no-alternative title

Samsung Galaxy Note 10 នឹងបង្ហាញវត្តមានរហូតដល់ទៅ 4 ម៉ូដែលដោយមានពីរម៉ូដែលទ្រទ្រង់សេវា 5G Connectivity

យើងបានដឹងរួចហើយថាក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញចេញកំពូលស្មាតហ្វូនប្រភេទហ្វាប់ប្លែតជំនាន់ទី 10 គឺ Galaxy Note 10 ចំនួនមិនតិចជាង 4 ម៉ូដែលនោះទេដោយក្នុងនោះមានមួយម៉ូដែលមានទំហំតូចជាងជំនាន់មុនថែមទៀតផង។ ដោយឡែកក្នុងពេលថ្មីៗនេះមានរបាយការណ៍ថ្មីមួយមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូងផ្ទាល់បានបញ្ជាក់អោយដឹងថា “ឆ្នាំនេះក្រុមហ៊ុន Samsung ត្រៀមប្រកាសចេញកំពូលហ្វាប់ប្លែតជំនាន់ថ្មី Galaxy Note 10 យ៉ាងហោចណាស់ក៏បួនម៉ូដែលដែរ ដោយពីរម៉ូដែលទ្រទ្រង់ប្រព័ន្ធសេវា 5G Connectivity និងពីរម៉ូដែលទៀតទ្រទ្រង់ប្រព័ន្ធសេវា 4G LTE”។ 

សម្រាប់ Note 10 ដែលទ្រទ្រង់ប្រព័ន្ធ 5G នឹងបំពាក់នូវអេក្រង់ធំរហូតដល់ទៅ 6.75” និងមួយម៉ូដែលតូចនឹងបំពាក់នូវបន្ទះអេក្រង់ទំហំ 6.28” ដែលជាទំហំតូចជាងអេក្រង់ Note 9។ ប្រភពបន្ថែមទៀតថា “សម្រាប់ Galaxy Note 10 ដែលមានទំហំអេក្រង់ធំក៏នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយចំនួន 4 គ្រាប់ដូចគ្នាទៅនឹង Galaxy S10-5G ខណះម៉ូដែលមានទំហំអេក្រង់តូចនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ដូច Galaxy S10 និង S10+ ដែរ។ ក្រុមហ៊ុន Samsung បាននិយាយថា “ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរទម្លាប់ក្នុងការប្រកាសចេញស្រឡាយកំពូលស្មាតហ្វូនរបស់ខ្លួនពី 2 មក 4 ម៉ូដែលវិញម្តងដែលនេះជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនដើម្បីទាក់ទាញទីផ្សារ និងបំពេញតម្រូវការទីផ្សារបស់អ្នកប្រើប្រាស់ ហើយនឹងផ្តល់នូវលទ្ធភាពដល់ពួកគេក្នុងការជ្រើសរើសប្រើប្រាស់ស្មាតហ្វូនដែលជាម៉ូដែលកំពូលក្នុងតម្លៃផ្សេងៗគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយក្នុងឆ្នាំនេះក្រុមហ៊ុនមានគម្រោងធ្វើការប្រកាសចេញស្រឡាយកំពូលហ្វាប់ប្លែតជំនាន់ទី 10 គឺ Galaxy Note 10 Series ចំនួន 4 ម៉ូដែលផ្សេងគ្នាផងដែរ ព្រោះថាកន្លងមកក្រុមហ៊ុនទទួលបានជោគជ័យខ្លាំងជាមួយការប្រកាសចេញកំពូលស្មាតហ្វូនស្រឡាយ Galaxy S ជំនាន់ទី 10 គឺ Galaxy S10 Series ដែលមានចំនួន 4 ម៉ូដែលរួចទៅហើយកាលពីដើមឆ្នាំ 2019 នេះដែលមានដូចជា Galaxy S10e, S10, S10+ និង S10-5G ដោយជំនាន់ថ្មីនេះពិតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ហើយសម្រាប់ Galaxy Note 10 ដែលមានទំហំតូចនឹងត្រូវចូលខ្លួនមកជំនូសម៉ូដែល Galaxy S10e ដែលកំពុងទទួលបានជោគជ័យទីផ្សារខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយវាក៏ជាម៉ូដែលស្មាតហ្វូនប្រើប៊ិចជំនាន់ថ្មីដែលមានទំហំតូចក្នុងជំនាន់របស់វាផងដែរ។ 

ចំពោះ Galaxy Note 10-5G ចំនួនពីរម៉ូដែលគឺជាតួរអង្គដ៏សំខាន់សម្រាប់ទីផ្សារកំពូលស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធសេវា 5G នាឆ្នាំ 2019 ព្រោះថាឆ្នាំនេះវាជាឆ្នាំដែលបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ចាប់ផ្តើមប្រកូតប្រជែងខ្លាំងក្នុងទីផ្សារស្មាតហ្វូនដំណើរការដោយប្រព័ន្ធសេវា 5G ដែលជាប្រព័ន្ធបណ្តាញជំនាន់ថ្មីចុងក្រោយបំផុតដែលកំពុងត្រៀមបើកអោយដំណើរការនៅក្នុងបណ្តាប្រទេសមួយចំនួនជាបណ្តើរៗហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន