no-alternative title

ញាក់សាច់ហើយពេលនេះ ស្មាតហ្វូន Sony Xperia ឆ្នាំ 2018 ចេញរូបរាងហើយ គឺមានស៊ុមព័ទ្ធអេក្រង់ស្តើងគ្រប់ជ្រុងតែម្តង‌‍!

នៅក្នុងការផ្លាស់ប្តូរស្របទៅតាមទស្សនវិស័យនៅក្នុងឆ្នាំ 2018 Sony ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទសសជប៉ុន បានប្រកាសបង្ហាញនូវគំរូស្មាតហ្វូន Xperia ស៊េរីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល ដែលសុទ្ធសឹងតែប្រើប្រាស់នូវអេក្រង់ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង ដូចនឹងបណ្តាក្រុមហ៊ុននានា ដែលបានបញ្ចេញនៅក្នុងឆ្នាំ 2017 នេះអញ្ចឹងង។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា មួយនៅក្នុងចំណោមស្មាតហ្វូនដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះ អាចជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Xperia XZ Premium ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងគេហទំព័រ Vortex.ge ក៏បានអះអាងអំពីលក្ខណៈសម្បត្តិមួយចំនួន និងមុខងារសំខាន់សម្រាប់ស្មាតហ្វូនស៊េរីថ្មីនៅក្នុងឆ្នាំ 2018 នេះ របស់ក្រុមហ៊ុន Sony បន្ថែមពីលើព័ត៌មាននៃការរចនារូបរាងរបស់ស្មាតហ្វូននេះផងដែរ។ របាយការណ៍នេះ បានបង្ហាញទៀតថា រូបភាព Renders ដែលយើងឃើញនៅលើអត្ថបទនេះ គឺផ្អែកទៅលើការរចនារូបរាងព្រាងរបស់ក្រុមហ៊ុន Sony ផ្ទាល់តែម្តង។ ស្មាតហ្វូននេះ នឹងមានជ្រុងកោងបន្តិចជាមួយនឹងផ្នែកខាងក្រោយភ្លឺចែងចាំង។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់ឧបាល័រភ្លោះនៅផ្នែកខាងមុខ ប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់កម្រិត 4K (អេក្រង់ទំហំ 5.5 អ៊ីង) រ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងបន្ទះឈីប Snapdragon 845។ ស្មាតហ្វូននេះ ក៏ត្រូវគេដឹងថានឹងប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដំបូងបំផុតផងដែរ។

សម្រាប់ទូរស័ព្ទ Sony ម៉ូដែលទី 2 នោះ នឹងមានប្រព័ន្ធឧបាល័រខាងមុខភ្លោះ និងប្រព័ន្ធកាមេរ៉ាភ្លោះ  ស្របពេលដែលប្រព័ន្ធស្កេនក្រយ៉ៅដៃ គឺស្ថិតនៅផ្នែកខាងក្រោយ។ សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀត គឺមិនទាន់ដឹងនៅឡើយទេ។ ហើយនៅពេលនេះ យើងនៅមិនទាន់អាចធ្វើការបញ្ជាក់ច្បាស់អំពីព័ត៌មានលម្អិតខាងលើបាននៅឡើយទេ គ្រាន់តែដឹងថា ក្រុមហ៊ុន Sony បានធ្វើការរចនារូបរាង Renders ថ្មីសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន