no-alternative title

បែកធ្លាយព័ត៌មានថា Nokia 6.2 នឹងដាក់លក់នៅនិទាឃរដូវនេះ ដោយមានបញ្ជាក់នូវតម្លៃរបស់ស្មាតហ្វូននេះផងដែរ

ក្រុមហ៊ុន របស់ហ្វាំងឡង់ HMD Global ត្រូវបានគេនិយាយថា នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីថ្នាក់ធន់កណ្តាល Nokia 6.2 នៅក្នុងព្រឹត្តិការណ៍សមាជពិពរណ៍ Mobile World Congress (MWC) ឆ្នាំ 2019 កាលពីខែមុននេះ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាន ដែលបានបង្ហាញមុនព្រឹត្តិការណ៍ថ្ងៃទី 24 ខែកុម្ភៈនោះ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView ទៅវិញ ហើយស្មាតហ្វូននេះ ក៏មិនមែនជាស្មាតហ្វូនតែមួយគត់ ដែលនឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍ MWC នោះទេ។ 

ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូនជាច្រើនផ្សេងទៀតដូចជា Nokia 3.2, Nokia 4.2, Nokia 1 Plus និងទូរស័ព្ទ Nokia 210 នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ គណនី Twitter របស់ក្រុមហ៊ុនដែលត្រូវបានគេស្គាល់ថា សម្រាប់ការទម្លាយនូវពត៌មានលំអិតអំពីស្មាតហ្វូន Nokia ជាច្រើននោះ បានការអះអាងថា ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 នេះ នឹងដាក់លក់ជាផ្លូវការនៅនិទាឃរដូវ ហើយតម្លៃរបស់វា គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 6.1 ដែលបង្ហាញខ្លួននៅឆ្នាំ 2018 អញ្ចឹងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥឡូវនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 ត្រូវគេ ប្រហែលជាប្រកាសបង្ហាញខ្លួននេះ នៅចន្លោះចុងខែមីនា និងចុងខែមិថុនា។ ស្មាតហ្វូន Nokia 6.1 ដាក់លក់ជាមួយនឹងតម្លៃ 279 អឺរ៉ូ (315 ដុល្លារ)។ ហេតុដូច្នេះហើយវាអាចទៅរួចដែលថា ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 អាចនឹងមានវត្តមាននៅលើទីផ្សារដែលមានតម្លៃស្រដៀងគ្នាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ។ ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 នឹងបំពាក់អេក្រង់ទំហំ 6.2 អ៊ីង នឹងអាចទ្រទ្រង់នូវកម្រិតភាពច្បាស់ Full HD + និងកម្រិតសមាមាត្រនៃអេក្រង់ 19:9 Aspect Ratio។ ស្មាតហ្វូននេះ អាចនឹងមានទំហំ 156.9x76.2x7.9mm និងដំណើរការលើបន្ទះឈីប Snapdragon 632 SoC មានរ៉េមទំហំ 4GB និង 6GB ផងដែរ។ 

កាមេរ៉ាភ្លោះ គឺតម្លើងនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 នេះ ទំនងជាសអាចរួមបញ្ចូលនូវកាមេរ៉ាដែលមានទំហំ 16 មេហ្គាភិចសែល និង 5 មេហ្គាភិចសែល។ ស្មាតហ្វូននេះ អាចបំពាក់ជាមួយថាមពលថ្មកម្លាំង 3,500mAh ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនតាមរយៈ USB-C ផងដែរ។ ដូចគ្នាទៅនឹងស្មាតហ្វូន Nokia ថ្មីៗនេះ ផងដែរ ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 នឹងត្រូវដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS។ លក្ខណៈពិសេសផ្សេងទៀតរបស់ស្មាតហ្វូននេះមានរន្ធដោតកាសស្តាប់ 3.5mm audio jack, microSD card slot, ការទ្រទ្រង់នូវសំឡេង OZO audio និងប្រព័ន្ធស្កេនក្រយ៉ៅដៃខាងក្រោយផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន