no-alternative title

ក្រុមហ៊ុន Canon ក្លាយជាអ្នកឧបត្ថមធំក្នុងព្រឹត្តិការណ៍ប្រគូតកីឡាអាស៊ីហ្គេមឆ្នាំ 2018 ខាងមុខនេះ

ថ្មីៗនេះក្រុមហ៊ុន Canon បានប្រកាសថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូដ៏សំខាន់មួយដើម្បីបានក្លាយទៅជាអ្នកឧបត្ថមសម្រាប់ការប្រគូតកីឡាអាស៊ីហ្គេមក្នុងឆ្នាំ 2018 ដែលរៀបចំឡើងដោយក្រុមព្រឹក្សាសហពន្ធ័កីឡាអាស៊ីអូឡាំពិក (Olympic Council Asia)។ ឆ្នាំនេះ គឺជាការប្រគូតកីឡាអាស៊ីហ្គេមលើកទី 18 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 18 ខែសីហា ដល់ថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2018 ខាងមុខនេះ នៅទីក្រុងហ្សាកាតា និងប៉ាលបាង នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការប្រគូតកីឡាអាស៊ីហ្គេម គឺជាការប្រគូតប្រជែងផ្នែកកីឡាអន្តរជាតិក្នុងតំបន់អាស៊ីដែលត្រូវបានរៀបចំធ្វើឡើងលើកដំបូងក្នុងឆ្នាំ 1951 ហើយត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ 4 ឆ្នាំម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆ្នាំនេះមានអត្តពលិកចំនួន 10,000 នាក់មកពី 45 ប្រទេស និងតំបន់ដើម្បីចូលរួមប្រគូតប្រជែងក្នុងព្រឹត្តិការណ៍ចំនួន 462  ក្នុងកីឡាចំនូន 40 ប្រភេទ។ ក្នុងនាមជាអ្នកឧបត្ថមធំក្នុងការប្រគូតកីឡាលំដាប់ថ្នាក់អន្តរជាតិនេះក្រុមហ៊ុន Canon នឹងផ្តល់ជូននូវប្រពន័្ធគ្រប់គ្រង់យ៉ាងពេញទំហឹងសម្រាប់ព្រឹត្តិការណ៍មួយនេះដែលរួមមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាសម្រាប់ចាប់ និងបញ្ចូនរូបភាព, ឧបករណ៍ផលិតវីដេអូ, ឧបករណ៍បញ្ចូនសំឡេង (Broadcast), ម៉ាស៊ីនថតចម្លងមានមុខងារចម្រុះ (Copier & Pinter) និងឧបករណ៍វេជ្ជសាស្ត្រជាដើម។ ក្រុមហ៊ុន Canon Group នឹងនៅតែបន្តករួមចំនែកក្នុងការជម្រុញវិស័យកីឡាតាមរយះការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យារបស់កាណុន។ Canon គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកដែលផ្តល់នូវដំណោះស្រាយលើផ្នែករូបភាព និងប្រព័ន្ធឌីជីថល។ 

 

ក្រុមហ៊ុន Canon Singapore Pte, Ltd គឺជាក្រុមហ៊ុនកណ្តាលនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលបានរួមចំនែកក្នុងការជម្រុញដល់យុទ្ធសាស្រ្តក្នុងការលក់, ផ្នែកទីផ្សារ និងសេវាកម្ម។ ក្រៅតែពីបានគ្រប់ដណ្តប់លើទីផ្សារក្នុងស្រុកក្រុមហ៊ុននេះបានគ្រប់ដណ្តប់លើទីផ្សារក្នុងតំបន់ចំនួន 22 ក្នុងនោះរួមមានការបង្កើតសាខាក្នុងប្រទេសឥណ្ឌ ម៉ាឡេស៊ី និងប្រទេសវៀតណាម។ ហើយក្រុមហ៊ុន Canon Inc គឺជាក្រុមហ៊ុនមេដែលមានបណ្តាញក្រុមហ៊ុននៅទូទាំងពិភពលោកជិត 3,00 ក្រុមហ៊ុន និងមានបុគ្គលិកកំពុងបម្រើការងារប្រមាណ 200,000 នាក់។ 

 

សូមជំរាបផងដែរថា រៀងរាល់ឆ្នាំក្រុមហ៊ុន Canon តែងតែបានដកប្រាក់ចំណូលរបស់ខ្លួនច្រើនជាង 8% សម្រាប់គាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវ (R&D) ដើម្បីបង្កើនល្បឿនស្រាវជ្រាវលើផ្នែកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតផលិតផលថ្មីរបស់ខ្លួន។ ក្រុមហ៊ុន Canon គឺជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនកំពូលៗ ដែលរកបានប៉ាតង់ច្រើនជាងគេក្នុងរយះពេល 20 ឆ្នាំចុងក្រោយនេះ។ នៅក្នុងនាមជាក្រុមហ៊ុនស្ថិតក្នុងបញ្ចី Fortune Global 500 Company, ក្រុមហ៊ុន Canon បានដឹកនាំដោយគោរពតាមទស្សនវិស័យ Kryosei philosophy របស់ជប៉ុន ដែលទស្សនវិស័យនេះ គឺផ្តោតទៅលើការរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងការធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន