no-alternative title

iPhone ស៊េរីឆ្នាំ 2018 របស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់ថាមពលថ្មរាងអក្សរ L ដែលនឹងមានអានុភាពខ្លាំង និងប្រើប្រាស់បានយូរជាងមុន

ថ្ងៃនេះ មានព័តមានថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhones ចំនួន 3 ស៊េរីម៉ូដែលទៀតនៅឆ្នាំក្រោយនេះ ហើយទូរស័ព្ទទាំង 3 ស៊េរីនេះ នឹងមានការរចនារូបរាងដូចគ្នាទៅនឹងទូរស័ព្ទ iPhone X។ ឥឡូវនេះ អ្នកវិភាគម្នាក់ បានចេញមកអះអាងថា ទូរស័ព្ទ iPhones ស៊េរីឆ្នាំ 2018 នឹងបំពាក់នូវថាមពលថ្មកាន់តែប្រសើរជាងមុនដោយសារតែការកែលម្អរូបរាងកាន់តែប្រសើរជាងមុននោះ។ គួរបញ្ជាក់ថា ទូរស័ព្ទ iPhone X នាពេលបច្ចុប្បន្ននេះ ប្រើប្រាស់ថាមពលថ្មរូបរាង L (2-CelL) ។ លោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានទស្សន៍ទាយថា ក្រុមហ៊ុន Apple នឹងពង្រឹងទៅលើបច្ចេកវិទ្យាថាមពលថ្មនេះ នៅឆ្នាំក្រោយដើម្បីធ្វើការពង្រឹងនូវទំហំនៃថាមពលថ្មនៅក្នុងទូរស័ព្ទ iPhones OLED ទំហំ 5.8 អ៊ីញ និង 6.5 អ៊ីញនៅក្នុងឆ្នាំ 2018 នេះបើតាមការបញ្ជាក់របស់ 9To5Mac ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kuo បាននិយាយទៀតថា ទូរស័ព្ទ iPhone អេក្រង់ 5.8 អ៊ីង អាចនឹងមានថាមពលថ្មចន្លោះពី 2,900mAh និង 3,000mAh។ ទូរស័ព្ទ iPhone X នាពេលបច្ចុប្បន្ននេះ ប្រើប្រាស់ថាមពលថ្មត្រឹមតែ 2,716mAh ប៉ុណ្ណោះ។ ប្រសិនបើការទស្សន៍ទាយរបស់លោក Kuo ជាការពិតនោះ ទូរស័ព្ទ iPhone 2018 អេក្រង់ 5.8 អ៊ីង អាចនឹងមានថាមពលថ្មធំ និងប្រសើរជាងមុនដល់ទៅ 10%។ ជាមួយនឹងការរចនារូបរាងថាមពលថ្មអក្សរ L នេះ គឺបានអនុញ្ញាតឱ្យក្រុមហ៊ុន Apple នាំយកនូវថាមពលថ្មកាន់តែធំជាងថាមពលថ្មរបស់ iPhone 8 Plus។ នេះគឺពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលថា iPhone X មានរូបរាងតូចជាង iPhone 8 Plus នោះ។

 

លោក Kuo ក៏ដូចជាអ្នកវិភាគផ្សេងៗទៀតផងដែរ ដោយបានសន្មត់ថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhone ចំនួន 3 ម៉ូដែលនៅឆ្នាំ 2018 ខាងមុខនេះ។ កាលពីមុនលោក បាននិយាយថា ទូរស័ព្ទ iPhones ចំនួន 2 នឹងប្រើប្រាស់អេក្រង់ OLED ដែលមានទំហំ 5.8 អ៊ីង និងទំហំ 6.5 អ៊ីង ស្រប ពេលដែលទូរស័ព្ទ iPhones ម៉ូដែលទី 3 នឹងប្រើប្រាស់អេក្រង់ទំហំ 6.1 អ៊ីង TFT-LCD ។ សម្រាប់ម៉ូដែលអេក្រង់ 6.1 អ៊ីងនេះ នឹងមានឈ្មោះហៅថា “iPhone X Plus” និង iPhone 5.8 អ៊ីង គឺជាជំនាន់បន្ទាប់របស់ iPhone X ។ សម្រាប់ម៉ូដែល iPhones ទាំង 3 ម៉ូដែលនេះ ក៏នឹងមានស៊ុមព័ទ្ធអេក្រង់ស្តើងដូចគ្នាទៅនឹង iPhone X អញ្ចឹងដែរ។

 

លោក Kuo បាននិយាយទៅកាន់អ្នកវិនិយោគជាច្រើនថា ទូរស័ព្ទ iPhone LCD អេក្រង់ 6.1 អ៊ីង នឹងចាប់ផ្តើមប្រើប្រាស់ថាមពលថ្មរូបរាងដូចគ្នាទៅនឹងថាមពលថ្មរបស់ iPhone 8 និង iPhone 8 Plus។ អ្នកវិភាគរូបនេះ បានអះអាងទៀតថា នេះប្រហែលជាវិធីដ៏ល្អមួយ ដែលក្រុមហ៊ុន Apple អាចកាត់បន្ថយការចំណាយបានខ្លះ ទៅលើការផលិតទូរស័ព្ទនេះ។ ទោះបីជា iPhone 2018 អេក្រង់ 6.1 អ៊ីង នឹងប្រើប្រាស់ថាមពលថ្មដូចគ្នាក្តី លោក Kuo នៅតែនិយាយថា ស្មាតហ្វូនទាំងនេះ នឹងអាចប្រើប្រាស់បានយូរជាងទូរស័ព្ទ iPhone 8 និង iPhone 8 Plus៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន