no-alternative title

Apple ចាប់ដៃគូរជាមួយនឹង LG Innotek ដើម្បីបង្កើនសមត្ថភាពនៃការផលិតនូវសមាភាគបន្ថែមនៃបច្ចេកវិទ្យា Face ID

ពេលនេះ Apple ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Face ID របស់ខ្លួនទៅលើទូរស័ព្ទ iPhone ចំនួន 3 ម៉ូដែលទៀតដែលនឹងបញ្ចេញនៅក្នុងឆ្នាំ 2018 នេះ ហើយក្នុងនោះ ក៏មានការបំពាក់បច្ចេកវិទ្យានេះទៅលើ Apple iPad Pro 2018 ផងដែរ។ យោងទៅតាមរបាយការណ៍មួយ ដែលមានប្រភពចេញពីប្រទេសកូរ៉េ បញ្ជាក់ថា ដើម្បីជួយក្រុមហ៊ុនបច្ចេកវិទ្យា Apple សម្រេច បាននូវការប្រើប្រាស់មុខងារនេះ ទៅលើទូរស័ព្ទ និងថេប្លេតថ្នាក់ខ្ពស់ជំនាន់បន្ទាប់នោះ ក្រុមហ៊ុន Apple បានសម្រេចចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងមួយ ទៅលើការផ្តល់នូវសមាសភាគជាច្រើនសម្រាប់បច្ចេកវិទ្យា Face ID។ ដែលយើងគ្រប់គ្នា ដឹងថាជា 3D sensing modules សម្រាប់ជួយចាប់រូបភាព 3D នៃផ្ទៃមុខនោះ។.

ក្រុមហ៊ុន Apple កំពុងតែផលិតនូវ TrueDepth Camera ដូចនេះ ជឿជាក់ថា សង្វាក់នៃការផលិតនៅពេលនេះ នឹងមានស្ថានភាពកាន់តែរលូននៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ បានរៀបចំនូវផ្នែកផ្គត់ផ្គង់នូវសមាសភាគរបស់ខ្លួនជាច្រើនទៀតផងដែរ ជាមួយនឹងការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន LG Innotek នោពេលនេះ។ មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា iPhone 2018 របស់ក្រុមហ៊ុន Apple អាចនឹងធ្វើការពន្យារពេលផងដែរ។ កាលពីឆ្នាំមុននេះ នៅក្នុងទូរស័ព្ទ iPhone X ចំនួន 100 គ្រឿង គឺមានតែ 10 គ្រឿងប៉ុណ្ណោះ ដែលដំណើរទៅលើសមាសភាគរបស់វា ហើយវាបានធ្វើឱ្យ iPhone X មានការពន្យារពេលនៃការលក់រហូតដល់ទៅថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2017 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ទូរស័ព្ទ iPhone 2018 ត្រូវគេរំពឹងថា នឹងមានមួយដែលមានអេក្រង់ទំហំ 5.8 អ៊ីង អេក្រង់គែមកោង Edge-to-Edge LCD Screen ផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះនៅផ្នែកខាងក្រោយ និងមិនមានបច្ចេកវិទ្យា Force Touch នោះទេ ហើយតម្លៃរបស់វាប្រហែលជា $650 ទៅ $900 ប៉ុណ្ណោះ។ ស្មាតហ្វូននេះ ប្រហែលជា iPhone 9 ។ សម្រាប់ Apple iPhone Xs នឹងមានអេក្រង់ទំហំ 5.8 អ៊ីង OLED Display ខណៈពេលដែល Apple iPhone Xs Plus នឹងមានអេក្រង់ទំហំ 6.5 អ៊ីង និងប្រើប្រាស់ស៊ីមពីរផងដែរ។ សម្រាប់ទូរស័ព្ទ iPhone ទាំង 3 ម៉ូដែលនេះ នឹងភ្ជាប់ជាមួយកាមេរ៉ា TrueDepth Camera នៅផ្នែកខាងមុខរបស់វា។ សម្រាប់កាមេរ៉ា TrueDepth Camera នៅខាងក្រោយវិញ ក៏នៅមិនទាន់ដឹងដែរលុះត្រាតែនៅឆ្នាំ 2019 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន