no-alternative title

កូរ៉េខាងត្បូង នឹងផ្តល់ប្រាក់សំណងដល់ Qualcomm ចំនួន 63 ពាន់លានវ៉ុនវិញ ក្រោយពេលដែលខ្លួនបានលប់ចោលនូវបំរាមប្រឆាំងកាលពី 10 ឆ្នាំមុន

និយ័តករការពារទៅលើទំនុកចិត្តរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃទី 21 ខែមីនាថា ខ្លួនបានលុបចោលផ្នែកមួយនៃការពិន័យនូវទឹកប្រាក់ 273 ពាន់លានវ៉ុន (243 លានដុល្លារអាមេរិក) ដែលខ្លួនបានយកពីមុនមក ទាក់ទងនឹងការប្រឆាំងទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Qualcomm។ របាយការណ៍នៃការផ្លាស់ប្តូរដោយគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌នេះ (Fair Trade Commission) បានកើតឡើងពីរខែ បន្ទាប់ពីតុលាការកំពូល បានសម្រេចថា ទឹកប្រាក់ដែលក្រុមហ៊ុន Qualcomm បានផ្តល់សំណងដល់ក្រុមហ៊ុនអេឡិចត្រូនិច LG Electronics ដើម្បីជាថ្នូរនឹងការទិញបន្ទះឈីបហ្រ្វេកង់របស់ក្រុមហ៊ុនកូរ៉េនោះ នៅកំឡុងពេលពីមុននោះ គួរតែត្រូវបានដកចេញពីការពិន័យនេះ។

យោងតាមគណៈកម្មាការនេះ បានឱ្យដឹងថា ក្រុមហ៊ុន Qualcomm បានចំណាយប្រាក់រាប់លានដុល្លារទៅឱ្យក្រុមហ៊ុន Samsung និង LG នៅក្នុងត្រីមាសទី 2 ឆ្នាំ 2000 និងឆ្នាំ 2009 ដោយសារតែពួកគេប្រើតែបន្ទះឈីបម៉ូដែល Qualcomm និងបន្ទះឈីបហ្រ្វកង់វិទ្យុ សម្រាប់ម៉ូដែលស្មាតហ្វូនមួយចំនួននោះ។ ប៉ុន្តែក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងសានឌីអាហ្គូ (San Diego) បានបង់ប្រាក់សំណងទៅអោយក្រុមហ៊ុន LG វិញកាលពីខែកក្កដាឆ្នាំ 2000 ដល់ខែមិថុនាឆ្នាំ 2005 និងពីខែមករាឆ្នាំ 2007 ដល់ខែកក្កដាឆ្នាំ 2009 ដែលត្រូវបានគេចាត់ទុកថា គឺជាថ្នូរ នឹងការទិញបន្ទះឈីបហ្វ្រេកង់វិទ្យុនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលបំផុតនោះ គឺកាលពីខែមករាកន្លងទៅនេះ តុលាការកំពូលរបស់កូរ៉េខាងត្បូង បានសម្រេចថា ភាគហ៊ុនរបស់ក្រុមហ៊ុន LG នៅក្នុងទីផ្សារស្មាតហ្វូនពីឆ្នាំ 2006 ដល់ឆ្នាំ 2008 មានចន្លោះពី 21,6 ភាគរយ និង 25,9 ភាគរយដែល មិនត្រូវបានគេចាត់ទុកថា នេះគឺជាភាគហ៊ុនធំនោះទេ ដូច្នេះរឿងនេះ ទំនងជាមិនមានការកើនឡើងនៃការប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ឡើយនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងនេះនោះទេ។ គណៈកម្មការនេះ បាននិយាយទៀតថា ខ្លួនបានលុបចោលទឹកប្រាក់ចំនួន 48,6 ពាន់លានវ៉ុន ពីការពិន័យដំបូងរបស់ខ្លួនលើ ទឹកប្រាក់ពិន័យចំនួន 273 ពាន់លានវ៉ុនប្រឆាំងនឹងក្រុមហ៊ុន Qualcomm ដែលបានឈ្នះនោះ។ ដែលនេះ មានន័យថា ប្រទេសកូរ៉េគួរតែប្រគល់ទឹកប្រាក់ប្រមាណ 63 ពាន់លានវ៉ុនទៅឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកនេះវិញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន