no-alternative title

BOE អាចនឹងដណ្តើមតំណែងពី Samsung ក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់អោយ Apple សម្រាប់បំពាក់លើ iPhone ជំនាន់ក្រោយ

ក្រុមហ៊ុន Samsung អាចនឹងប្រឈមមុខជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយចំនួននៅក្នុងអាជីវកម្មបន្ទះអេក្រង់ OLED។ ដោយយោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថាក្រុមហ៊ុនផលិតបន្ទះអេក្រង់ក្នុងប្រភេទចិនដែលមានឈ្មោះថា  “BoE” បាននឹងកំពុងធ្វើបច្ចុប្បន្នភាពលើបន្ទាត់ចង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រនាខេត្តស៊ីឈួនដើម្បីអនុញ្ញាតឱ្យបន្ទះអេក្រង់ OLED មានប្រសិទ្ធភាពខ្ពស់អាចទទួលយកបានជាមួយការបញ្ចូលនូវញាណដែលធ្វើអោយការសំគាល់ប៉ះកាន់តែមានភាពរលូនបំផុត។ 

ក្រុមហ៊ុន BOE បច្ចុប្បន្នបានចក់ដំណែកពីក្រុមហ៊ុន LG Display នៅក្នុងឧស្សាហកម្មបន្ទះអេក្រង់ LCD ហើយក្រុមហ៊ុនចិនមួយនេះគឺជាក្រុមហ៊ុនសំខាន់មួយក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ទៅអោយក្រុមហ៊ុន Huawei ក្នុងប្រទេសចិនថែមទៀតផង។ ជាបន្តទៅទៀតនេះក្រុមហ៊ុន BOE ត្រូវបានគេដឹងថាបាននឹងកំពុងសិក្សាលើគម្រោងផលិតកម្មបន្ទះអេក្រង់ថ្មីរបស់ខ្លួន ហើយបើតាមប្រភពបានចង្អុលបង្ហាញថាការផលិតបន្ទះអេក្រង់ OLED ថ្មីរបស់ BOE នឹងកើតឡើងក្នុងពេលឆាប់ៗនេះក្នុងទ្រង់ទ្រាយធំថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមកក្រុមហ៊ុន BOE បានផលិតបន្ទះអេក្រង់សម្រាប់ប្រើនៅលើម៉ាស៊ីនកុំព្យូទ័រ MacBook និង iPad រួចហើយ ដូច្នេះវាពិតជាអាចទៅរួចដែលក្រុមហ៊ុនផលិតបន្ទះអេក្រង់របស់ចិនមួយនេះបន្តចាប់ដៃសហការជាមួយ Apple ក្នុងការផ្គត់ផ្គងបន្ថែមទៀតសម្រាប់អេក្រង់ iPhone  ជំនាន់ក្រោយ។ ហើយការផ្លាស់ប្តូរដៃគូផ្គត់ផ្គង់បន្ទះអេក្រង់ OLED នេះត្រូវបានគេមើលឃើញថាអាចនឹងផ្តល់នូវផលចំណេញច្រើនដល់ក្រុមហ៊ុន Apple ក្នុងការចំនាយលើបន្ទះអេក្រង់ OLED ដែលខ្លួនបានទិញពីក្រុមហ៊ុន Samsung។ 

បើយោងតាមរបាយការណ៍របស់ Sigmaintell Consulting បានអោយដឹងថាពេញមួយឆ្នាំ 2018 ក្រុមហ៊ុន BOE បាននាំចេញបន្ទះអេក្រង់ LCD TV panels បានចំនួន 54.3 លានបន្ទះ និង LCD Monitor panels បានចំនួន 37.3 លានបន្ទះ ខណះដែលក្រុមហ៊ុន LG បាននាំចេញចំនួន 48.6 លានបន្ទះសម្រាប់ LCD TV panels និង 34.5 លានបន្ទះសម្រាប់អេក្រង់ LCD Monitor panels៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន