no-alternative title

ស្មាតហ្វូន Sony Xperia 10 Ultra មានការរចនារូបរាងដ៏ស្រស់ស្អាត អាចនឹងមានអេក្រង់ទំហំ 7 អ៊ីង

កាលពីខែមុននេះ ក្រុមហ៊ុន Sony បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូដែលរបស់ខ្លួនគឺ Xperia 1, 10 និង 10 Plus ជាមួយនឹងអេក្រង់ដែលមានកម្រិតសមាមាត្រ 21:9 displays ដែលផ្តល់នូវកម្រិតទស្សនាដូចក្នុងរោងកុន។ ស្មាតហ្វូនស៊េរីថ្មី Xperia 10 និង Xperia 10 Plus នោះ យើងដឹងថាស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះគឺពិតជាមានភាពងាយស្រួលនៅក្នុងការកាន់នៅក្នុងដៃសម្រាប់ការប្រើប្រាស់។ សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូននេះគឺពិតជាស្រស់ស្អាតប្លែកបំផុត។ 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Xperia ដែលមានអេក្រង់កម្រិត 21:9 នៅះ ដែលមិនទាន់ប្រកាសបង្ហាញខ្លួននោះទេ ប៉ុន្តែពេលនេះ គឺចាប់ផ្តើមមានព័ត៌មាន ហើយក៏មានពាក្យចចាមអារ៉ាមថា នេះគឺជាស្មាតហ្វូន Xperia 10 Ultra ផងដែរ។  តាមការបញ្ជាក់របស់របាយការណ៍ជាច្រើននោះ ស្មាតហ្វូន Xperia 10 Ultra នេះនឹងមានអេក្រង់ទំហំ 7 អ៊ីង ដោយក្រុមហ៊ុននឹងធ្វើការរចនារូបរាងរបស់ស្មាតហ្វូនរបស់ខ្លួនដែលប្រហាក់ប្រហែលគ្នា ហើយស្មាតហ្វូន Ultra នេះ នឹងមានលក្ខណៈមិនខុសប្លែកពីស្មាតហ្វូន Xperia 10 និង 10 Plus នោះទេ។ នេះគឺជារូបរាងរបស់ស្មាតហ្វូន 7-inch Xperia 10 Ultra ដែលនៅក្បែរស្មាតហ្វូន 6.5-inch Xperia 10 Plus និង 5.8-inch Galaxy S10e ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការរចនារូបរាងបែបនេះនោះ តើអ្នករំពឹងថា ចង់បានអ្វីទៀតពីស្មាតហ្វូនស៊េរីថ្មី Xperia 10 Ultra នេះ? ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ដែលបង្ហាញថា នេះគឺជាស្មាតហ្វូនធន់កណ្តាលប៉ុណ្ណោះ។ ស្មាតហ្វូននេះ អាចមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ហើយនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន