no-alternative title

Huawei Nova 4e ចេញហើយដោយភ្ជាប់ជាមួយអេក្រង់ទំហំ 6.2 អ៊ីង មានកាមេរ៉ា 3 គ្រាប់ ហើយនិងកាមេរ៉ាខាងមុខទំហំ 32MP

ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Huawei Nova 4e នៅថ្ងៃនេះ តាមរយៈព្រឹត្តិការណ៍នៃការសម្ពោធមួយនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ដែលនេះ គឺជាស្មាតហ្វូនធន់កណ្តាលដែលភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ និងកាមេរ៉ាខាងមុខដែលមានទំហំ 32MP។ ស្មាតហ្វូននេះ មានទំហំអេក្រង់ធំជាមួយនឹងការរចនាអេក្រង់ Waterdrop Notch ថែមទៀតផង។  ស្មាតហ្វូនស៊េរីថ្មី Huawei Nova 4e ប្រើប្រាស់នូវកញ្ចក់ 3D ជាមួយនឹងវិមាត្រ 152.9x72.7x7.4mm និងមានអេក្រង់ប្រភេទ IPS LCD display មានកម្រាស់ត្រឹមតែ 6.15 អ៊ីងប៉ុណ្ណោះ ដោយអាចបង្ហាញនូវកម្រិតភាពច្បាស់ full HD+ 1080x2312 pixels។ ស្មាតហ្វូននេះ មានអេក្រង់ U notch ហើយលើសពីនេះទៀតនោះ ស្មាតហ្វូនស៊េរីថ្មី Nova 4e នេះមានកម្រិត aspect ratio 19.5:9 ។ ស្មាតហ្វូននេះ 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស ពណ៌ខ្មៅ និងពណ៌ខៀវ។

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវរ៉េមទំហំ 4GB និង 6GB ភ្ជាប់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយអាចបន្ថែមនូវ microSD card បានផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 710 និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ជាមួយនឹង EMUI 9 UI ដែលអាចដំណើរការនៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា GPU Turbo 2.0 សម្រាប់ពង្រឹងទៅលើល្បឿនក្រាហ្វិកផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Nova 4e មានទំហំ 32MP។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាមេរ៉ានេះមានសមត្ថភាពក្នុងការថតរូបភាពកាន់តែស្រស់ស្អាតច្បាស់ជាងមុននៅកន្លែងដែលមានពន្លឺទាបនោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់នៅខាងក្រោយដែលមានកាមេរ៉ា ៣ គ្រាប់ទំហំ 24-megapixel primary sensor, 120-degree 8-megapixel wide-angle lens និង 2-megapixel depth sensor ។ កាមេរ៉ា ៣ គ្រាប់ខាងក្រោយនេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI សម្រាប់ការថតរូបភាពនៅកន្លែងងងឹតបានច្បាស់ស្រស់ស្អាតបំផុត។ ស្មាតហ្វូនេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយផងដែរ មិនតែប៉ុណ្ណោះវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា AI Face Unlock ថែមទៀតផង ។ 

ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3,240mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 18W fast charging ។ សម្រាប់ការតភ្ជាប់ Connectivity របស់ស្មាតហ្វូននេះ គឺមានដូចជា dual-SIM support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 4.2, USB-C និងរន្ធដោតកាសស្តាប់ 3.5mm audio jack ដែលរកឃើញនៅលើស្មាតហ្វូន Nova 4e នេះ។ ស្មាតហ្វូន Huawei Nova 4e បង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹង 2 ម៉ូដែលសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 4 GB RAM + 128 GB storage និង 6 GB RAM + 128 GB storage ។ ស្មាតហ្វូននេះមានតម្លៃ 1,999 Yuan (~$178) និង 2,299 Yuan (~$342)។ 

ពេលនេះ ស្មាតហ្វូននេះអាចធ្វើការបញ្ជាទិញមុនបាននៅក្នុងទីផ្សារនៃប្រទេសនេះហើយ។ ស្មាតហ្វូននេះ នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 28 ខែមីនានេះ។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន Huawei Nova 3e បង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន P20 Lite នៅក្នុងអ៊ឺរ៉ុប ហើយនិងប្រទេសមួយចំនួនទៀត។ ដូចនេះ ស្មាតហ្វូន Nova 4e ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការជាមួយនឹងស្មាតហ្វូន P30 Lite នៅក្នុងអ៊ឺរ៉ុប និងទីផ្សារនៃប្រទេសជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន