no-alternative title

Huawei P30 Series នឹងបង្ហាញវត្តមានជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ ស្របពេលដែលទីផ្សារស្មាតហ្វូននៅកម្ពុជា កំពុងតែឡើងកំដៅ

Huawei ត្រកូល P30 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei នឹងសម្ពោធជាផ្លូវការនៅថ្ងៃ 26 មីនា ខាងមុខនេះនៅទីក្រុងប៉ារីស។ យោងតាមព័ត៌មានដែលបានបែកធ្លាយកន្លងមកនេះ ត្រកូល P30 នៅតែផ្តោតសំខាន់លើបទពិសោធន៍ក្នុងការថតរូបជាមួយសមត្ថភាព Super Zoom ខ្លាំងកប់ ដែលអ្នកទាំងអស់គ្នាធានាថា នឹងភ្ញាក់ផ្អើល។ ដោយសារតែព័ត៌មានទាំងនេះហើយបានធ្វអោយមនុស្សជាច្រើនបានទន្ទឹមរង់ចាំយ៉ាងអន្ទះសារនូវវត្តមានHuawei ត្រកូល P30 នេះ។ គួរបញ្ជាក់ថា Huawei ត្រកូល P តែងតែអង្រួនទីផ្សារស្មាតហ្វូន ដោយសារតែបច្ចេករិទ្យាថ្មីៗគ្មានគូប្រៀប ជាពិសេសកំពូលកាមេរ៉ា និងការរចនាយ៉ាងល្អឥតខ្ចោះ។

ទាំងនេះជាលក្ខណះពិសេសមួយចំនួនដែលអ្នកគួរតែដឹងពី Huawei ត្រកូល P៖

រូបភាពពាណិជ្ជកម្ម
no-alternative title

-ការពេញនិយម

ស្មានហ្វូនត្រកូល P បានបញ្ចេញជំនាន់ទីមួយរបស់ខ្លួនកាលពីឆ្នាំ 2012 និងធ្វើកម្មវិធីសម្ពោធនៅប្រទេសកាណាដា។ ត្រកូលP មានសន្ទុះនៃការគាំទ្រនិងទទួលបានការពេញនិយមយ៉ាងខ្លាំងតាំងពីជំនាន់ទីមួយមកម្ល៉េះ។ ជំនាន់បន្តបន្ទាប់បានធ្វើកម្មវិធីសម្ពោធ នៅទីតាំងពិសេសៗជាច្រើននៅជុំវិញពិភពលោកដូចជា នៅទីក្រុងឡុង និង ទីក្រុង Barcelona និងត្រកូល P30 ជំនាន់ចុងក្រោយនេះ នៅទីក្រុងប៉ារីស។

-ការវិវឌ្ឍន៍នៃកាមេរ៉ា

កាលពីឆ្នាំ 2016 ក្រុមហ៊ុន Huawei បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Leica បំពាក់កំពូលកាមេរ៉ាឈានមុខនៅលើស្មាតហ្វូន Huawei ត្រកូល P9។ មិនតែប៉ុណ្ណោះ Huawei ក៏បានបង្កើតស្មាតហ្វូនកាមេរ៉ាក្រោយភ្លោះមុនគេ  បង្អស់នៅក្នុងទីផ្សារស្មាតហ្វូនពិភពលោក។ ត្រកូល P9 បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងទទួលបានការ   គាំទ្រយ៉ាងខ្លាំង។ រីឯជំនាន់ក្រោយ P10 Huawei នៅតែបន្តពង្រឹងគុណភាពនៃការថតរូប ដែលបានផ្តល់បទពិសោធន៍ក្នុងការថតរូបច្បាស់ ស្អាតសូម្បីតែកន្លែងដែលមានពន្លឺតិច រីឯកាមេរ៉ាមុខដែលសហការជាមួយ Leica ក៏អាចសែលហ្វីបែប Portrait ល្អឥតខ្ចោះផងដែរ។ បន្ទាប់មក Huawei បានបំពាក់កាមេរ៉ាក្រោយរហូតដល់បីគ្រាប់នៅលើ P20 និង P20 Pro ដែលធ្វើឲ្យក្រុមហ៊ុនដទៃធ្វើតាមជាបន្តបន្ទាប់។កាន់តែពិសេសទៀតនោះ P20 Pro បានទទួលពិន្ទុខ្ពស់ជាងផ្នែកកាមេរ៉ា ពី DxO Mark ជាច្រើនខែមុននិងការបង្ហាញវត្តមាន Mate20 Pro។

-ពានរង្វាន់ដែលត្រកូល P ទទួលបាន

Huawei ត្រកូល P ពីមួយជំនាន់ទៅមួយជំនាន់ ទទួលបានពានរង្វាន់ជាច្រើនជាបន្តបន្ទាប់។

1. P9 ទទួលបានពានរង្វាន់ដូចជា៖

-EISA European Consumer Smartphone 2016 – 17

-Best Dual Lens Smartphone at TeknoTel 2016 Awards

2 . P10 និង P10 Plus ទទួលបានពានរង្វាន់ដូចជា៖

-Best of MWC: Best Smartphone award ពី Android Authority

-MWC 2017 Awards: Best Phone ពី T3

-HDblog Awards: Best Editor Choice ពី HDBlog

-Editor's Pick of MWC 2017 ពី FoneArena

-EISA Smartphone Camera 2017-2018 award

3. P20 Pro ទទួលបានពានរង្វាន់៖

-EISA's Best Smartphone of the Year (2018) 

-Technical Image Press Association's Best Photo Smartphone 

-Trusted Reviews Awards Flagship Phone ប្រចាំ 2018 

-Tech Radar's Phone ប្រចាំ 2018 

ក្រៅពីកំពូលកាមេរ៉ាជាមួយបច្ចេកវិទ្យាទំនើបៗអស្ចារ្យ កំពូលស្មាតហ្វូន Huawei P30 នៅមានចំណុចពិសេសៗ និងភាពលេចធ្លោដទៃទៀតជាច្រើន ដែលនឹងត្រូវបង្ហាញក្នុងកម្មវិធីសម្ពោធនៅថ្ងៃ 26 មីនានេះ! ធានាថា អ្នកទាំងអស់គ្នានឹងទទួលបានភាពភ្ញាក់ផ្អើល! រង់ចាំទស្សនាការផ្សាយផ្ទាល់ពីទីក្រុងប៉ារីសទាំងអស់គ្នាតាមរយៈ  https://www.facebook.com/huaweimobilekh/videos/1828207173951393/

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន