no-alternative title

ស្មាតហ្វូនថ្នាក់កណ្តាលរបស់ Sony បានបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ CES 2018 រួចហើយ គឺមានការផ្លាសប្តូរតិចតួចប៉ុណ្ណោះទាំង Sony Xperia XA2, XA2 Ultra នឹង L2

ដូចអ្វីដែលរំពឹងទុក ក្រុមហ៊ុន Sony កាលពីម្សិលមិញនេះ គឺបានប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CES 2018 នៅក្នុងទីក្រុង Las Vegas ពិតប្រាកដមែន។ ស្មាតហ្វូនទាំងនេះរួមមាន Xperia XA2, XA2 Ultra ។ សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូនទាំងនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លនដែរ ប៉ុន្តែវាគ្រាន់តែមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវផ្លាស់ប្តូរពីគែមផ្នែកខាងឆ្វេងទៅដាក់នៅផ្នែកកណ្តាលវិញម្តង។ ចំនែកប្រព័ន្ធស្កេនក្រយ៉ៅដៃក៏ស្ថិតនៅផ្នែកខាងក្រោយផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន  XA2 series ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានបោះបង់ចោលនូវបន្ទះឈីប MediaTek Processor ជំនួសដោយបន្ទះឈីប Snapdragon 630 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm វិញ។ ស្មាតហ្វូន Xperia XA2 នឹងបំពាក់នូវអេក្រង់ទំហំ 5.2 អ៊ីង កម្រិត Full HD ស្របពេលដែលស្មាតហ្វូន XA2 Ultra ភ្ជាប់ជាមួយអេក្រង់ទំហំ 6 អ៊ីងកម្រិត Full HD ដូចគ្នា ។ ស្មាតហ្វូន Xperia XA2 ភ្ជាប់ជាមួយនឹងរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB រួមជាមួយនឹងបន្ទះឈីប microSD កាតថែមទៀតផង។ ស្មាតហ្វូន Xperia XA2 Ultra ភ្ជាប់ជាមួយរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីន 32GB / 64GB ហើយវាក៏មានការបន្ថែមជាមួយនឹងរន្ធដោត microSD កាតផងដែរ។

និយាយទៅ ក្រុមហ៊ុន Sony តែងតែផ្តោតទៅលើដំណើរការនៃប្រព័ន្ធកាមេរ៉ាសម្រាប់ស្មាតហ្វូន Xperia Series ហើយនឹងម៉ូដែល XA2 និង XA2 Ultra។ ស្មាតហ្វូនទាំងពីរនេះ បំពាក់នូវកាមេរ៉ាទំហំ 23MP f/2.0 Aperture, Hybrid Autofocus និងការទ្រទ្រង់នូវវីដេអូកម្រិត 4K និងការថតវីដេអូ 120fps slow-motion។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូន Xperia XA2 គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 8MP មុខងារ ultra-wide fixed-focus សម្រាប់ថតរូប Selfie និងការថតវីដេអូខល។ រីឯ Xperia XA2 Ultra វិញ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងមុខទំហំ 8MP+16MP ភ្ចាប់ជាមួយនឹងសេនស័រ FOV, 16:9 aspect ratio, autofocus និងមុខងារ optical image stabilization (OIS) ផងដែរ។ស្មាតហ្វូនទាំងពីរនេះ ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ។ ស្មាតហ្វូន  XA2 មានថាមពលថ្ម  3,300mAh រិឯស្មាតហ្វូន XA2 Ultra មានថាមពលថ្ម 3,580mAh ហើយស្មាតហ្វូនទាំងពីរនេះដំណើរការបច្ចេកវិទ្យា Quick Charge 3.0 fast charging technology ថែមទៀត។

ក្រៅពីស្មាតហ្វូនត្រកូល XA2-series ក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏ប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់ទាបម៉ូដែល Sony Xperia L2 ដែលមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិត HD Display ជាមួយនឹង  1280x720 ភិចសែល។ ស្មាតហ្វូននេះដំណើរការបន្ទះឈីប 1.5GHz quad-core MediaTek MT6737T រ៉េមផ្ទុកទិន្នន័យទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ជាមួយនឹងរន្ធដោត microSD Card ។

ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយដូចគ្នាទៅនឹងស្មាតហ្វូន XA2-series ប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat និងថាមពលថ្ម 3300mAh។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន