no-alternative title

វីដេអូថ្មីបង្ហាញអំពីរូបភាពកាមេរ៉ាដែលអាចបង្វិលបានរបស់ស្មាតហ្វូន Samsung Galaxy A90

យោងតាមព័ត៌មានចចាមអារាមកន្លងមកបាននិយាយថា Samsung នឹងធ្វើសេចក្តីប្រកាសមួយដ៏គួរអោយភ្ញាក់ផ្អើលសម្រាប់ឆមាសទី 1 នៅក្នុងឆ្នាំ 2019 នេះ បន្ទាប់ពីការបញ្ចេញនូវស្មាតហ្វូនត្រកូល Galaxy S10 Series របស់ខ្លួនរួចហើយ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះនៅមិនទាន់ឃើញអ្វីដែលប្លែកនោះទេ ដោយសារតែពេលនេះ Samsung នៅតែបន្តក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យរបស់ខ្លួនត្រកូល A-Series ជាបន្តបន្ទាប់ទៀត។ ស្របពេលដែលស្មាតហ្វូនស៊េរីថ្មី Galaxy A70 និង Galaxy A50 បង្ហាញខ្លួនហើយនោះ ស្មាតហ្វូនជំនាន់បន្ទាប់របស់ Samsung នេះ ក៏អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។

ថ្មីៗនេះ យើងធ្លាប់បានឃើញនូវព័ត៌មានបែកធ្លាយជាច្រើនរួចមកហើយអំពីស្មាតហ្វូន Galaxy A90 ហើយមួយចំនួនក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងមានឈ្មោះហៅថា A80 ប៉ុន្តែពេលនេះវាមានការបង្ហាញនូវរូបភាព Render កម្រិតគុណភាពខ្ពស់ដោយ Waqar Khan ហើយ។ ជាក់ស្តែង វាមិនមែន 100% ត្រឹមត្រូវនោះទេ ដោយសារតែអ្នកទម្លាយព័ត៌មាន Ice Universe និយាយថា វីដេអូនេះគឺជិតត្រឹមត្រូវហើយ។ ដូចនេះវាប្រហែលជានៅខ្វះនូវ Time-of-flight sensor ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ គឺបានបង្ហាញអំពីកាមេរ៉ាដែលអាចបង្វិលបានផងដែរ។ នេះមិនមែនជាលើកទីមួយនោះទេដែលយើងធ្លាប់បានឃើញនូវកាមេរ៉ាដែលផុសឡើងនោះ ប៉ុន្តែនេះប្រហែលជាលើកទីមួយដែលយើងបានឃើញនូវកាមេរ៉ាដែលអាចបង្វិលនេះ។ យើងមិនអាចបដិសេធបាននោះទេ ថាវាពិតជាអស្ចារ្យមែនទែន។  កាមេរ៉ាដែលអាចបង្វិលបាននេះ គឺមានន័យថាវាអាចប្រើប្រាស់ជាកាមេរ៉ា Selfies បាន។កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានទំហំដល់ទៅ 48MP ជាមួយនឹងកាមេរ៉ាទីពីរដែលមានទំហំ 8MP ដែលមាន 2x telelens ផងដែរ។ ក្រៅពីការប្រើប្រាស់នូវកាមេរ៉ាគោលជាកាមេរ៉ាខាងមុខនោះ អ្នកក៏អាចប្រើប្រាស់នូវភ្លើង Flash សម្រាប់កន្លែងដែលស្ទើរពន្លឺផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន