no-alternative title

ការដាក់អោយដំណើរការនូវបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកូរ៉េ អាចនឹងធ្វើការពន្យារពេលរហូតដល់ត្រីមាសទី 2 ឆ្នាំ 2019

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា 5G គឺស្ថិតនៅក្នុងចំណោមបច្ចេកវិទ្យាដែលមនុស្សជាច្រើនកំពុងតែធ្វើការរង់ចាំ។ បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថា នឹងដំណើរការដំបូងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំ 2019 នេះ។ ប៉ុន្តែតាមរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងនោះ ការដាក់អោយដំណើរការនូវបច្ចេកវិទ្យា 5G Networks នេះនឹងធ្វើការពន្យារពេលរហូតដល់ត្រីមាសទី 2 ឆ្នាំ 2019 នេះហើយប្រហែលជាស្ថិតនៅក្នុងខែមេសានេះ។ រដ្ឋាភិបាលមិនផ្តល់នូវការបញ្ជាក់ច្បាស់លាស់អំពីការពន្យារពេលនេះទេ ប៉ុន្តែវាគឺប្រាកដណាស់។

ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង បានផ្តល់មូលហេតុពីរយ៉ាងចំពោះការពន្យារពេលនេះ។ ដំបូងគឺការខ្វះខាតនៃស្មាតហ្វូន 5G ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 5G គួរតែត្រៀមខ្លួនរួចរាល់ហើយ និងធ្វើតេស្ត៍បញ្ចប់ទាំងស្រុងនៅក្នុងខែមីនានេះ ប៉ុន្តែវាហាក់បីដូចជាស្មាតហ្វូននេះ នៅមិនទាន់ត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមដាក់លក់នៅក្នុងខែមីនានេះនៅឡើយទេ។ ក្រុមហ៊ុន LG កំពុងរង់ចាំទទួលយកនូវម៉ូឌឹម Modem Snapdragon X50 (ដែលជាម៉ូដែល 5G ដំបូងរបស់ក្រុមហ៊ុន Qualcomm) នៅលើស្មាតហ្វូនស៊េរីថ្មី V50 ThinQ ប៉ុន្តែវានឹងមិនទាន់រួចរាល់សម្រាប់ការដាក់លក់នៅឡើយទេរហូតដល់ខែមេសាខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

មូលហេតុទី 2 សម្រាប់ការពន្យារពេលនេះ គឺរចនាសម្ព័ន្ធនៃការកំណត់តម្លៃរបស់ក្រុមហ៊ុនដឹកជញ្ជូនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង។ រដ្ឋាភិបាលធ្វើការច្រានចោលសំណើពីក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកដ៏ល្បីល្បាញគឺក្រុមហ៊ុន SK Telecom ពីព្រោះថា តម្លៃដែលស្នើឡើងខ្ពស់ពេក ហើយមិនសមស្របសម្រាប់អ្នកប្រើប្រាស់ធម្មតាជាច្រើននោះទេ។ ផែនការនេះ ត្រូវកំណត់តម្លៃថ្លៃ ហើយគិតតែសម្រាប់មនុស្សដែលត្រូវការស្មាតហ្វូនដែលអាចផ្ទុកទិន្នន័យច្រើនប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន