no-alternative title

Samsung Galaxy S10 5G នឹងបង្ហាញខ្លួននៅទីផ្សារក្នុងស្រុកខែក្រោយនេះហើយ ស្របពេលដែលទីផ្សារអាមរិកនៅមិនច្បាស់លាស់នោះទេ

Galaxy S10 5G បានបង្ហាញខ្លួនកាលពីខែមុននេះ ដែលនេះ គឺជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ Samsung ប៉ុន្តែ នៅមិនទាន់បញ្ចេញនូវកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅឡើយទេ។ នៅទីបំផុតនៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់អំពីពេលវេលាដែលស្មាតហ្វូន 5G នេះនឹងដាក់លក់ហើយ គឺនៅថ្ងៃទី 5 ខែមេសានេះ ប៉ុន្តែមិនមែននៅក្នុងសហរដ្ឋអាមេរិកនោះទេ។ នៅក្នុងការរាយការណ៍ចេញពី Yonhap News បានផ្សាយថា ទីផ្សាររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ មិនទទួលនូវការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូន Galaxy S10 5G នៅឡើយទេ។ ក្រុមហ៊ុននឹង ចាប់ផ្តើមដឹកជញ្ជូនពីថ្ងៃទី 5 ខែមេសានេះ ដែលជាកាលបរិច្ឆេទផ្លូវការ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ កាលបរិច្ឆេទនៃការដាក់លក់នេះ គឺជាការពន្យារពេលមួយដ៏ខ្លីផងដែរ។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូននេះនៅចុងខែមីនានេះ ប៉ុន្តែការពិភាក្សានេះ គឺរវាងដៃគូជាច្រើននៅក្នុងប្រទេស និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវធ្វើការពន្យារពេល។ ពេលនេះ ស្មាតហ្វូននេះក៏ត្រូវបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់ផ្លូវការរបស់ខ្លួនហើយ។ ដើម្បីទាក់ទាញអតិថិជនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung បាននិងកំពុងរៀបចំផែនការដើម្បីផ្តល់ជូននូវការបញ្ជាទិញដែលមានកំណត់។ ជាពិសេសជាងនេះទៅទៀតអ្នកដែលចុះឈ្មោះទិញស្មាតហ្វូន 5G នេះចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 16 ខែមេសា នឹងមានសិទ្ធិទទួលនូវកាសស្តាប់ Galaxy Buds និង Wireless Charger ផងដែរ។ បន្ថែមពីនេះទៀតនោះ អ្នកទិញទូរស័ព្ទស៊េរីថ្មីនេះនឹងទទួលបានការបញ្ចុះតម្លៃ 50% លើការប្តូរអេក្រង់ម្តងផងដែរសម្រាប់ឆ្នាំដំបូងនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Samsung នៅតែមិនបានបញ្ជាក់ពីតម្លៃផ្លូវការរបស់ស្មាតហ្វូន Galaxy S10 5G ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគឧស្សាហកម្មជឿថា ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃ 1.500.000 វ៉ុន (1.332 ដុល្លារ) នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែរឿងមួយដែលប្រាកដនោះគឺថាអ្នកមិនគួររំពឹងថា ស្មាតហ្វូននេះនឹងមានតម្លៃទាបបែបនេះនោះទេសម្រាប់តំបន់ផ្សេងៗនៅទូទាំងពិភពលោកនោះ។ 

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 5G នឹងដាក់លក់ផ្តាច់មុខនៅក្រុមហ៊ុន Verizon មុនពេលដែលវានឹងពង្រីកខ្លួនទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនដទៃទៀតនៅឆ្នាំនេះ។ កន្លងមកក្រុមហ៊ុន Verizon បានប្រកាសពីគម្រោងផែនការក្នុងការដាក់ឱ្យដំណើរការបណ្តាញ 5G ចល័តរបស់ខ្លួននៅថ្ងៃទី 11 ខែមេសាខាងមុខនេះផងដែរ។ ដំបូងឡើយ Big Red នឹងពឹងផ្អែកតែមួយគត់លើ Motorola Moto Z3 និង 5G Moto Mod ។ ប៉ុន្តែនៅចុងត្រីមាសទីពីរនេះ អតិថិជនក៏គួរតែអាចទិញស្មាតហ្វូន Galaxy S10 5G និងស្មាតហ្វូនដទៃទៀត។ យ៉ាងណាមិញ កាលបរិច្ឆេទចេញផ្សាយពិតប្រាកដនេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

 

ទាក់ទងទៅនឹងការកំណត់តម្លៃនោះ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G ទំនងជាមិនមានតំលៃថោកទេ។ តាមការពិតណាស់ ការរំពឹងទុកនោះគឺថា ស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងតម្លៃ 1.500 ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតម្លៃនេះ មនុស្សជាច្រើនៅតែមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះបាន។

 

ក្រុមហ៊ុន Samsung ជឿថា អត្ថប្រយោជន៍ដ៏ធំបំផុតនៃនោះ 5G គឺវាមានល្បឿនលឿនសម្រាប់ការបើកមើលគេហទំព័រ និងសមត្ថភាពក្នុងការហៅវីដេអូដែលមានគុណភាពខ្ពស់ជាងបណ្តាញទូរស័ព្ទចល័តជំនាន់មុន។ ការលេងហ្គេមតាមអ៊ីនធឺណិត និងការបង្ហោះវីដេអូ មិនគួរមានបញ្ហានោះទេ ហេតុដូច្នេះហើយបានជា Galaxy S10 5G ត្រូវបានគេបំពាក់អេក្រង់ AMOLED ទំហំ 6.7 អ៊ីញធំក្នុងការប្រើប្រាស់នោះ។ ដើម្បីបង្កើនអត្ថប្រយោជន៍នៃការរៀបចំថ្មីនេះ អេក្រង់ដ៏ធំនេះប្រើប្រាស់ជាមួយថាមពលថ្មទំហំ 4,500mAh ថែមទៀតសម្រាប់ជំនួយទៅលើការប្រើប្រាស់បានកាន់តែយូរថែមទៀត។

ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10+ ដែរ ស្មាតហ្វូន 5G របស់ក្រុមហ៊ុន Samsung នេះ ប្រើប្រាស់នូវកាមេរ៉ាខាងមុខភ្លោះដែលមានរូបរាងដូចជាគ្រាប់ថ្នាំ មានកាមេរ៉ាទំហំ 10 មេហ្គាភិចសែល និងកាមេរ៉ាទីពីរទំហំ 8 មេហ្គាភិចសែល។ កាមេរ៉ាក្រោយនេះ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10+ ផងដែរ។ វាមានកាមេរ៉ាទំហំ 12-megapixel, 16-megapixel wide-angle និង 12-megapixel sensor ជាមួយនឹង telephoto lens 2x optical zoom។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រើប្រាស់នូវកាមេរ៉ា Time-of-Flight ដែលអាចធ្វើការផ្តិតរូបភាពកាន់តែអស្ចារ្យសម្រាប់ Bokeh ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie  និង One UI  ថែមទៀត៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន