no-alternative title

លោក Phil Schiller ប្រធានផ្នែកទីផ្សាររបស់ Apple បញ្ជាក់ថា មិនបាច់ប៉ុនប៉ងប្រើប្រាស់ Face ID នៅលើប្រព័ន្ធប្រតិបត្តិការ Android គឺទៅមិនរួចទេ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនជាច្រើន ដែលមានបំពាក់នូវបច្ចេកវិទ្យា Face ID ដែលបានប្រើប្រាស់រួចមកហើយនៅលើទូរស័ព្ទ iPhone X។ ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើន ក៏គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនរបស់ពួកគេ ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះផងដែរ។ ដោយសារតែមើលឃើញពីការចង់បានដូច Apple បែបនេះ លោក Phil Schiller ដែលជាប្រធានផ្នែកទីផ្សាររបស់ Apple បាននិយាយទៅកាន់គេហទំព័រមួយឈ្មោះថា  Bright.nl អំពីបច្ចេកវិទ្យា Face ID។ អ្នកគ្រប់គ្រងរូបនេះ បានបញ្ចេញនូវពាក្យចំនួន 3 ឃ្លាសម្រាប់បច្ចេកវិទ្យា Facial Recognition Systems របស់គូរប្រគួតប្រជែងថា “They all stink” ដែលមានន័យថា វានឹងខូចខាតទាំងស្រុង។

លោក Schiller បាននិយាយថា បច្ចេកវិទ្យា Face Recognition នៅលើស្មាតហ្វូន Android នឹងមិនដំណើរការដូចបច្ចេកវិទ្យា Face ID ដំណើរការនោះទេ។ លោកក៏បានបង្អុលបង្ហាញអំពីសមត្ថភាពជាច្រើន ដែលក្រុមហ៊ុន Apple ប្រើប្រាស់នៅលើប៊ូតុង Home របស់ទូរស័ព្ទ iPhone ជាច្រើនឆ្នាំដូចជាការដោះសោរទៅលើទូរស័ព្ទដោយប្រើប្រាស់ Touch ID ការផ្ទៀងផ្ទាត់ប្រើប្រាស់ជាមួយនឹង Apple Pay ការប្រើប្រាស់ Siri ការផ្លាស់ប្តូរ Switch ដើម្បីបើក Apps និងការបិទ Apps វិញផងដែរ។ លោកបានសម្គាល់ថែមទៀតថា បច្ចេកវិទ្យា Face ID ត្រូវជំនួសនូវមុខងារទាំងអស់នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សំរាប់បច្ចេកវិទ្យា Face Recognition វិញ នឹងធ្វើការផ្ទៀងផ្ទាត់ទៅលើអត្តសញ្ញាណរបស់អ្នកប្រើប្រាស់សម្រាប់ Apple Pay និងការដោះសោរទូរស័ព្ទ ហើយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកាយវិការដែលធ្លាប់ធ្វើនៅលើប៊ូតុង Home សម្រាប់ iPhone ដែលធ្លាប់ធ្វើពីមុននោះ។ រង់ចាំមើលសិន ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើន នឹងចាប់ផ្តើមផ្តល់នូវបច្ចេកវិទ្យា Face ID នៅក្នុងពេលណាមួយនៅឆ្នាំក្រោយនេះ ហើយនៅពេលនោះ យើងនឹងអាចកាត់សេចក្តីបានថា អ្វីដែលលោក Schiller បានលើកឡើងនោះពិតដែរឬអត់? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន