no-alternative title

Huawei P30 បង្ហាញរូបភាពមួយជាមួយនឹងភាពភ្ញាក់ផ្អើលនៃការថតរូបភាពពេលយប់ដ៏ស្រស់ស្អាតបំផុត

នៅមុនព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំងនៅថ្ងៃទី 26 ខែមីនាខាងមុខនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវលក្ខណៈពិសេសនៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺត្រកូល P30 series។ បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មីនេះ បានបង្ហាញខ្លួនជាមួយនឹងមុខងារ “Super Zoom” រួចហើយនោះ ស្រាប់តែមានភ្ជាប់ជាមួយនឹងមុខងារ portrait mode  ដែលនឹងប្រើប្រាស់នៅលើកាមេរ៉ា 4 គ្រាប់នៅខាងក្រោយមកជាមួយផងដែរ។ ស្របពេលដែលយើងកំពុងតែធ្វើការរង់ចាំសម្រាប់ថ្ងៃនៃការសម្ពោធនេះ ក្រុមហ៊ុន Huawei ក៏បញ្ចេញនូវសមត្ថភាពនៃកាមេរ៉ារបស់ខ្លួនតាមរយៈរូបភាព Poster មួយដែលធ្វើការទម្លាយអំពីសមត្ថភាពនៃការថតរូបភាពនៅក្នុងពេលយប់នោះ។

ក្រុមហ៊ុន Huawei  ធ្វើការបង្ហោះនៅលើបណ្តាញសង្គម Weibo ដើម្បីបង្ហាញនូវ Poster មួយដែលបង្ហាញអំពីរូបភាព “Super Bright” ដែលធ្វើការថតចេញពីស្មាតហ្វូន P30 នេះ។ ស្រដៀងគ្នាទៅនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតដែរនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការសង្កត់ធ្ងន់ទៅលើសមត្ថភាពនៃការថតរូបភាពនៅទីងងឹតតាមរយៈកាមេរ៉ាដ៏អស្ចារ្យនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បង្ហាញនូវរូបភាពដ៏អស្ចារ្យនៃការថតរូបភាពនៅក្នុងពេលរាត្រី និងពណ៌ច្បាស់កម្រិតធម្ជាតិពិតៗតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរូបភាព Renders ថ្មីដែលបង្ហាញដោយអ្នកទម្លាយព័ត៌មាន Roland Quandt នោះ ស្មាតហ្វូន Huawei P30 នឹងប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នៅខាងក្រោយខណៈពេលដែលស្មាតហ្វូនបងប្អូនរបស់វាប្រើប្រាស់នូវកាមេរ៉ាមួយទៀតគឺជា ToF sensor ។ ស្មាតហ្វូនទាំងពីរនេះមានរូបរាងប្រហាក់ប្រហែលគ្នា ហើយវាគឺជាស្មាតហ្វូនត្រកូល Huawei P series ដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ។ Huawei P30 series នេះត្រូវគេរាយការណ៍ថាប្រើប្រាស់នូវបន្ទះឈីប Octa-Core Kirin 980 SoC, 8/12GB RAM, 40W fast charging និងអេក្រង់ដំណក់ទឹក dew drop notch ។ 

ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro ប្រើប្រាស់នូវកាមេរ៉ា 4 គ្រាប់ដែលភ្ជាប់ជាមួយនឹងមុខងារ 10x hybrid zoom អេក្រង់ទំហំ 6.5 inch OLED display និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។ សម្រាប់ស្មាតហ្វូន P30 វិញ មានកាមេរ៉ាខាងក្រោយ ៣ ក្រាប់ កាមេរ៉ាខាងមុខ 24MP រ៉េមទំហំ 8GB និងអេក្រង់ 6.1-inch OLED ថែមទៀតផង។ ថ្មីៗនេះ លក្ខណៈសម្បត្តិពិសេសៗជាច្រើនរបស់ស្មាតហ្វូន Huawei P30 Pro នេះក៏មានការបញ្ជាក់នៅលើ AnTuTu និងបញ្ជីរបស់ Geekbench ផងដែរ។ សម្រាប់ Version ដែលទាបជាងនេះ គឺមានឈ្មោះហៅថា Huawei Nova 4e ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 14 ខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន