no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិរបស់ Sony Xperia XZ Pro បង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ MWC 2018

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Consumer Electronics Show (CES) 2018 ក្រុមហ៊ុន Sony ប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Xperia XA2, Xperia XA2 Ultra និង Xperia L2 ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីដំណើរការបន្ទះឈីប Snapdragon 845 នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress (MWC) 2018 ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញនៅខែក្រោយនេះផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថាស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានឈ្មោះថា Xperia XZ Pro ។

យោងតាមព័ត៌មានចុងក្រោយបំផុត បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ Pro នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 18MP ជាមួយនឹងសេនស័រទំហំ 1.33μm និងកាមេរ៉ាមួយទៀតទំហំ 12MP ជាមួយនឹងសេនស័រទំហំ 1.38μm។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានទំហំ 13MP សម្រាប់ថតរូប Selfie យ៉ាងស្រស់ស្អាត។  Sony Xperia XZ Pro នឹងដំណើរការនូវបន្ទះឈីប Snapdragon 845 និងរ៉េមទំហំ 6GB នឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូននេះនឹងមានទំហំ 5.7 អ៊ីង អេក្រង់ OLED ដែលមានកម្រិតដល់ទៅ 4K ព្រមទាំងមានប្រព័ន្ធ IP68 និងថាមពលថ្ម 3,420mAh ហើយនឹងដំណើរការដោយ Android 8.0 Oreo OS ។ ស្មាតហ្វូន Xperia XZ Pro មានពីរជម្រើស ដោយមួយប្រើប្រាស់ស៊ីមមួយ និងមួយទៀតប្រើប្រាស់ស៊ីមពីរ។ 

គួរបញ្ជាក់ថា កន្លងមក មានរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា បន្ទាប់ពីការប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018 ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ Pro ប្រហែលជាដាក់លក់នៅលើទីផ្សារនៅក្នុងខែមិថុនាឆ្នាំនេះ។ ស្មាតហ្វូននេះ អាចលក់នៅក្នុងតម្លៃ 6000 យន់។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោក Don Mesa អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony Mobile បានទម្លាយថា ក្រុមហ៊ុនបនេះ មានគម្រោងនឹងបង្ហាញស្មាតហ្វូនស៊េរីថ្មីជាច្រើនស៊េរីទៀត ដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងអេក្រង់ពេញលេញ។ Sony Xperia XZ Pro នឹងក្លាយជាស្មាតហ្វូន Sony ដំបូងបំផុត ដែលប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនៅឆ្នាំនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ដោយ Mr.Will
ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ដោយ Mr.Will
បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

ដោយ ប៉េងលីន
ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ដោយ ប៉េងលីន
Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

ដោយ ប៉េងលីន
តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

ដោយ ប៉េងលីន