no-alternative title

OPPO Reno នឹងបង្ហាញខ្លួននៅក្នុងទីក្រុង Zurich ប្រទេសស្វីសនៅថ្ងៃទី 24 ខែមេសាខាងមុខនេះ

ស្មាតហ្វូនស៊េរីថ្មី OPPO Reno នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមេសាខាងមុខនេះ ប៉ុន្តែរបាយការណ៍ថ្មីមួយទៀត បានទម្លាយថា ស្មាតហ្វូននេះ ក៏នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារអន្តរជាតិផងដែរ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយនេះ។ ក្រុមហ៊ុន OPPO ត្រូវបានគេនិយាយថា គឺបានផ្ញើនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍មួយរបស់ខ្លួននៅក្នុងទីក្រុង Zurich ប្រទេសស្វីសនៅថ្ងៃទី 24 ខែមេសាខាងមុខនេះ គឺជាទីកន្លែងដែលក្រុមហ៊ុននឹងបង្ហាញនូវស្មាតហ្វូន  OPPO Reno។ សម្រាប់ Version ដែលបង្ហាញខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ជាមួយនឹងបច្ចេកវិទ្យា 10x zoom និង 5G ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាគោលរបស់ស្មតហ្វូន OPPO Reno គឺមានទំហំដល់ទៅ  48MP Sony IMX586 sensor  ហើយវាក៏មានកាមេរ៉ាទី ២ ទំហំ  8MP super wide-angle  និងកាមេរ៉ាទី ៣ គឺ  periscope lens 13MP sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm ។ បើនិយាយអំពីការរចនារូបរាងវិញនោះ ស្មាតហ្វូននេះមានអេក្រង់ពេញគែមយ៉ាងស្រស់ស្អាតគ្មាន notch ឬរន្ធប្រហោងនៅលើអេក្រង់នោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏ធ្វើការផ្លាស់ប្តូរប្រើប្រាស់នូវកាមេរ៉ាផុសឡើងដែលត្រូវគេហៅឈ្មោះថា  “Sharkfin selfie” នោះ។ សម្រាប់លក្ខណៈពិសេសជាច្រើនទៀតគឺមានដូចជា  ColorOS 6  ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie, dual-frequency GPS, និងអេក្រង់ដែលមានទំហំដល់ទៅ 93.1% បើធៀបទៅនឹងតួខ្លួនរបស់វាថែមទៀតផង។ ក្រុមហ៊ុន Oppo នឹងបញ្ចេញនូវជំនាន់មួយទៀតរបស់ស្មាតហ្វូននេះ ដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប  Snapdragon 710 ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន