no-alternative title

Canon កំពុងតែពង្រីកខ្លួនកាន់តែខ្លាំងជាមួយនិងការប្រកាសផ្លូវការនូវជំនួញថ្មីមួយទៀតគឺផ្នែកផលិតឧបករណ៍វេជ្ជសាស្ត្រ

ថ្មីៗនេះ ក្រុមហ៊ុន Canon Inc និងក្រុមហ៊ុន  Canon Medical System Corporation បានធ្វើការប្រកាសជាផ្លូវការណ៍ពីការផ្លាស់ប្តូឈ្មោះសារជីវកម្មក្រុមហ៊ុនរបស់ខ្លួនក្រោមការដឹកនាំដោយក្រុមហ៊ុន Canon Group ពីក្រុមហ៊ុន Toshiba Medical System Corporation ទៅជាក្រុមហ៊ុន Canon Medical System Corporation ឬហៅថា “ប្រព័ន្ធវេជ្ជសាស្រ្ត Canon”។ ចាប់តាំងពីចូលរួមជាមួយ Canon Group ក្នុងខែធ្នូឆ្នាំ 2016 ក្រុមហ៊ុន Canon Medical Systems បាននឹងកំពុងអនុវត្តនីតិវិធីសម្រាប់ការទទួលបានការអនុម័តបទបញ្ជាសម្រាប់ការធ្វើសមាហរណកម្មជាមួយក្រុមហ៊ុន Canon Group និងការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនអោយស្របតាមច្បាប់អន្តរជាតិ ឬនៅតាមតំបន់ពាក់ព័ន្ធទាក់ទងនឹងការប្រើប្រាស់ឧបករណ៍ឱសថសាស្ត្រ និងវេជ្ជសាស្ត្រ។

ក្រុមហ៊ុន Canon បានប្រកាសថា នីតិវិធីនេះ ត្រូវបានបញ្ចប់ផ្លូវការណ៍ ហើយការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនក៏បានចូលជាធរមានផ្លូវការណ៍ផងដែរចាប់ពីថ្ងៃនេះទៅ។ ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ 1930 មកក្រុមហ៊ុន Canon Medical Systems បានណែនាំបង្ហាញនូវប្រព័ន្ធវេជ្ជសាស្ត្រជាលើកដំបូងសម្រាប់ពិភពលោក និងជាលើកដំបូងសម្រាប់ប្រទេសជប៉ុនជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយអតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។ ជាមួយនឹងបណ្តាញលក់ និងសេវាកម្មរបស់ខ្លួន Canon Medical Systems បាននឹងកំពុងធ្វើអាជីវកម្មរបស់ខ្លួននៅទូទាំងពិភពលោកដោយផ្តល់នូវប្រព័ន្ធរូបភាពរោគវិនិច្ឆ័យទៅដល់បណ្តាប្រទេស និងតំបន់ចំនួន 140 នៅជុំវិញពិភពលោក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនមេ Canon Inc បានបោះជំហានឈានចូលក្នុងអាជីវកម្មគ្រឿងបរិក្ខាវេជ្ជសាស្ត្រជាលើកដំបូងក្នុងឆ្នាំ 1940 ដោយបានបង្កើតនៅកាមេរ៉ាកាំរស្មីអ៊ិចដែលជាឧបករណ៍វិជ្ជសាស្ត្រដំបូងគេដែលត្រូវបានផលិតឡើងក្នុងប្រទេសជប៉ុន និងប្រើប្រាស់បច្ចេកវិទ្យារូបភាពដ៏ទំនើប។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានផលិតនូវឧបករណ៍វិភាគប្រព័ន្ធរូបភាពបែបឌីជីថលប្រើប្រាស់កាំរស្មីអ៊ិច (Digital X-ray System) និងឧបករណ៍អូតាក្រាហ្វិច (OCT Ophthalmic)។  ចាប់តាំងពី ឈានជើងប្រឡូកក្នុងវិស័យគ្រឿងបរិក្ខាវេជ្ជសាស្ត្រ Canon បានរក្សានូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងបានពង្រឹងបន្ថែមទៀតចំពោះអាជីវកម្មនេះក្នុងគោលបំណងចូលរួមរួមចំណែកជួយដល់សង្គម និងសុខភាពមនុស្សជាតិនៅទូទាំងពិភពលោក។ 

តាមរយៈការធ្វើសមាហរណកម្មជាមួយក្រុមហ៊ុន Canon Group ក្រុមហ៊ុន Canon Medical Systems Corporation គោរពតាមស្មារតីនៃទស្សនវិស័យរបស់ក្រុមហ៊ុន Canon Group គឺទស្សនវិស័យ "គីយ៉ាស៊ី" ក្រោមពាក្យស្លោកនៃការគ្រប់គ្រងរបស់ខ្លួនថា “ផលិតឡើងសម្រាប់ជីវិត, ផលិតឡើងសម្រាប់ភាពជាដៃគូ, ផលិតឡើងសម្រាប់អ្នកជំងឺ, ផលិតឡើងសម្រាប់អ្នក (Made for Life, Made for Partnerships, Made for Patients, Made for You)”  នឹងបន្តពង្រីកដើម្បីពន្លឿនការរីកលូតលាស់នៃអាជីវកម្មគ្រឿងបរិក្ខាពេទ្យរបស់ Canon Group ដើម្បីចូលរួមចំណែកដល់ការថែទាំសុខភាពអោយកាន់តែមានភាពប្រសើរទ្វេរឡើងជាងមុន។ 

ក្រុមហ៊ុន Canon Medical Systems Corporation បានធ្វើការអភិវឌ្ឍ និងផលិតនូវឧបករណ៍សម្រាប់ធ្វើការលើប្រព័ន្ធរូបភាពរោគវិនិច្ឆ័យដែលរួមមានឧបករណ៍ CT, MRI, អេកូ, ប្រព័ន្ធកាំរស្មីអ៊ិច និងប្រព័ន្ធប្រើសម្រាប់មន្ទីរពិសោធន៍គ្លីនិកដែលកំពុងគ្រប់ដណ្តប់នៅ 140 ប្រទេស និងតំបន់ជុំវិញពិភពលោកដោយផ្តល់ជូននូវបច្ចេកវិទ្យាសម្រាប់ធ្វើរោគវិនិច្ឆ័យបានលឿនរហ័ស និងការព្យាបាលទាន់ពេលវេលា។ ប្រព័ន្ធវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន Canon បានកំពុងរួមចំណែកជាវិជ្ជមានក្នុងការគ្រប់គ្រងនៅតាមមន្ទីរពេទ្យដើម្បីផ្ដល់នូវប្រព័ន្ធថែទាំសុខភាព និងសេវាកម្មជាច្រើនសម្រាប់អ្នកជំងឺនៅទូទាំងពិភពលោក៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន