no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BlackBerry និយាយថា លោកគ្មានជំនឿទៅលើស្មាតហ្វូនដែលអាចបត់ចូលគ្នាបាននោះទេ

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើស្មាតហ្វូនដែលមានអេក្រង់អាចបត់បញ្ចូលគ្នាបាន ដោយសារពួកគេជឿជាក់ថាស្មាតហ្វូនទាំងនេះ នឹងតំណាងឱ្យអនាគតនៃឧបករណ៍ចល័ត។ មនុស្សគ្រប់គ្នាត្រូវការអេក្រង់ធំជាងមុនជារៀងរាល់ថ្ងៃ ហើយស្មាតហ្វូនដែលអាចផ្លាស់ប្តូរទៅជាថេប្លេតគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ប៉ុន្តែលោក John Chen នាយកប្រតិបត្តិក្រុមហ៊ុន BlackBerry មិនមានមតិដូចគ្នានោះទេ។ បើយោងតាមការបញ្ជាក់របស់លោក Chen អោយដឹងថា ក្រៅពីការយកតម្លៃខ្ពស់ខ្លាំងនោះ ស្មាតហ្វូនទាំងនេះគឺមានទំហំធំពេក។

លោកនឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ដែលស្ថិតនៅខាងក្រៅមន្ទីរពិសោធន៍ធ្វើតេស្ត៍នៅក្រុមហ៊ុនរបស់គាត់ទិញស្មាតហ្វូនដែលអាចបត់បញ្ចូលបាននេះទេ។ ហើយបើយោងតាមរូបលោក វាមិនមានភាពលេចធ្លោនៅលើអេក្រង់ពេញលេញ ប្រព័ន្ធស្កេនស្នាមម្រាមដៃ បច្ចេកវិទ្យាស្គាល់មុខ និងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនោះទេ។ វាមានតែពេលវេលានោះទេ ដែលនឹងប្រាប់យើងថាតើ នាយកប្រតិបត្តិក្រុមហ៊ុន BlackBerry និយាយនេះត្រូវ ឬអត់នោះ? យ៉ាងណាមិញ ស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាននេះនៅមិនទាន់ដាក់លក់នៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន ដែលអាចបត់បានដំបូងគេបំផុតដែលអាចដណ្តើមយកទីផ្សារបាន គឺ Samsung Galaxy Fold ហើយវានឹងមានវត្តមានចាប់ពីខែឧសភាខាងមុខនេះ ជាមួយនឹងតម្លៃចាប់ផ្តើមប្រហែលជា 2.000 ដុល្លារ។ បន្ទាប់ពីនោះមក នៅរដូវក្តៅខាងមុខនោះ ស្មាតហ្វូនដែលមានអេក្រង់បត់បាន Huawei Mate X គឺជាស្មាតហ្វូនដែលមានទស្សនៈខុសប្លែកពីគ្នា (អេក្រង់ដែលអាចបត់បញ្ចូលគ្នាបានពីខាងក្រៅ) នឹងដាក់លក់នៅលើទីផ្សារផងដែរ។ យោងតាមរបាយការណ៍ជាច្រើន ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការងារនៅលើស្មាតហ្វូនដែលមានអេក្រង់បត់បានចំនួនពីរម៉ូឌែលបន្ថែមទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន