no-alternative title

Samsung បើកហាង Galaxy Store ដ៏ធំមួយនៅទីក្រុង TOKYO ប្រទេសជប៉ុន

ទន្ទឹមនឹងការរីកចម្រើនកាន់តែខ្លាំងឡើងៗក្នុងទីផ្សារស្មាតហ្វូនពិភពលោកក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ថ្នាក់លេខ 1 ពិភពលោករបស់កូរ៉េខាងត្បូង Samsung បានធ្វើការពង្រីកហាងលក់របស់ខ្លួនជាច្រើននៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់ពេលថ្មីៗនេះ Samsung ទើបតែចាប់ផ្តើមបើកដំណើរការហាងថ្មីដ៏ធំមួយទៀតរបស់ខ្លួននៅទីក្រុង Tokyo ប្រទេសជប៉ុនដែលមានឈ្មោះថា “Galaxy Harajuku”។ 

ជាការពិតណាស់ហាងនេះគឺជាហាងដាក់តាំងបង្ហាញផលិតស្មាតហ្វូន Galaxy ដ៏ធំបំផុតដែលមិនធ្លាប់មាន ហើយវាបានបើកដំណើរការយ៉ាងពិតប្រាកដក្នុងរយះពេល 500 ថ្ងៃមុនពេលប្រារព្ធព្រឹត្តិការណ៍អូឡាំពិកនាឆ្នាំ 2020។ យើងដឹងហើយថាក្រុមហ៊ុន Samsung គឺជាដៃគូដ៏សំខាន់បំផុតក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិកពិភពលោក (Worldwide Olympic) ដោយក្រុមហ៊ុនបច្ចេកវិទ្យានេះបានផ្តល់នូវគ្រឿងបរិក្ខាទំនាក់ទំនងឥតខ្សែ (Wireless Communication Equipment) សម្រាប់ព្រឹត្តិការណ៍នេះអស់រយះពេលជាច្រើនទសវត្សមកហើយ។ ហាងថ្មីដ៏ធំមួយនេះត្រូវបានធ្វើការរៀបចំឡើងប្រកបទៅដោយសោភ័ណ្ឌភាពស្រស់ស្អាតក្រៃលែង។  

រូបភាពពាណិជ្ជកម្ម
no-alternative title

អាគារនេះត្រូវបានប្រាកដខ្លួនឡើងនៅលើអាគារកំពស់ 8 ជាន់ដោយនៅផ្នែកខាងមុខហាងត្រូវបានធ្វើការរចនាយ៉ាងប្រណិតដោយបានរៀបចំដំរៀបនូវភ្លើងចេញពីបន្ទះគំរូអេក្រង់ស្មាតហ្វូន Galaxy ចំនួនប្រមាណ 1,000 បន្ទះដើម្បីបង្កើតចេញជាពន្លឺភ្លឺចែងចាំជះភ្លឺដូចថ្ងៃមកដល់ដងវីថីសម្រាប់ចរាចរនៅខាងមុខហាង។ ចំពោះអាគារនេះត្រូវបានគូសប្លង់រចនាឡើងដោយវិស្វ័កជនជាតិជប៉ុនផ្ទាល់គឺលោក  Tokujin Yoshioka ហើយក្រុមហ៊ុន Samsung បាននិយាយថាអាគារនេះវាគឺជាតំណាងអោយដល់ចក្ខុវិស័យរបស់ក្រុមហ៊ុននាពេលនាគតថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន