no-alternative title

មិនគួរជឿ! ក្រុមហ៊ុន Samsung ប្រទេសម៉ាឡេស៊ី បង្ហោះ Galaxy S10 Series ទៅលើមេឃ នៅក្នុងឱកាសសម្ពោធស្មាតហ្វូនរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសម៉ាឡេស៊ី ធ្វើរឿងថ្មីមួយដ៏អស្ចារ្យមួយ ដែលបានជ្រើសជាដែនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S10 ដោយការបង្ហោះស្មាតហ្វូននេះ ទៅលើមេឃ ដែលមើលពិតជាបានបង្ហាញលក្ខណៈដ៏ប្រសើររបស់ស្មាតហ្វូននេះ បន្ទាប់ពីការបង្ហាញវត្តមានជាផ្លូវការនៃស្មាតហ្វូនស៊េរីថ្មី Galaxy S10 នៅក្នុងប្រទេសនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រទេសម៉ាឡេស៊ី ក៏បានធ្វើការសម្ពោធស្មាតហ្វូនស៊េរីថ្មីនេះចំនួន 10 គ្រឿង ដោយបានបង្ហោះទៅលើមេឃតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលបានផ្តិតចេញមក បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺពិតជាមានសមត្ថភាពក្នុងការចាប់រូបភាពគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែនបើមើលទៅលើនោះ។ នេះ គឺជាលើកទីមួយហើយដែលក្រុមហ៊ុន Samsung ម៉ាឡេស៊ី បានផ្តើមបង្ហោះស្មាតហ្វូនរបស់ខ្លួននៅក្នុងលំហបែបនេះ។ នេះក៏ជាលើកដំបូងដែលក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ សម្រេចធ្វើរឿងបែបនេះនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ នៅក្នុងការប្រារព្ធពិធីអបអរជាលើកដំបូងនេះ ក្រុមហ៊ុន Samsung ម៉ាឡេស៊ី បានចាប់ផ្តើមបង្ហោះស្មាតហ្វូនស៊េរីថ្មី Galaxy S10 ដែលមានកម្ពស់ 80.000 ហ្វីត ទៅក្នុងមេឃសម្រាប់ប្រទេសម៉ាឡេស៊ី។  ស្មាតហ្វូនស៊េរីថ្មី Galaxy S10 ចំនួន 10 គ្រឿង អាចមើលឃើញភពផែនដីបានយ៉ាងល្អបំផុត។ ស្មាតហ្វូនទាំងនេះ អាចធ្វើការចាប់រូបភាពផែនដីតាមរយៈ bird’s-eye-view ហើយលទ្ធផលរបស់វាគឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។

លោក Yoonsoo Kim ប្រធានក្រុមហ៊ុន Samsung ម៉ាឡេស៊ី បាននិយាយថា ការបង្ហោះនេះ គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន Samsung។ គាត់ត្រូវគេសំដៅទៅការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅក្នុងការត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាសម្រាប់ស្មាតហ្វូនថ្មីនេះ និងឈានដល់កម្ពស់កាន់តែច្រើនដែលពួកគេបានធ្វើបាន ហើយនេះក៏ជានិមិត្តរូបនៅពេលនេះផងដែរ។

ក្រុមហ៊ុន Samsung ក៏បាននាំយកនូវភាពសប្បាយរីករាយមួយចំនួនទៀតនៅក្នុងហាងលក់សម្រាប់សមាជិកជាច្រើន ដែលចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធនេះផងដែរ។ ពួកគេត្រូវបានគេស្នើឱ្យទស្សន៍ទាយថា តើស្មាតហ្វូនស៊េរីថ្មីទាំង 10 នេះ នឹងត្រូវចុះចតនៅលើផែនដីវិញដែរទេ? អ្នកចូលរួមទាំងអស់ត្រូវដាក់ ទីតាំងមួយនៅលើផែនទី ហើយចម្លើយទីតាំងនៅជិតបំផុតនឹងឈ្នះស្មាតហ្វូន Galaxy S10 ថ្មីម្នាក់មួយគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន