no-alternative title

Sony Xperia 4 កំពុងស្ថិតក្នុងដំណើរការផលិត ត្រូវបានគេដឹងថា បំពាក់នូវបន្ទះឈីប Snapdragon 710 និងអេក្រង់ 21:9 Aspect Ratio

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mobile World Congress (MWC) ឆ្នាំ 2019 កាលពីខែមុននេះ ក្រុមហ៊ុន Sony បានប្រកាសចេញនូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Xperia 1 ជាមួយស្មាតហ្វូនស៊េរី Xperia 10 និងស្មាតហ្វូន Xperia 10 Plus។ មានការប៉ាន់ស្មានថា អ្នកជំនាញបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុននេះ អាចនឹងធ្វើការលើស្មាតហ្វូនស៊េរីថ្មី ដែលមានឥទ្ធិពលខ្លាំងជាងម៉ូដែលស្មាតហ្វូន Xperia 10។ យោងតាមព័ត៌មានរបស់ Sumahoinfo បានអោយដឹងថា ព័ត៌មានដែលបានលេចឡើងនៅវេទិកា Esato នេះ បានអះអាងថា ស្មាតហ្វូននេះ អាចត្រូវគេហៅថាស្មាតហ្វូន Xperia 4។ ស្មាតហ្វូននេះ មានពត៌មានលំអិតជាច្រើនរបស់ស្មាតហ្វូនថ្មីនេះ ដែលបែកធ្លាយនៅលើអនឡាញ។

មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនស៊េរីថ្មី Xperia 4 នឹងមានអេក្រង់ទំហំ 5.7 អ៊ីង នឹងផ្តល់នូវគុណភាពបង្ហាញរូបភាព Full HD + 2520x1080 ភិចសែលជាមួយនឹងកម្រិតសមាមាត្រ 21: 9 Aspect Ratio។ ស្មាតហ្វូន Xperia 1 និង Xperia 10 Plus និង Xperia 10 មានអេក្រង់ទំហំ 6.5 អ៊ីង ចំណែកឯស្មាតហ្វូនXperia 10 មានអេក្រង់ទំហំ 6 អ៊ីង។ ទូរស័ព្ទទាំងនេះ មានកម្រិតអេក្រង់សមាមាត្រទំហំ 21:9 Aspect Ratio។ បើប្រៀបធៀបនឹងស្មាតហ្វូនទាំងនេះ ស្មាតហ្វូន Xperia 4 មានរូបរាងតូចយ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 និងរ៉េមទំហំ 4GB ។ ស្មាតហ្វូនស៊េរីថ្មីនេះត្រូវគេនិយាយថានឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Sony Xperia 4 អាចត្រូវបំពាក់ដោយថាមពលថ្ម 2,800mAh។ ស្មាតហ្វូននេះ ប្រហែលជាប្រើប្រាស់នូវកាមេរ៉ាភ្លោះនៅខាងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់រចនាសម្ព័ន្ធពិតប្រាកដនៃកាមេរ៉ាភ្លោះនេះមិនទាន់ដឹងនៅឡើយទេ។ វានៅមិនទាន់មានព័ត៌មានអំពីកាមេរ៉ាមុខរបស់ស្មាតហ្វូននៅឡើយទេ។ ស្មាតហ្វូននេះនឹងមិនមានរន្ធដោតកាសស្តាប់ 3.5mm audio jack នោះទេ។ ស្មាតហ្វូនស៊េរីថ្មី Xperia 1 នេះក៏គ្មានរន្ធស្តាប់កាសផងដែរ ខណៈពេលដែលលក្ខណៈពិសេសនេះត្រូវបានរក្សាទុកនៅលើស្មាតហ្វូនស៊េរីថ្មី Xperia 10 និង 10 Plus ។ ដូច្នេះ ស្មាតហ្វូនស៊េរីថ្មី Xperia 4 ប្រហែលជាស្មាតហ្វូនធន់កណ្តាលរបស់ក្រុមហ៊ុននេះ។

ស្មាតហ្វូនស៊េរីថ្មី Sony Xperia 4 ត្រូវគេរំពឹងថានឹងមានទំហំ 149.5x65x9.4 មីលីម៉ែត្រ ហើយប្រហែលជាមានពណ៌ជាច្រើនដូចជាប្រាក់ពណ៌ទឹកប្រាក់ ពណ៌ខ្មៅ ពណ៌ស្វាយ និងពណ៌ក្រហម។ ស្មាតហ្វូននេះ ទទួលការបញ្ជាក់វិញ្ញាបនបត្រពី IP សម្រាប់ការការពារទឹក និងធូលីផងដែរ ប៉ុន្តែនៅមិនមានការបញ្ជាក់ជាផ្លូវការអំពីវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xperia 4 នេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន