no-alternative title

ព័តមានកាន់តែក្តៅឡើងៗស្តីពីការបង្ហាញខ្លួនរបស់ស្មាត ហ្វូនស៊េរីថ្មី Samsung Galaxy S9 ស្របពេលក្រុមហ៊ុន Samsung បានចេញមកច្រានចោលនូវព័តមានទាំងអស់

នៅដើមឆ្នាំក្រោយនេះ មានការព្យាករណ៍ថា ក្រុមហ៊ុន Samsung Electronics នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S9 ជាមួយនឹងការពង្រឹង Upgrade ទៅលើលក្ខណៈសម្បត្តិបន្តពីស្មាតហ្វូន Galaxy S8។ បើតាមការបញ្ជាក់របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះ បានអោយដឹងថាក្រុមហ៊ុនអាចនឹបញ្ចេញស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងខែកុម្ភៈ ឬនៅក្នុងព្រឹត្តិការណ៍របស់ខ្លួននៅក្នុងខែមីនាខាងមុខ។ គួរបញ្ជាក់ថា កន្លងមកនេះ ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S5, S6 និង S7 នៅក្នុងព្រឹត្តិការណ៍ MWC ស្របពេលដែលស្មាតហ្វូន Galaxy S8 បានបង្ហាញនៅក្នុងព្រឹត្តិការណ៍នៅទីក្រុងញ៉ូវយ៉ក និងទីក្រុងឡុងដ៏នៅក្នុងខែមីនា។ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា ក្រុមហ៊ុន Samsung ប្រហែលជាប្រកាសចេញនូវ Galaxy S9 នៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show នៅក្នុងខែមករាខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយនឹង iPhone X របស់ក្រុមហ៊ុន Apple។ ក៏ប៉ុន្តែ ក្រុមហ៊ុន Samsung បានចេញមកច្រានចោលនូវ ការសន្និដ្ឋាននេះ ដោយនិយាយថា មិនទំនងនោះទេ។

ស្មាតហ្វូន Galaxy S9 ត្រូវបានគេរំពឹងថា នឹងមានការរចនារូបរាង និងលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S8 គ្រាន់តែវាមានការពង្រឹងទៅលើការប្រើប្រាស់មុខងារខ្លះៗតែប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់អេក្រង់ Infinity Display និងការប្រើប្រាស់ស៊ុមព័ទ្ធអេក្រង់ស្តើងតូចជាងស្មាតហ្វូន Galaxy S8 និង Galaxy Note S8។ ស្មាតហ្វូន Galaxy S8 មានកម្រិតអេក្រង់ទំហំ 84% ស្របពេលដែលស្មាតហ្វូន Galaxy S9 ត្រូវគេរំពឹងថា នឹងប្រើប្រាស់អេក្រង់ទំហំ 90%។ ស្មាតហ្វូនស៊េរីថ្មី Galaxy S9 នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដោយបោះបង់ចោលនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅពីក្រោមអេក្រង់។ កន្លងមកស្មាតហ្វូន Galaxy S8 បានប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយនៃអេក្រង់ ដែលបានអ្នកប្រើប្រាស់ជាច្រើន មានការត្អូញត្អែរជាមួយនឹងស្នាមប្រឡាក់នៅលើកាមេរ៉ាខាងក្រោយផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ មានប្រភពស្រដៀងគ្នានេះ បាននិយាយថា វាមិនទំនងនោះទេដែលស្មាតហ្វូន Galaxy S9 នឹងប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ ព្រោះថា ឧបសគ្គផ្នែកបច្ចេកទេសនៅមិនទាន់ដោះស្រាយនៅឡើយទេ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបន្តការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ ហើយកាមេរ៉ារបស់វា នឹងប្រើប្រាស់នូវ Optical image Stabilization(OIS) ដែលបង្កើតនូវរូបភាពកាន់តែអស្ចារ្យកាត់បន្ថយទៅលើការញ័រផងដែរ។ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុននឹងមិនអនុញាតអោយផ្តល់នូវព័ត៌មានដែលទាក់ទងទៅនឹងផលិតផលដែលមិនទាន់បង្ហាញខ្លួននោះទេ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន