no-alternative title

Galaxy S10 Series កំពុងតែធ្វើបានយ៉ាងល្អនៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងអាចជួយឱ្យមានចំណែកទីផ្សារឡើងវិញ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Samsung បានស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងក្លា នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសចិន ដែលមានចំណែកទីផ្សារចំនួនតិចជាង 1 ភាគរយ ស្របពេលដែលក្រុមហ៊ុននេះ ធ្លាប់មាន 20 ភាគរយ នៅឆ្នាំ 2013 កន្លងទៅ។ ដៃគូប្រកួតប្រជែងក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន Xiaomi បានផ្តល់ឱ្យ Samsung នូវពេលវេលាដ៏លំបាក នៅក្នុងទីផ្សារដែលរកកម្រៃបាន។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ក្រុមហ៊ុន Samsung មានអារម្មណ៍ថា ខ្លួនមានឱកាសល្អ នៅក្នុងការទទួលបានចំណែកទីផ្សារ ដែលបាត់ខ្លះត្រឡប់មកវិញ។

នៅពេលថ្មីៗនេះ Galaxy S10 ដែលជាស៊េរីស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ទទួលបានលទ្ធផលយ៉ាងល្អ សម្រាប់ការលក់នៅក្នុងប្រទេសចិន  ដោយបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន ដើម្បីនិយាយថា ស្មាតហ្វូននេះ នឹងជួយឱ្យក្រុមហ៊ុន Samsung ទទួលបានចំណែកទីផ្សារ ដែលបាត់បង់នៅក្នុងប្រទេសនេះត្រឡប់មកវិញ។ ក្រុមហ៊ុន Samsung បានយកជំហានសំខាន់ៗមួយចំនួន ដើម្បីកែលម្អអាជីវកម្មស្មាតហ្វូនរបស់ខ្លួន នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ បានសុំទោសចំពោះការដំណើរការមិនល្អរបស់ខ្លួន នៅក្នុងប្រទេសចិន  និងបានធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកសំខាន់ៗ មួយចំនួនផងដែរ។ ក្នុងនោះក៏មានប្រតិបត្តិការមួយចំនួនត្រូវបានសម្រួល ហើយក៏មានការផ្លាស់ប្តូរអ្នកគ្រប់គ្រងនៅក្នុងតំបន់ទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន សម្រាប់ប្រទេសចិន ឥឡូវនេះ ពាក់ព័ន្ធនឹងការផ្តោតទៅលើអតិថិជន ដែលមានឆន្ទៈចំណាយច្រើន លើផលិតផលល្អៗ របស់ខ្លួន។ ក្រុមហ៊ុននេះ ក៏បានសហការជាមួយអ្នកផ្តល់សេវាកម្មក្នុងស្រុក ដូចជាក្រុមហ៊ុន Alibaba, WeChat, Baidu និងអ្នកដទៃ ដើម្បីផ្តល់ជូននូវលក្ខណៈពិសេស នៃបញ្ញ៉ាសិប្បនិម្មិត AI និងសេវាកម្ម IoT ។ ក្រុមហ៊ុន Samsung ក៏បានណែនាំបច្ចេកវិទ្យាថ្មីមួយចំនួន នៅក្នុងប្រទេសចិនជាមុនសិន។ ស្មាតហ្វូន Galaxy A8s គឺជាស្មាតហ្វូនដំបូង ដែលមានអេក្រង់ Infinity-O ។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះ ត្រូវបានគេដាក់បង្ហាញ នៅក្នុងប្រទេសចិន វាក៏ត្រូវបានគេដាក់ចេញលក់ជាលើកដំបូងផងដែរ។

ប្រធានផ្នែកទូរស័ព្ទចល័ត លោក DJ Koh បាននិយាយនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំ របស់ក្រុមហ៊ុនថា " Samsung មានភាពរឹងមាំនៅក្នុងប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យើងបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ពីអង្គការ និងប្រជាជនរបស់យើង ទៅតាមបណ្តាញចែកចាយ»។ លោកបានបន្ថែមថា លោកមានសុទិដ្ឋិនិយម ចំពោះគំរូស្មាតហ្វូន និងតម្លៃពាក់កណ្តាល នឹងនាំមកនូវការផ្លាស់ប្តូរ សម្រាប់សំណាងរបស់ក្រុមហ៊ុន នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន