no-alternative title

ក្រុមហ៊ុន Peugeot របស់បាំរាំង មានគ្រោងទិញក្រុមហ៊ុនផលិតរថយន្តមួយបន្ថែមទៀត បន្ទាប់ពីការប្រកាសចូលទីផ្សារអាមរិក

ក្រុមហ៊ុនផលិតរថយន្ត Peugeot របស់ប្រទេសបារាំង បានប្រកាសថា នឹងធ្វើការវិលត្រឡប់ចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2026 ខាងមុខនេះ ដែលនេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់គ្រប់គ្នា។ នៅទីបំផុតនឹងឃើញនូវវត្តមានរបស់រថយន្តស៊េរីថ្មី Crossovers ជាច្រើនគ្រឿងដ៏ស្រស់ស្អាតរបស់ក្រុមហ៊ុន Peugeot (យើងក៏រំពឹងថានឹងឃើញមានវត្តមានរបស់រថយន្ត Sedans និង Hatchbacks) នៅលើផ្លូវជាច្រើននៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ដើម្បីជួយដំណើរការនៅក្នុងការឈានជើងចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនោះ ក្រុមហ៊ុន PSA ដែលក្រុមហ៊ុនមេធំរបស់ក្រុមហ៊ុន Peugeot បាននឹងកំពុងតែសម្លឹងមើលនៅក្នុងការទិញក្រុមហ៊ុនផលិតរថយន្តផ្សេងមួយទៀតផងដែរ។

ក្រុមហ៊ុន PSA បានទិញយកម៉ាកយីហោ Opel និង Vauxhall ពីក្រុមហ៊ុនផលិតរថយន្ត General Motors នៅក្នុងឆ្នាំ 2017 កន្លងទៅ ហើយខ្លួន ក៏ទិញក្រុមហ៊ុនទាំងពីរនេះ ដើម្បីរកប្រាក់ចំណេញផងដែរ។ នៅក្នុងភាពជោគជ័យនៅក្នុងការសម្រេចនូវការទិញជាលើកដំបូងនេះ ក្រុមហ៊ុន PSA បានជឿជាក់ថា វាគឺជាលើកដំបូងបំផុត នៅក្នុងការចាប់ផ្តើមនូវការទិញដ៏ធំមួយទៀតនោះ។ តាមការបញ្ជាក់របស់  Les Echos បានអោយដឹងថា នៅពេលនេះ ក្រុមហ៊ុន PSA អាចនឹងសម្លឹងមើលនៅក្នុងការទិញក្រុមហ៊ុន Fiat Chrysler Automobiles ឬ Jaguar Land Rover។ លោក Carlos Tavares ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត PSA Group បានរាយការណ៍ថាខ្លួនមានការគាំទ្រពីលោក Robert Peugeot ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Peugeot ដែលនឹងធ្វើការសម្រេចចិត្តក្នុងការទិញក្រុមហ៊ុនដ៏ធំមួយទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Peugeot បាននិយាយថា “យើងគាំទ្រទៅលើគម្រោង Opel project ចាប់តាំងពីការចាប់ផ្តើម។ ប្រសិនបើមានឱកាសផ្សេងទៀតនោះ យើងមិនឈប់នោះទេ លោក Carlos ក៏ដឹងអំពីរឿងនេះដែរ។ ប្រតិបត្តិការ Opel គឺជាភាពជោគជ័យដ៏ពិសេសមួយទៀត យើងមិនគិតថាការចាប់ផ្តើមឡើងវិញនេះគឹលឿននោះទេ។” FCA ត្រូវបានគេនិយាយថា គឺជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន Peugeot ខណៈដែលក្រុមហ៊ុននេះ បានបង្ហាញចំណាប់អារម្មណ៍រួចហើយក្នុងការទិញ ឬបង្កើតភាពជាដៃគូ។ នៅពេលដែលសំដៅលើ FCA នោះ លោក Peugeot បាននិយាយថា "ជាមួយពួកគេ ភពជាច្រើនរបស់យើងអាចដើរទន្ទឹមគ្នាបាន"។

FCA នឹងក្លាយជាគោលដៅនៃការទិញយកដ៏ល្អដោយសារតែវាមានសក្តានុពលទៅលើទីផ្សារអាមេរិកជាមួយម៉ាក Jeep និងម៉ាកយីហោ Ram។ នៅឯពិព័រណ៍រថយន្តក្រុងហ្សឺណែវឆ្នាំ 2019 (Geneva Motor Show 2019) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FCA លោក Mike Manly និយាយថាលោកនឹងបើកទូលាយចំពោះ "កិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឱ្យក្រុមហ៊ុន Fiat មានភាពរឹងមាំ" ។ នាយកប្រតិបត្តិក្រុមហ៊ុន PSA លោក Carlos Tavares ក៏បាននិយាយថា JLR ឬក្រុមហ៊ុន General Motors អាចជាជម្រើសដ៏ល្អ។ វាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ដើម្បីមើលថាតើ រថយន្តរបស់ក្រុមហ៊ុន Peugeot ធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយបែបណានៅទីនេះដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅសហរដ្ឋអាមេរិកមុនពេលដែលបានមកដល់ជាមួយនឹងម៉ាកយីហោស្នូលរបស់ខ្លួននៅក្នុងឆ្នាំ 2026 នោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន