no-alternative title

Microsoft និង Google កំពុងតែមានការព្រួយបារម្ភចំពោះការប៉ុនប៉ងរបស់ក្រុមហ៊ុន Broadcom នៅក្នុងការទិញយកក្រុមហ៊ុន Qualcomm

ថ្មីៗនេះ យោងតាមការបញ្ជាក់អំពីប្រភពជាច្រើនបង្ហាញថា ក្រុមហ៊ុន Microsoft និង Google ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលកំពុងតែមានការព្រួយបារម្ភចំពោះក្រុមហ៊ុន Qualcomm អំពីការទិញរបស់ក្រុមហ៊ុន Broadcom នោះ។ មនុស្សម្នាក់សុំមិនបញ្ជាក់ឈ្មោះ បាននិយាយថា ក្រុមហ៊ុន ទាំងនេះ មានការព្រួយបារម្ភអំពីកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន Broadcom ដែលតែងតែកាត់ទៅលើការចំណាយជាជាងការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីនោះ។ ក្រុមហ៊ុន Qualcomm ក៏បដិសេដទៅលើការដេញថ្លៃនូវទឹកប្រាក់ 105 ពាន់លានដុល្លារអាមេរិកកាលពីខែមុននេះដែលនាំឱ្យក្រុមហ៊ុនBroadcom តែងតាំងនូវអ្នកគ្រប់គ្រងក្រុមប្រឹក្សាថ្មីសម្រាប់ក្រុមហ៊ុននេះ កាលពីដើមសប្តាហ៍នេះផងដែរ។ 


ក្រុមហ៊ុន Qualcomm បាននិយាយថា ខ្លួនកំពុងតែមានការព្រួយបារម្ភអំពីទំនាស់រវាងក្រុមហ៊ុន Broadcom ផងដែរ។ មានប្រភពជាច្រើន បាននិយាយថា ក្រុមហ៊ុន Qualcomm បានប្រាប់ទៅកាន់ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google និងក្រុមហ៊ុនជាច្រើនទៀត កុំទាន់ឱ្យបញ្ចេញនូវសេចក្តីថ្លែងការណ៍សាធារណៈណាមួយ ដែលប្រឆាំងទៅនឹងកិច្ចព្រមព្រៀងនេះ។ ហើយក្រុមហ៊ុន Qualcomm ក៏កំពុងតែចង់ស្វែងរកឱ្យឃើញថា ប្រសិនបើក្រុមហ៊ុន Broadcom នឹងបង្កើនតម្លៃដល់ទៅ $70 ក្នុងមួយហ៊ុននោះ គឺកិច្ចព្រមព្រៀងពិតជាអាចធ្វើទៅបាន។.

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រតិបត្តិការរបស់ក្រុមហ៊ុន Broadcom សម្រាប់ក្រុមហ៊ុន Qualcomm ប្រហែលជាពង្រឹងទៅលើទំនាក់ទំនងរបស់ក្រុមហ៊ុន Apple ជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបនេះដែលក្រុមហ៊ុននេះ នាពេលបច្ចុប្បន្នផ្គត់ផ្គង់បន្ទះឈីបប្រើប្រាស់នៅលើ iPhones និង iPad នោះ។ ពេលេនះ ក្រុមហ៊ុន Qualcomm ក៏កំពុងតែប្តឹងក្រុមហ៊ុន Apple ទៅលើការរំលោភប៉ាតង់វិញ បន្ទាប់ពីក្រុមហ៊ុន Apple កាលពីខែមករាកន្លងទៅ បានប្តឹងក្រុមហ៊ុន Qualcomm នូវទឹកប្រាក់ 1 ពាន់លានដុល្លារ ដោយចោទប្រកាន់ទៅលើក្រុមហ៊ុន Qualcomm គិតមិនត្រឹមត្រូវទៅលើប៉ាតង់។ 

គូរបញ្ជាក់ថា ក្រុមហ៊ុន Qualcomm ស្នើរសុំប៉ាតង់ច្រើនជាង 130,000 ដែលមានទាំងបច្ចេកវិទ្យានៅលើស្មាតហ្វូនផងដែរ។ វិវាទមួយនេះ អាចនាំឱ្យក្រុមហ៊ុន Apple បោះបង់ចោលក្រុមហ៊ុន Qualcomm សម្រាប់ផលិតផលរបស់ខ្លួន នាពេលអនាគតរបស់ខ្លួនផងដែរ។ លោក Hock Tan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Broadcom ក៏បង្ហាញអំពីគំនិតសុទិដ្ឋិនិយម អំពីការដោះស្រាយទៅលើវិវាទនេះ ជាមួយនឹងក្រុមហ៊ុន Apple ប្រសិនបើក្រុមហ៊ុន Broadcom អាចទិញយកក្រុមហ៊ុន Qualcomm បាននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន