no-alternative title

ក្រុមហ៊ុន OUKITEL បានធ្វើតេស្ត៍សាកល្បងថាមពលថ្មរវាង OUKITEL K6 ជាមួយនឹង iPhoneX! ចង់ដឹងច្បាស់សូមទស្សនាទាំងអស់គ្នា!

កាលពីប៉ុន្មានថ្ងៃមុននេះ មានការលើកឡើងជាច្រើនស្តីពីលក្ខណៈពិសេសរបស់ស្មាតហ្វូន OUKITEL K6 គឺជាស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន OUKITEL ដែលជាក្រុមហ៊ុនមួយកំពុងទទួលបានប្រជាប្រិយភាពយ់ាងខ្លាំងទាក់ទងទៅនឹងសមត្ថភាពថាមពលថ្ម។ ស្មាតហ្វូនថ្មីនេះ ក៏ទើបតែត្រូវបានក្រុមហ៊ុន បញ្ចេញនូវវីដេអូផ្សព្វផ្សាយថ្មីផងដែរ។ នៅក្នុងវីដេអូនេះ បានបញ្ជាក់ថា ស្មាតហ្វូន OUKITEL K6 ត្រូវបានក្រុមហ៊ុនបំពាក់នូវថាមពលថ្មធំ ប៉ុន្តែលោកអ្នកប្រហែលជាមិនបានដឹងនោះទេថាតើវាមានទំហំធំប៉ុណ្ណានោះទេ។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្ម ទំហំរហូតដល់ទៅ 6300mAh និងប្រើប្រាស់កំរិតនៃញសាកថ្ម 5V/3A fast charging។

ដើម្បីបញ្ជាក់ពីសមត្ថភាពនោះ ក្រុមហ៊ុន OUKITEL បានដាក់ស្មាតហ្វូន OUKITEL K6 នៅជាប់ទៅនឹងទូរស័ព្ទ iPhone X ដើម្បីធ្វើការប្រៀបធៀបថាមពលថ្មរបស់ស្មាតហ្វូនទាំងពីរនេះ។ នេះប្រហែលជាមិនមែនជាការប្រៀបធៀបដ៏ល្អបំផុតនោះទេ ដោយសារតែទូរស័ព្ទ iPhone X មានថាមពលត្រឹមតែ 2,716mAh ដែលទាបជាងពាក់កណ្តាលនៃថាមពលថ្មរបស់ស្មាតហ្វូន OUKITEL K6 ។ ក្រោយការចាក់ចម្រៀងរយៈពេល 1 ម៉ោងនោះ ស្មាតហ្វូន OUKITEL K6 នៅសល់ថាមពលថ្ម 97% ខណៈពេលដែលទូរស័ព្ទ iPhone X នៅសល់ថាមពលថ្ម 73%។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោយការប្រើប្រាស់ WeChat Voice Calling នៅលើអេក្រង់បើកចោលរយៈពេលមួយម៉ោង ស្មាតហ្វូន OUKITEL នៅសល់ថាមពលថ្ម 90% ខណៈពេលដែលថាមពលថ្មរបស់ iPhone X ធ្លាក់នៅត្រឹមតែ 63%។ សម្រាប់ការតេស្តលើកទី 3 នេះ គឺការប្រើប្រាស់ Video Recording រយៈពេលមួយម៉ោង ស្មាតហ្វូន OUKITEL K6 នៅសល់ថាមពល 80% ខណៈពេលដែល iPhone X នៅសល់តែ 36% ។ សម្រាប់ការតេស្ត៍មួយទៀតនោះ គឺការទស្សនាវីដេអូ FullHD រយៈពេល 1 ម៉ោង 16 នាទីនោះ iPhone X គឺរលត់ថ្ម ខណៈពេលដែល OUKITEL K6 នៅសល់ថាមពលថ្ម 65%។ ស្មាតហ្វូនស៊េរីថ្មី OUKITEL K6 បំពាក់នូវថាមពលថ្មខ្លាំងមិនធម្មតានោះទេ។ 

សូមជំរាបថា ស្មាតហ្វូន OUKITEL K6 ថ្មីនេះ មានអេក្រង់ទំហំ 6 អ៊ីង FullHD+ (2160 x 1080ភិចសែល) និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat ព្រមទាំងបំពាក់នូវបន្ទះឈីប MediaTek’s Helio P23 64-bit octa-core SoC និងរ៉េមទំហំ 6GB ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដាក់លក់នៅខែនេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន