no-alternative title

ក្រុមហ៊ុន OPPO និង Vivo បានបាត់បង់នូវហាងចំនួន 10,000 កន្លែង បន្ទាប់ពីការមានការកាត់បន្ថយទៅលើទំហំពាណិជ្ជកម្មរបស់ខ្លួន

ក្រុមហ៊ុន OPPO និង Vivo បាត់បង់នូវទីផ្សារហាងលក់រាយរបស់ខ្លួនចំនួន 10,000 ហាងនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនទាំងពីរនេះ បានសម្រេចចិត្តធ្វើការកាត់បន្ថួនូវការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដែលផ្តល់ជូនទៅកាន់ក្រុមហ៊ុនលក់រាយនោះ។ យោងទៅតាមរបាយការណ៍មួយចេញពី Economic Times បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ បានកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួន ដែលបានផ្តល់ទៅកាន់ខ្សែសង្វាក់ធំរបស់ខ្លួនធ្លាកពី 23-25% ចុះមកត្រឹម 14-15 % វិញ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនលក់រាយតូចៗ ជាច្រើនក៏ទទួលនូវការកាត់បន្ថយនៃទំហំពាណិជ្ជកម្មរបស់ខ្លួនពី 15-16% ទៅត្រឹម 5-6% វិញផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយសារតែការសម្រេចចិត្តនេះ ហាងលក់រាយជាច្រើនប្រហែលជា 10,000 Stores ត្រូវបានបញ្ឈប់នូវការលក់ស្មាតហ្វូនទាំងនេះ។ ក្រុមហ៊ុនលក់រាយបានរងគ្រោះ ដោយសារតែការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺ Sangeetha Mobile ដែលបានសម្រេចចិត្តបញ្ឈប់នូវការលក់រាយទៅលើឧបករណ៍ស្មាតហ្វូនរបស់ក្រុមហ៊ុន Oppo និង Vivo នៅក្នុងរដ្ឋ Tamil Nadu។ ក្រៅពីការកាត់បន្ថយទៅលើការធ្វើទំហំពាណិជ្ជកម្មនេះ ហេតុផលផ្សេងទៀតដែលជម្រុញឱ្យអ្នកលក់រាយបញ្ឈប់នូវការលក់ស្មាតហ្វូន Oppo និង Vivo នៅក្នុងរដ្ឋ Tamil Nadu គឺដោយសារតែការប្រើប្រាស់នូវទំហំពាណិជ្ចកម្មផ្សេងគ្នា នៃរដ្ឋផ្សេងគ្នាដែលធ្វើឱ្យមានបញ្ហាកាន់តែស្មុគស្មាញទៅលើហាងជាច្រើននៅក្នុងប្រទេសនៃតំបន់អាស៊ីខាងត្បូងក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ។

 

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Oppo នៅក្នុងប្រទេសឥណ្ឌា បានអះអាងថា ខ្លួនបានកាត់បន្ថយនូវទំហំពាណិជ្ចកម្មទៅលើក្រុមហ៊ុនលក់រាយជាច្រើនដោយសារតែការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តោតទៅលើធនធានរបស់ខ្លួនទៅលើទីផ្សាររបស់ផលិតផលថ្នាក់កណ្តាល និងផលិតផលលំដាប់ខ្ពស់។ អ្នកនាំពាក្យសារភាពថា នឹងមានការកាត់បន្ថយទៅលើចំនួននៃហាងដោយសារតែការប៉ះពាល់ទៅលើទំនិញ និងពន្ធទៅលើការលក់នៅក្នុងហាងជាច្រើន។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌា បានបដិសេធទៅលើរបាយការណ៍ទាំងនេះ ដែលថាខ្លួន បានបោះបង់ចោលនូវហាងលក់រាយជាច្រើនរបស់គាត់ ហើយក្រុមហ៊ុន បានអះអាងថា ក្រុមហ៊ុនមានគម្រោងក្នុងការបើកហាងជាច្រើនទៀតនៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ 

 

ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិជាច្រើនមកពីក្រុមហ៊ុនលក់រាយផ្តល់នូវហេតុផលផ្សេងៗគ្នា ទៅលើទំហំពាណិជ្ជកម្មដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះនៅក្នុងការកាត់បន្ថយទៅលើការវិនិយោគនៅពេលដែលពួកគេឈានដល់ចំនែកទីផ្សារជាក់លាក់ពិតប្រាកដមួយ។ ក្រុមអ្នកសា្រវជ្រាវ បានអះអាងថា ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងពីរនេះ នឹងប្រឈមមុខនូវការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅឆ្នាំនេះ ហើយការកាត់បន្ថយទៅលើការវិនិយោគប្រហែលជា បានជះឥទ្ធិពលទៅលើចំណែកទីផ្សាររបស់ពួកគេនៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះប្រហែលក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ ស្របពេលដែលអ្នកវិភាគជាច្រើននៅក្នុងឧស្សាហកម្មនេះកាលពីមុនលើកឡើងថា កំណើនទីផ្សារនៅក្រៅប្រទេស គឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន