no-alternative title

Nokia X71 ត្រូវបានក្រុមហ៊ុនប្រកាសដាក់ឲ្យមានការបញ្ជាទិញ Pre-Oder នៅក្នុងប្រទេសចិនហើយ

ទូរស័ព្ទ Nokia X71 គឺជាស្មាតហ្វូនថ្មីមួយ ដែលត្រូវបានគេដឹងថា នឹងមានភារកិច្ចលំបាកនៅក្នុងការប្រកួតប្រជែងជាមួយដែគូរ ដូចជា Redmi Note 7 Pro និង vivo V15 Pro សម្រាប់សម្រាប់ស្មាតហ្វូនស៊េរីមធ្យម ក្នុងប្រទេសចិន។ ទូរស័ព្ទនេះ ផ្តល់នូវការតំឡើងកាមេរ៉ា 3 គ្រាប់ ជាមួយស៊ិនស័រទំហំ 48 មេហ្គាភិចសែល និង 8 មេហ្គាភិចសែល ក៏ដូចជា អេក្រង់  trendy hole punch display ផងដែរ។ គិតត្រឹមថ្ងៃនេះ អ្នកប្រើប្រាស់នៅប្រទេសចិន អាចទទួលបានទូរស័ព្ទចុងក្រោយ របស់ HMD តាមរយៈគេហទំព័រផ្លូវការរបស់ Nokia ។

យោងតាមបញ្ជីនៃលក្ខណះសម្បត្តិ ទូរស័ព្ទនេះមានអេក្រង់ 6,39 អ៊ីញ 1080p+ មានកាមេរ៉ាខាងមុខ 16MP និងអង្គប្រតិបត្តិការ Snapdragon 660 និងមាន RAM ទំហំ 6GB និងមានអង្គចងចាំ 64GB និង 128GB ជាមួយការបន្ថែម microSD បានថែមទៀត។ ផ្នែកខាងក្រោយ មានលក្ខណៈពិសេស នៃការដំឡើងកាមេរ៉ាបីគ្រាប់ដំបូងរបស់ Nokia ជាមួយនឹងកាមេរ៉ាទី 1 មានទំហំ 48MP ជាមួយនឹងកម្រិត Aperture f/1.8 និងមានកែវថតកម្រិត 120 ដឺក្រេ ទំហំ 8MP និងទីបីគឺ 5MP depth sensor។ ស្មាតហ្វូន Nokia X71 មានតម្លៃចាប់ពី 2,199 យ័ន (325 ដុល្លារ) សម្រាប់ម៉ូដែល 64GB និងមានតម្លៃ 2,699 យ័ន (400ដុល្លារ) សម្រាប់កំណែ 128GB ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបញ្ជាទិញជាមុន នឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 17 ខែមេសា។ យោងតាមព័ត៌មានមុនៗ បានឲ្យដឹងថា X71 នឹងបង្ហាញផ្លូវរបស់ខ្លួន ដោយសារតែទូរស័ព្ទ Nokia 8.1 Plus ជាអន្តរជាតិ ហើយក៏នឹងមាន NFC ផងដែរ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់មានស៊ុម Time-Frame សម្រាប់ការចាប់ផ្តើមជាសកលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន