no-alternative title

Huawei បញ្ជាក់ថា ឧបករណ៍ Huawei VR2 នឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាវីដេអូ Virtual ដូចទៅនឹង IMAX

កាលពីថ្ងៃទី 10 មករា នេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវកាសស្តាប់ Virtual Reality Headset ម៉ូដែល Huawei VR2 នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES 2018 ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ នេះគឺជាម៉ូដែលជំនាន់ទីពីររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលប្រើប្រាស់នូវ VR glasses នោះ។ សម្រាប់ Huawei VR glasses ជំនាន់ដំបូងរបស់ខ្លួនបង្ហាញជាផ្លូវការនៅក្នុងខែវិច្ឆិកាឆ្នាំ 2016 ជាមួយនឹងការទ្រទ្រង់នូវ 360° FOV ហើយអាចប្រើប្រាស់នៅលើស្មាតហ្វូន Mate 9 បាន ហើយវាមានតម្លៃ ¥599 (~$88) ។

Huawei VR2 headset ស៊េរីថ្មីចុងក្រោយនេះ ត្រូវបានប្រកាសចេញដំបូងបំផុតនៅថ្ងៃទី 20 ខែតុលានៅក្នុងប្រទេសចិន នៅអំឡុងនៃការប្រកាសបង្ហាញស្មាតហ្វុន Mate 10 series នៅក្នុងទីផ្សារនៃប្រទេសចិន ហើយតម្លៃរបស់វារហូតដល់ទៅ 1,999 Yuan (~$307) ។ តម្លៃនេះ គឺពិតជាខ្ពស់ដោយសារតែឧបករណ៍ Huawei VR2 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងឧបករណ៍ Oculus និង Vive។ លោកអ្នកនឹងអាចភ្ជាប់ឧបករណ៍នេះ ទៅកាន់ស្មាតហ្វូណ ថេប្លេត ឬកុំព្យូទ័រតាមរយៈ USB Type-C port ។ សម្រាប់ឧបករណ៍ VR2 មានកម្រិតភាពច្បាស់ដល់ទៅ 1,600 x 1,440 ជាមួយនឹងកម្រិត 90Hz refresh rate ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហាញឧបករណ៍ Huawei VR2 headset នៅក្នុងព្រឹត្តិការណ៍ CES 2018 លោក Yu Chengdong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei និយាយថា នោថ្ងៃទី 25 ខែមករានេះ ឧបករណ៍ VR2 នឹងទ្រទ្រង់នូវការប្រើប្រាស់ជាមួយនឹងបទពិសោធន៍នៃ IMAX virtual giant screen video នៅក្នុងប្រទេសចិន។ នេះមានន័យថាឧបករណ៍នេះ នឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 25 ខែមករា។ កាសស្តាប់នេះ អាចប្រើប្រាស់នូវអេក្រង់ទំហំធំដល់ទៅ 22 ម៉ែត្រកម្រិតសំឡេង 3D Autio ផងដែរ។ 

ក្រុមហ៊ុន Huawei បញ្ជាក់ថា ឧបករណ៍នេះ មានសិទ្ធអាជ្ញាប័ណ្ណក្ននុងការប្រើប្រាស់ទៅលើ IMAX VR / AR, IMAX Virtual Cinema ។ សម្រាប់កាសស្តាប់ VR2 នឹងទ្រទ្រង់នូវអេក្រង់ Fast LCD display និងបច្ចេកវិទ្យា dynamic rendering technology ។ សម្រាប់កាសស្តាប់ Huawei VR 2 អាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Huawei Mate 10 និងកុំព្យូទ័រ Notebooks ជាច្រើន។ លោកអ្នកនឹងទទួលបាននូវ VR application content ជាច្រើននៅក្នុង Huawei Video App ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន