no-alternative title

អគ្គនាយករបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ផ្លូវការថា Galaxy S9 នឹងបង្ហាញខ្លួននៅខែកុម្ភៈក្នុងព្រឹត្តិការណ៍ Mobile World Congress 2018

បើទោះបីជារបាយការណ៍មួយចំនួន បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Galaxy S9 លឿនជាងការរំពឹងទុកក៏ដោយ ក៏មិនអាចចាត់ទុកថា ជាព័ត៌មានបានការនោះទេ ព្រោះថា ពេលនេះ អគ្គនាយករបស់ក្រុមហ៊ុន Samsung និយាយថា មិនមានរឿងដូច្នេះនោះទេ។ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ CES 2018 នេះ អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S9 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកុម្ភៈក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2018។ 

យោងតាមកម្មវិធីកន្លងមក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺបានក្លាយជាទម្លាប់មួយទៅហើយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ធំបំផុតទីពីរសម្រាប់ឆ្នាំ 2018 នេះ ហើយឆ្នាំនេះ ក្រុមហ៊ុន Samsung មិនខកខាននោះទេ នៅក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាបង្ហាញនូវស្មាតហ្វូន Galaxy S9 ទៅកាន់ក្រុមហ៊ុនចែកចាយជាច្រើនរួចហើយនៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែរឿងនេះ ប្រហែលជាធ្វើនៅពីក្រោយភ្នែកអ្នកចូលទស្សនាដូចនេះ រឿងនេះ មិនត្រូវគេរាប់បញ្ចូលថាជាការប្រកាសបង្ហាញជាផ្លូវការនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ខុសប្លែកពីស្មាតហ្វូន Galaxy S8 ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែមីនា និងដាក់លក់ជាផ្លូវការមួយខែក្រោយមក សម្រាប់ស្មាតហ្វូន Galaxy S9 វិញនឹងបង្ហាញខ្លួនលឿនជាងនេះ ហើយការដាក់លក់ គឺនៅក្នុងមីនាខាងមុខជាក់ជាមិនខាន។ ប្រសិនបើពាក្យចចាមអារ៉ាមជាការពិតមែននោះ ស្មាតហ្វូន Samsung Galaxy S9 ឬ Galaxy S9+ គឺជាស្មាតហ្វូនដំបូងបំផុត នៅក្នុងពិភពលោកដែលប្រើប្រាស់ម៉េមូរីទំហំ 512GB ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ កំពុងពិចារណាអំពីទំហំផ្ទុកទិន្នន័យនៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន