no-alternative title

ក្រុមហ៊ុន Anker បង្ហាញចេញនូវ Zero Smart Speaker ដែលបំពាក់នូវមុខងារ Google Assistant

រំលឹកដល់ព្រឹត្តិការណ៍តាំងពិពរណ៍ CES 2018 កាលពីសប្តាហ៍មុន ឃើញថា ក្រុមហ៊ុនធំៗពីមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាទៅលើជំនួយការឆ្លាតវៃរបស់ខ្លួនដូចជា Amazon Alexa និង Google Assistant ជាដើម។ កាលពីឆ្នាំមុននេះ Amazon ទទួលបានជោគជ័យយ៉ាងខ្លាំង ប៉ុន្តែនៅឆ្នាំនេះវិញ ក្រុមហ៊ុន Google ចាប់ផ្តើមប្រកួតប្រជែងវិញហើយ។ Anker Zolo Model Zero smart speaker ដ៏ថ្មីស្រឡាង បានក្លាយជា Speaker ថ្មីមួយ ដែលដំណើរការនូវជំនួយការឆ្លាតវៃ Google Assistant នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍នេះ។

ដំណើររឿងដំបូងបំផុតដែលទាក់ទាញទៅលើឧបករណ៍ម៉ូដែល Model Zero នេះ គឺទៅលើការរចនារូបរាង។ Zolo (Anker’s audio brand) គឺមានការរចនារូបរាងដូចជាកាបូបយួរដៃមួយដែលធ្វើឱ្យវាមានលក្ខណៈខុសប្លែកពីការរចនារូបរាងរបស់ Smart Speakers ផ្សេងទៀតនៅលើទីផ្សារដែលមានរូបរាងជាស៊ីឡាំងនោះ។ សម្រាប់ក្រុមហ៊ុន Anker មាន Speakers ចំនួន 2 ដែលមានរូបរាងជាស៊ីឡាំងគឺ Zolo Halo ដំណើរការ Alexa និង Zolo Mojo ដំណើរការនូវ Google Assistant ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជឿជាក់ថា អ្នកពិតជាចង់ដឹងប្រសិនបើវាមិនមានការរចនារូបរាងជាស៊ីឡាំងនោះ គឺពិតជាប៉ះពាល់ទៅដល់កម្រិតសំឡេងជាក់ជាមិនខាន។ ក្រុមហ៊ុន Anker បាននិយាយថា សម្រាប់ការរចនានេះ គឺប្រើប្រាស់នូវ Drivers កម្រិតខ្ពស់ដែលចែកចាយនូវកម្រិតសំឡេងខ្លាំងក្លាពិរោះបំផុត និងមានប្រើប្រាស់នូវ Speakers ចំនួន 5 នៅក្នុងឧបករណ៍នេះ។ នៅខាងក្នុងនៃ Speaker នេះ គឺប្រើប្រាស់ននូវប៊ូតុងគ្រប់គ្រងទៅលើសំឡេង និងភ្លើង LED ផងដែរ។ សម្រាប់ប៊ូតុងផ្សេងទៀតគឺស្ថិតនៅផ្នែកខាងរបស់ Speakers នេះ។ ក៏មានភ្លើង LED Lights នៅផ្នែកខាងមុខផងដែរនៅពេលដែល Assistant ដំណើរការនោះ។ 

សម្រាប់ Zolo Model Zero វិញ គឺជាការចនារូបរាងពីអាលុយមីញ៉ូម ជាមួយនឹងសាច់ក្រណាត់ Fabric និងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ ពណ៌ខ្មៅលាយពណ៌ទឹកប្រាក់ ពណ៌ខ្មៅលាយពណ៌ទង់ដែង និងពណ៌សលាយពណ៌មាស។ ក្រុមហ៊ុន Anker នៅមិនទាន់បញ្ចេញនូវព័ត៌មានលម្អិតអំពីឧបករណ៍នេះនៅឡើយទេ។ សម្រាប់តម្លៃរបស់ឧបករណ៍នេះ ហើយក៏នៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការផងដែរ នេះគ្រាន់តែបញ្ចេញនៅក្នុងកម្មវិធីមួយប៉ុណ្ណោះ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា Zolo Model Zero នឹងដាក់លក់នៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំ 2018 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន