no-alternative title

ទោះជាមានលុបចោលនូវកិច្ចព្រមព្រៀង AT&T ក៏ដោយ Huawei នឹងនៅតែដាក់លក់ស្មាតហ្វូន Mate 10 Pro នៅក្នុងសហរដ្ឋអាមេរិកដដែល

Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនពេលនេះ បាននឹងកំពុងតែស្ថិតនៅក្នុងការជាប់គាំងជាមួយនឹងគម្រោងផែនការនៃការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់សហរដ្ឋ អាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងជាលើកដំបូងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនចែកចាយរបស់សហរដ្ឋអាមេរិកមួយ បានបរាជ័យដោយសារតែមានសម្ពាធនយោបាយរវាងចិន និងអាមេរិកនោះ។ សម្រាប់កិច្ចព្រមព្រៀងជាលើកទីពីរ ក៏នៅមិនទាន់មានតម្រុយវិជ្ជមានដែរ។ សូមបញ្ជាក់ថា កន្លងមក Huawei ធ្លាប់បានប្រកាសថា ខ្លួននឹងដាក់លក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូ ដែល  Huawei Mate 10 Pro ជាមួយនឹងក្រុមហ៊ុនចែកចាយ AT&T នៅក្នុងខែកុម្ភៈខាងមុខនេះ។ 

 

ប៉ុន្តែយោងតាមសារព័ត៌មាន The Wall Street Journal ក្រុមហ៊ុនចែកចាយនេះ បានច្រានចោលនូវកិច្ចព្រមព្រៀងនេះ ដោយគ្មានការពន្យល់អ្វីនោះទេ។ AT&T គឺជាក្រុមហ៊ុនចែកចាយធំបំផុតលំដាប់ទី 2 នៅក្នុងសហរដ្ឋអាមេរិក ហើយការលុបចោលកិច្ចព្រមព្រៀងនេះ ធ្វើឱ្យក្រុមហ៊ុន Huawei អាចបិទទីផ្សាររបស់ខ្លួននៅសហរដ្ឋអាមេរិកបានផងដែរ។ យោងតាមការបញ្ជាក់របស់ Android Police សម្រាប់កិច្ចព្រមព្រៀងលើកទី 2 ជាមួយនឹងក្រុមហ៊ុន Verizon ហាក់ដូចជាមិនទំនងនោះទេ ដោយសារតែក្រុមហ៊ុននេះក៏ស្ថិតនៅក្រោមសម្ពាធនយោបាយ ដើម្បី លុប ចោលនូវការដាក់លក់ស្មាតហ្វូន Mate 10 Pro ផងដែរ។ 

 

ក្រុមហ៊ុន AT&T និង Verizon មិនទាន់ធ្វើអធិប្បាយទៅលើរឿងនេះនោះទេ ប៉ុន្តែក្រុមហ៊ុន Huawei និយាយថា ខ្លួននឹងដាក់លក់ស្មាតហ្វូន Mate 10 Pro នៅក្នុងសហរដ្ឋអាមេរិកបើទោះជាគ្មានដៃគូសហការក៏ដោយ។ ការលុបចោលរបស់ក្រុមហ៊ុន AT&T កើតឡើងប៉ុន្មានសប្តាហ៍នេះបន្ទាប់ពីគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភានិងសភាអាមេរិកផ្ញើសំបុត្រទៅកាន់ FCC ដោយលើកឡើងថា ក្រុមហ៊ុន Huawei មានការគំរាមកំហែងផ្នែកសន្តិសុខសុវត្ថិភាព។ វាពិតជាមានការព្រួយបារម្ភមែនទែនអំពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចែកចាយនៅសហរដ្ឋអាមេរិកជាច្រើនជាមួយនឹងក្រុមហ៊ុន Huawei ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នេះ គឺជាពេលវេលាដ៏ភ្ញាក់ផ្អើលមួយផងដែរ ដែលក្រុមហ៊ុន Huawei ប្រកាសបង្ហាញស្មាតហ្វូន Mate 10 Pro នៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show 2018 នៅក្នុងសប្តាហ៍នេះ។ នៅក្នុងការប្រកាសបង្ហាញនេះ លោក Richard Yu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុនដែលមានស្តង់ដារខ្ពស់បំផុតទៅលើឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ប្រកាសការលុបចោលកិច្ចព្រមព្រៀងនៅពេលនេះ គឺជាការបាត់បង់ដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ជាច្រើន៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន