no-alternative title

ការលក់របស់ស្មាតហ្វូន Huawei Mate 20 គឺនៅតែមានចំនួនច្រើនដដែល បើទោះជាគ្មានទីផ្សារសហរដ្ឋ អាមេរិកក៏ដោយ

នៅពេលជាងពីរសប្តាហ៍ទៀតនេះ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូនស៊េរីស្មាតហ្វូន P30 Series ហើយ ក្រុមហ៊ុនចិនមួយនេះ ពិតជាកំពុងរវល់ខ្លាំងណាស់ក្នុងការបង្កើតនូវប្រព័ន្ធកាមេរ៉ា 4 គ្រាប់ដែលអាចថតរូបភាពតាមស្មាតហ្វូន ដែលខ្លួននិយាយថា ស្អាតយ៉ាងល្អឥតខ្ចោះនោះ។ ប៉ុន្តែនៅពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ ក៏នឹងបន្តបង្ហាញពីសមិទ្ធផលដ៏គួរអោយចាប់អារម្មណ៍របស់ខ្លួន ដើម្បីឈោងទៅកាន់ចំណាត់ថ្នាក់លេខមួយនៅក្នុងទីផ្សារស្មាតហ្វូនពិភពលោកនាពេលអនាគតផងដែរ។

ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យានេះ មិនទាន់មានវត្តមានផ្លូវការនៅក្នុងសហរដ្ឋអាមេរិក ដែលនៅតែជាទីផ្សារស្មាតហ្វូន ដែលគេដឹងថា អាចរកចំណូលបានច្រើនជាងគេ និងមានប្រាក់ចំណូលច្រើនបំផុត នៅក្នុងពិភពលោកក៏ដោយ ក៏ស្មាតហ្វូនស៊េរី Huawei Mate 20 "Series" បានគ្រប់គ្រងការដឹកជញ្ជូនសរុបចំនួន 10 លានគ្រឿងផងដែរ នៅក្នុងរយៈពេល 4 ខែកន្លះតែប៉ុណ្ណោះ។ នេះមិនមែនជាលើកដំបូងដែលស្មាតហ្វូនត្រកូលមួយនេះ នៅក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុននេះលក់បានចំនួនដល់ទៅ 10 លានគ្រឿងនោះទេ ប៉ុន្តែសម្រាប់ស្មាតហ្វូនត្រកូល P20 និង Mate 10 ក៏ទទួលបានតួលេខច្រើនក្នុងពេលដំណាលគ្នានៅក្នុងខែសីហា ឆ្នាំ 2018 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលដែលស្មាតហ្វូនស៊េរីថ្មី P20 និង P20 Pro ត្រូវចំណាយពេលប្រហែលជាប្រាំខែ សម្រាប់ការដាក់លក់នៅក្នុងហាងជាច្រើននោះ ស្មាតហ្វូនត្រកូល Mate 10 និង Mate 10 Pro គឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែន ជាមួយនឹងការលក់ទ្វេដងជាមួយនឹងការនាំចេញសរុបចំនួន 10 លានគ្រឿង។ យើងកំពុងនិយាយអំពីផលិតផលស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Pro ដូចគ្នា ដែលអ្នកអាចទិញបានពីក្រុមហ៊ុនលក់រាយជាច្រើន នៅក្នុងសហរដ្ឋអាមេរិកភ្ជាប់ជាមួយនឹងការធានាត្រឹមត្រូវទៀតផង។ លោកអ្នកក៏អាចទិញស្មាតហ្វូន Mate 20 និង Mate 20 Pro បានដែរ ប៉ុន្តែចេញពីក្រុមហ៊ុនលក់រាយដូចជា eBay ជាដើម។ 

លទ្ធផលទាំងអស់នេះ បានបង្ហាញថាក្រុមហ៊ុន Huawei ពិតជាមិនត្រូវការសហរដ្ឋអាមេរិកនោះទេ ដើម្បីទទួលបានជោគជ័យនោះ។ ក្រុមហ៊ុនប្រទេសចិនមួយនេះ គឺពិតជាមានទីផ្សារធំនៅទ្វីបអាស៊ី ការរីកចម្រើនយ៉ាងឆាប់រហ័សនៅអឺរ៉ុប ហើយថែមទាំងពេញនិយមនៅក្នុងប្រទេសកាណាដា ដែលស្មាតហ្វូន Mate 20 Pro ត្រូវដាក់លក់តាមរយៈក្រុមហ៊ុនធំៗ ជាច្រើនដូចជា Rogers, Bell និង Telus ជាដើម។ ប្រសិនបើក្រុមហ៊ុននេះ នៅតែបន្តការរីកចម្រើនរបស់ខ្លួនសម្រាប់ស្មាតហ្វូនកម្រិតខ្ពស់ និងស្មាតហ្វូនថ្នាក់កណ្តាលនោះ គឺពិតជាឱកាសដ៏ល្អមួយដែលទីផ្សារស្មាតហ្វូន នឹងរកឃើញអ្នកដឹកនាំថ្មីឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន