no-alternative title

ASUS NovaGo បានបង្ហាញខ្លួនជាផ្លូវការហើយ! គឺជាកុំព្យូទ័រ Gigabit LTE PC ដំបូងបំផុតក្នុងពិភពលោកដំណើរការបន្ទះឈីប Snapdragon 835

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ទើបតែបានប្រារព្ធនូវព្រឹត្តិការណ៍មួយនៅ Hawaii នៅក្នុងអំឡុងពេលដែលក្រុមហ៊ុននិយាយអំពីសមិទ្ធិផលរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបានប្រកាសចេញនូបកុំព្យូទ័រ ASUS NovaGO ដែលជាប្រភេទកុំព្យូទ័រ Gigabit LTE PC ជំនាន់ថ្មី នឹងដំបូងបំផុតរបស់ខ្លួនសំរាប់ទីផ្សារនៅក្នុងពិភពលោកផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ASUS NovaGO គឺជាប្រភេទកុំព្យូទ័រដំបូងបំផុតនៅក្នុងពិភពលោកដំណើរបន្ទះឈីប Snapdragon 835 processor ដែលប្រើប្រាស់នូវប្រព័ន្ធ Gigabit LTE  ដែលមានសមត្ថភាពខ្លាំងខ្លាជាងការប្រើប្រាស់ស្មាតហ្វូននេះ គឺដោយសារតែប្រើប្រាស់ម៉ូឌឹម Snapdragon X16។ ASUS NovaGo គឺជាប្រភេទកុំព្យូទ័រយួរដៃ 2-in-1 hybrid ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការកាច់បត់ដូចជាថេប្លេតបានយ៉ាងងាយស្រួល។ កុំព្យូទ័រនេះ មានស៊ុមព័ទ្ធអេក្រង់ធំល្មម ទម្ងន់រាងធ្ងន់បន្តិចគឺ 1.39kg ហើយវាមានវិមាត្រ 316 x 221 x 149 mm។ NovaGo មានអេក្រង់ Touchscreen Display 13.3” FHD LED ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 S ដែលអាចធ្វើការ Upgrade ទៅជាជំនាន់ Windows 10 Pro ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ រហូតដល់មុនថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2018 ។ ម្យ៉ាងទៀត កុំព្យូទ័រនេះ ក៏មានសមត្ថភាពទ្រទ្រង់នូវប្រព័ន្ធ Windows Ink, Windows Hello និង Cortana ផងដែរ។

កុំព្យូទ័រស៊េរីថ្មីនេះ មានពីរទំហំសម្រាប់ធ្វើការជ្រើសរើសគឺ 4GB/64GB និង 8GB/256GB ដែលប្រើប្រាស់នូវ UFS 2.0 ។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងវិញ NovaGo ក៏ប្រើប្រាស់ eSIM និង nano SIM ផងដែរ។ វាមានរន្ធ SIM tray, HDMI port, រន្ធដោតកាសស្តាប់ 3.5mm audio jack, ប៊ូតុងសំឡេង volume rocker និងប៊ូតុង power ផងដែរ។ ថាមពលថ្មរបស់កុំព្យូទ័រនេះមិនដឹងអំពីកម្រិតថាមពលនោះទេ ប៉ុន្តែក្រុមហ៊ុន ASUS និយាយថា វាអាចប្រើប្រាស់បានដល់ទៅរយៈពេល 22 ម៉ោង និង 30 ថ្ងៃសម្រាប់ការ Standby ។ សម្រាប់កុំព្យូទ័រ NovaGO ទំហំ 4GB ដាក់លក់នៅក្នុងតម្លៃ $599 ខណៈពេលដែលទំហំ 8GB ដាក់លក់នៅក្នុងតម្លៃ $799 ។ កុំព្យូទ័រនេះ នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិក ចិន អ៊ីតាលី ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ននិងតៃវ៉ាន់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន