no-alternative title

អាជីវកម្ម Drone របស់ GoPro នឹងត្រូវផ្អាកពីទីផ្សារហើយ បន្ទាប់ពីការលក់ផលិតផលមួយនេះ មានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា GoPro បោះបង់ចោលនូវទីផ្សាររបស់យន្តហោះ Drone បន្ទាប់ពីមានការលក់ធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏កាត់បន្ថយនូវការងារជាច្រើនទៀតតាមរយៈការបញ្ឈប់បុគ្គលិកជាបណ្តើរៗនៅដើមឆ្នាំ 2016 នេះ។ យោងទៅតាមការបញ្ជាក់របស់ Android Police ក្រុមហ៊ុន GoPro សម្រេចចិត្តបោះបង់នូវយន្តហោះ Drone របស់ខ្លួនចាប់តាំងពីពេលដែលវាមិនអាចបន្តប្រកួតប្រជែងនៅលើទីផ្សារបាន។ 

ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសថា សម្រាប់យន្តហោះ Karma drone ប្រហែលជាយន្តហោះ Drone ស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងបន្តបង្ហាញនូវផលិតផលថ្មីៗជាច្រើនទៀតសម្រាប់អតិថិជនចាស់ និងថ្មីនៅឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា GoPro កាត់ចោលនូវបុគ្គលិកចំនួន 100 នាក់នៅក្នុងខែមករាឆ្នាំ 2016 ហើយបន្ទាប់មកនៅខែវិច្ឆិកា ក្រុមហ៊ុនបញ្ឈប់បុគ្គលិកចំនួន 200 នាក់បន្ថែមទៀត។ នៅក្នុងខែមីនាឆ្នាំមុននេះ ក្រុមហ៊ុនកាត់បន្ថយបុគ្គលិកដល់ទៅ 270 នាក់បន្ថែមទៀត ហើយចំនួននៃការបញ្ឈប់មិនមែនចប់ត្រឹមនេះនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា ពេលនេះក្រុមហ៊ុនកំពុងតែត្រៀមបញ្ឈប់បុគ្គលិក 300 នាក់ទៀតក្នុងនោះក៏មាននាយកប្រតិបត្តិជាច្រើនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្ថាបនិក និង CEO របស់ក្រុមហ៊ុន GoPro លោក Nick Woodman ក៏កាត់បន្ថយនូវប្រាក់ឈ្នូលប្រចាំឆ្នាំរបស់លោកផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន GoPro ក៏លក់នូវយន្តហោះ Karma drones ដែលនៅសេសសល់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ដើម្បីបង្កើននូវការលក់កាមេរ៉ា Hero6 Black របស់ខ្លួននោះ ក្រុមហ៊ុនកាត់បន្ថយនូវតម្លៃទីផ្សារពី $499 មកត្រឹមតែ $399។ ក្រុមហ៊ុនបច្ចេកវិទ្យា GoPro ខាតបង់ទឹកប្រាក់ 373 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2016 ដោយសារតែស្ថានភាពមិនអំណោយផល។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា នៅឆ្នាំនោះ Karma drone តម្លៃ $799 មានបញ្ហាក៏ប្រកាសប្រមូលត្រឡប់មកវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ 2016 ដែលរឿងនេះធ្វើឱ្យយន្តហោះ Drone បាត់បង់នូវសក្តានុពលរបស់វា។ 

សម្រាប់ផលិតផលនេះក៏មិនសូវមានការ Feedback ល្អៗបើធៀបជាមួយនឹងយន្តហោះ DJI របស់ក្រុមហ៊ុនប្រកួតប្រជែង នេះបើតាមការបង្ហាញរបស់ The Verge ។ នៅពេលដែលលោក Woodman និយាយទៅកាន់ Engadget នៅក្នុងព្រឹត្តិការណ៍ CES លោកបញ្ជាក់ថា គាត់នឹងមិនស្វែងរកអ្នកទិញនោះទេ។ អ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងនៅពេលនេះគឺការធ្វើការងារជាមួយនឹង Social Networks ហើយផលិតផលថ្មីមួយដំបូងបំផុតរបស់ក្រុមហ៊ុននឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៃឆ្នាំ 2018 នេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន