no-alternative title

LG បញ្ចេញនូវទូរទស្សន៍ជំនាន់ថ្មីបំពាក់ដោយបច្ចេកវិទ្យា THINQ® រួមជាមួយនិងបន្ទៈឈីប អាល់ហ្វា (α) ហើយគ្រោងនឹងសម្ពោធក្នុងព្រឹត្តការណ៍ CES 2018

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបញ្ចេញនូវទូរទស្សន៏ OLED និង SUPER UHD ជំនាន់ថ្មីរបស់ខ្លួន ដែលទើបតែធ្វើការភិវឌ្ឍន៍ថ្មី ទាំងរូបរាង នឹងបច្ចេកវិទ្យា THINQ® រួមជាមួយនឹង α (ALPHA) PROCESSOR។ កាដូថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនកូរ៉េមួយនេះ គ្រោងនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏ផលិតផលអេឡិចត្រូនិចពិភពលោក (CES 2018) នៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី 7 ឆ្នាំ 2018 ខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន LG Electronics បានអោយដឹងថា ជាមួយនឹងមុខងារ AI ដែលបានបង្កប់នៅក្នុងទូរទស្សន៍របស់ LG នឹងអាចអនុញ្ញាតអោយអ្នកប្រើប្រាស់និយាយបញ្ជាទៅលើតេឡេរបស់ទូរទស្សន៍ដោយផ្ទាល់ ដើម្បីដំណើរការមុខងារផ្សេងៗរបស់ទូរទស្សន៍។ បច្ចេកវិទ្យាថ្មីនេះកាន់តែធ្វើអោយអតិថិជនរីករាយជាមួយបច្ចេកវិទ្យាជំនួយការដោយប្រើសម្លេង។ ការភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ThinQ TVs របស់ក្រុមហ៊ុន LG គឺបានដើរតួជាទីជាមូលដ្ឋាននៅក្នុងផ្ទះ ដ៏ឆ្លាតវៃ ជាមួយនឹងលទ្ធភាពនៃការភ្ជាប់ទំនាក់ទំនង និងបញ្ជារាល់ដំណើរការជាមួយឧបករណ៏ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតបានដោយងាយ ដូចជា ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធ និងឧបករណ៍ផ្សេងៗ ជាច្រើនទៀត។

ឆ្នាំនេះ អាចជាឆ្នាំមួយ ដែលធ្វើអោយក្រុមហ៊ុន LG Electronics កាន់តែមានភាពលេចធ្លោជាមួយនឹងការអភិវឌ្ឍន៍បន្ទៈឈីបថ្មី α (Alpha) 9 processor ថ្មីចុងក្រោយបំផុតរបស់ខ្លួន។  បន្ទៈឈីប នឹងផ្តល់អោយអ្នកទស្សនាទទួល បានបទពិសោធន៍នៃការទស្សនាជាមួយរូបភាពច្បាស់ គុណភាពកាន់តែល្អ និងកាន់តែអស្ចារ្យ។ LG Nano CellTM SUPER UHD TVs បានបំពាក់ទៅដោយភ្លើងក្រោយ Full-Array Local Dimming (FALD) ដើម្បីផ្តល់នូវពណ៏ខ្មៅដិតល្អ និងបង្កើនកំរិតពណ៏ និងស្រមោលស្រអាប់អោយដូចរូបពិត។ ទូរទស្សន៍ OLED និង SUPER UHD ឆ្នាំ 2018 របស់ LG មានលក្ខណៈពិសេស 4K Cinema HDR ដែលជាបទពិសោធន៍យ៉ាងប្រពៃនៃការទស្សនាខ្សែភាពយន្តក្នុងគេហដ្ឋាន។

លោក Brian Kwon ប្រធានក្រុមហ៊ុន LG’s Home Entertainment បានមានប្រសាសន៏ថា “ LG Electrinics នៅតែបន្តស្វែងរកនិងឆ្នៃប្រឌិតឧបករណ៏ប្រើប្រាស់ក្នុងផ្ទះអោយកាន់តែមានភាពសំបូរបែប និងរឹតតែអស្ចារ្យ ហើយនឹងអាចផ្តល់ភាពងាយស្រួល និងការកំសាន្តយ៉ាងរីករាយដល់អតិថិជន”។ លោកក៏មានប្រសាសន៍ទៀតថា គោលបំណងរបស់ LG គឺផ្តល់ជូន និងបង្កើនការកំសាន្តក្នុងការរស់នៅរបស់អតិថិជនអោយកាន់តែប្រសើរ និងងាយស្រួល ជាមួយការវិវដ្តរបស់ TVs របស់ LG យើង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន