារការលក់របស់ខ្លួនរហូតដល់ 130 ប្រទេស។

no-alternative title

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា លក្ខណៈពិសេសរបស់ស្មាតហ្វូន Galaxy S10 នេះ គឺមានការប្រើប្រាស់អេក្រង់ពេញគែម OLED (organic light-emitting diode display) ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយវាថែមទាំងមានសមត្ថភាពនៅក្នុងការចែករំលែកនូវថាមពលថ្មទៅកាន់ឧបករណ៍ជាច្រើនទៀតតាមរយៈប្រព័ន្ធ Wireless រួមជាមួយនឹងប្រព័ន្ធកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយថែមទៀតផង។ នៅក្នុងការឆ្លើយតបជាលើកដំបូងនៅលើទីផ្សារនោះជាពិសេសនៅក្នុងប្រទេសកូរ៉េនោះ វាមានការបង្ហាញអំពីការពេញចិត្តយ៉ាងខ្លាំង នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនចែកចាយស្មាតហ្វូនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung ប្រាប់ទៅកាន់ The Investor ថា “ សម្រាប់ការដាក់លក់នៅថ្ងៃដំបូងសម្រាប់ស្មាតហ្វូន Galaxy S10 គឺមានចំនួនច្រើនជាងស្មាតហ្វូន Galaxy S9 ដែលផ្ទុយពីរបាយការណ៍មួយចំនួនដែលគ្មានព័ត៌មានច្បាស់លាស់នោះ។ សូមជំរាបថា កាលពីពេលមុននេះ Samsung បាននិយាយថា ខ្លួនលក់បាន Galaxy S10 ច្រើនជាងមុន 20% បើធៀបជាមួយនឹងស្មាតហ្វូនត្រកូល Galaxy S9 នៅថ្ងៃដំបូងនេះ។ ក្រុមហ៊ុនចែកចាយស្មាតហ្វូនជាច្រើនចាប់ផ្តើមធ្វើការដឹកជញ្ជូនស្មាតហ្វូនស៊េរីថ្មី Galaxy ទាំងនេះ Galaxy S10, Galaxy S10+ និង S10e នៅថ្ងៃទី 4 ខែមីនាសម្រាប់អតិថិជនរបស់ខ្លួន ដែលបានធ្វើការកម្មង់ទិញមុននោះ។

មានការប៉ាន់ស្មានថា ចំនួនសរុបនៃការលក់ចេញស្មាតហ្វូន Galaxy S10 នេះ គឺដល់ទៅ 180,000 គ្រឿង ដែលច្រើនជាងស្មាតហ្វូន Galaxy S9 ដែលលក់បានចំនួនត្រឹមតែ 150,000 តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនមួយចំនួនក៏បាននិយាយថា ខ្លួននៅមិនទាន់ទទួលបាននូវស្មាតហ្វូនដែលពួកគេបានធ្វើការកម្មង់ទិញនៅឡើយទេ ដោយសារតែហាងលក់មួយចំនួនមិនមានស្តុកនៅឡើយ។ 

បុគ្គលិកម្នាក់មកពីក្រុមហ៊ុនទូរគមនាគមន៍ បាននិយាយថា “ស្មាតហ្វូន Galaxy S10 ពណ៌ស ពិតជាមានការពេញនិយមខ្លាំងមែនទែន ហើវាពិតជាពិបាករកទិញស្មាតហ្វូននេះមែនទែនទាំងនៅក្នុងហាង និងនៅលើអនឡាញ។” ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានចាប់ផ្តើមទទួលនូវការកម្មង់ទិញស្មាតហ្វូន 5G Edition របស់ស្មាតហ្វូន S10 ចាប់ពីថ្ងៃទី 22 ខែមីនានេះ នៅក្នុងប្រទេសកូរ៉េផងដែរ ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម