no-alternative title

Samsung ផ្តើមផលិតទ្រង់ទ្រាយធំលើបន្ទះឈីបសម្រាប់ស្មាតហ្វូនដែលអាចបត់បានហើយ ស្របពេលដែលគូរប្រជែងកំពុងតែត្រៀបង្ហាញវត្តមានដូចគ្នា

កាលពីថ្ងៃទី 14 ខែមីនានេះ ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចយក្ស Samsung Electronics បាននិយាយ ខ្លួននឹងចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបកម្រិតខ្ពស់ DRAMសម្រាប់ទូរស័ព្ទដៃដែលមានសមត្ថភាពខ្ពស់បំផុតសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតៗជាច្រើ នដូចជាស្មាតហ្វូនដែលមានអេក្រង់បត់បានជាដើម។ 

បន្ទះឈីបថ្មី 12 gigabyte DRAM របស់ក្រុមហ៊ុននេះ គឺមានសមត្ថភាពខ្ពស់ជាងមុនដល់ទៅ 1.5 ដងបើធៀបជាមួយនឹងបន្ទះឈីប 8GB ដែលប្រើប្រាស់នៅលើកុំព្យូទ័រ ultra-thin laptops នៅក្នុងទីផ្សារ។ វាប្រើប្រាស់នូវបន្ទះឈីប 16 gigabit DRAM ចំនួន 6 នៅខាងក្នុងផ្អែកទៅលើបច្ចេកវិទ្យា 10-nanometer chip fabrication technologyរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សមត្ថភាពខ្ពស់នៃបន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនទាំងនេះគឺពិតជាមានសារៈសំខាន់មែនទែនជាមួយនឹងការកើនឡើងនៃបច្ចេកវិទ្យាថ្មីៗនៅលើស្មាតហ្វូនរួមមានបច្ចេកវិទ្យា AI អេក្រង់ធំជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ជាងមុន កាមេរ៉ាច្រើនរួមទាំងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 5G Network Service ថែមទៀត។ រ៉េម 12GB នេះ នឹងដំណើរការដំបូងបំផុតនៅលើស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាន Galaxy Fold របស់ក្រុមហ៊ុន Samsung ដែលនឹងឈានជើងចូលទៅក្នុងទីផ្សារនៅដើមខែមេសាខាងមុខនេះ។ 

បន្ទះឈីបនេះនឹងធ្វើការផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតផងដែរ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់ទម្លាយអំពីដៃគូសក្តានុពលរបស់ខ្លួនសម្រាប់ផលិតផលថ្មីនេះនៅឡើយទេ។ ល្បឿននៃការបញ្ជូនទិន្នន័យរបស់ម៉េមូរីឈីបថ្មីនេះគឺដល់ទៅ 34.1GB ក្នុងមួយវិនាទី។ វាមានទំហំតូចត្រឹមតែកម្រាស់ 1.1mm ដែលធ្វើអោយស្មាតហ្វូនទាំងនេះមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុនថែមទៀត នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ។

លោក Chun Se-won អនុប្រធានអគ្គនាយករបស់ក្រុមហ៊ុន Samsung Electronics បាននិយាយថា “ជាមួយនឹងការផលិតទ្រង់ទ្រាយធំទៅលើឈីប 12GB នេះ ក្រុមហ៊ុន Samsung គឺមានការផ្តល់នូវម៉េមូរីកម្រិតខ្ពស់សម្រាប់ប្រើប្រាស់ទៅលើស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ចាប់ពីទំហំ 12GB និង 512GB eUFS 3.0 storage។ យើងកំពុងតែពង្រឹងទៅលើជំហររបស់យើងនៅក្នុងនាមជាក្រុមហ៊ុនផលិតម៉េមូរីស្មាតហ្វូនកម្រិតខ្ពស់ ដែលល្អបំផុត ដើម្បីបំពេញនូវតម្រូវការនៃការកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅលើពិភពលោក៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន