no-alternative title

របាយការណ៍ថ្មីពី HTML5 បានបញ្ជាក់ថា Huawei P20 ស្មាតហ្វូនស៊េរីថ្មី គឺភ្ជាប់ជាមួយអេក្រង់ Full HD+ Display

Huawei បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅក្នុងទីផ្សារស្មាតហ្វូនពិភពលោក។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន Huawei P10 និង P10 Plus ត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017។ ព្រឹត្តិការណ៍តាំងពិពរណ៍នេះ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងបាសេឡូណានៅខែក្រោយក្នុងឆ្នាំ 2018 នេះហើយនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei ត្រូវបានគេព្យាសករណ៍ថា នឹងប្រកាសចេញស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួនផងដែរ។ កាលពីពេលមុននេះ យើងជឿជាក់ថា ស្មាតហ្វូនថ្មីនោះ គឺជា Huawei P11 ប៉ុន្តែក្រោយមកប្រភពព័ត៌មានជាច្រើន បានបញ្ជាក់ថានោះ គឺជាម៉ូដែល Huawei P20 ទៅវិញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 ត្រូវគេរំពឹងថា នឹងមានការរចនារូបរាងថ្មី។ ត្រឡប់ទៅកាន់ព្រឹត្តិការណ៍ XDA Developers នៅក្នុងខែធ្នូ រកឃើញនូវឯកសារផ្លូវការមួយដែលបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនឹងប្រើប្រាស់នូវ Notch ដែលស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone X ។ សម្រាប់ Firmware របស់ស្មាតហ្វូន Huawei P20 នឹងមានលេខម៉ូដែល EML-AL00, EML-L09, EML-L29 និង EML-TL00។

កាលពីសប្តាហ៍មុននេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Huawei P20 នឹងប្រើប្រាស់អេក្រង់ Full HD កម្រិតភាពច្បាស់ដល់ទៅ 1920×1080 ភិចសែល ប៉ុន្តែព័ត៌មានថ្មី បានបង្ហាញថា ស្មាតហ្វូននេះ មិនមែនជារបស់ស្មាតហ្វូន P20 នោះទេ។ សម្រាប់ស្មាតហ្វូន Huawei P20 ត្រូវបានគេធ្វើតេស្ត៍នៅលើ Benchmark ជាមួយនឹងការប្រើប្រាស់កម្រិតភាពច្បាស់ដល់ទៅ Full HD+ កម្រិត 2244×1080 ភិចសែលថែមទៀត។ បន្ថែមពីនេះទៀត តាមរយៈ HTML5 Test ស្មាតហ្វូននេះ នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 ។ 

រហូតមកដល់ពេលនេះ ព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei P20 គឺនៅមិនទាន់ដឹងនៅឡើយទេ។ មុននេះមានព័ត៌មានមួយដែលទទួលបានពី Evan Blass បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាចំនួន 3 គ្រាប់។ ហើយប៉ុន្មានថ្ងៃក្រោយមក រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះក៏ចែកចាយនៅលើវេបសាយ Weibo របស់ចិនផងដែរ។ នៅខែក្រោយនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2018 ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាសេឡូណាក្នុងប្រទេសអេស្ប៉ាញ។ ស្មាតហ្វូន Huawei ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន