no-alternative title

រូបភាពស្មាតហ្វូនកូពីជាច្រើនសន្លឹករបស់ Galaxy S9+ ដែលត្រូវបានក្លូនដោយក្រុមហ៊ុនចិន មើលទៅពិតជាស្រស់ស្អាតមែនទែន

Samsung Galaxy S9 និង Galaxy S9 Plus គឺជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុតនៅឆ្នាំនេះ ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 845 ស៊េរីថ្មីរបស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូនទាំងពីរស៊េរីថ្មីនេះ មានលក្ខណៈស្រដៀងគ្នាជាច្រើនទៅនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លួនផងដែរ ស្របពេលដែលស្មាតហ្វូន Galaxy S9+ នឹងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខាងក្រោយ។ ដូជគ្នាទៅនឹងឆ្នាំមុនដែរ មុននឹងមានការបង្ហាញខ្លួនផ្លូវការរបស់ផលិតផលថ្មិៗ គឺតែងតែមានស្មាតហ្វូនរាប់ពាន់គ្រឿងទៀត ដែលនឹងត្រូវបានគេលួចចម្លងនូវការរចនាម៉ូដតាមស្មាតហ្វូនស៊េរីថ្មីទាំងនោះ។ ពេលនេះ មានលេចចេញនូវសា្មតហ្វូនថ្មីមួយ ដែលបានចំលងរូបរាងរបស់ Galaxy S9+ ដែលបានក្លូន Clone ដោយក្រុមហ៊ុន Huaqiangbei/Huaqiang North ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកមួយនៅក្នុងទីក្រុង Shenzhen។

រូបភាពជាច្រើននេះ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី “Galaxy S9+” នឹងមានពណ៌ខៀវ និងពណ៌មាស ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងម៉ាកយីហោ Samsung ផងដែរ។ ស្មាតហ្វូននេះ គឺពិតជាមានការរចនារូបរាងភ្លឺចែងចាំងដូចជាកញ្ចក់តែម្តងនៅលើពណ៌ខៀវនេះ។ នេះគឺជាស្មាតហ្វូន Clone ដែលពិតជាមានការរចនារូបរាងយ៉ាងល្អស្រស់ស្អាតតែម្តង។ សម្រាប់ស៊ុមព័ទ្ធអេក្រង់ផ្នែកខាងលើរបស់ស្មាតហ្វូននេះ គឺពិតជាមានទំហំក្រាស់ជាងស្មាតហ្វូន Galaxy S8+។ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺវាប្រើប្រាស់នូវ UI ថែមទៀត។ ដោយសារតែនេះ គឺជាស្មាតហ្វូនប្រភេទ Clone គឺមិនមានភ្ជាប់ជាមួយនឹងមុខងារនៃជំនួយការឆ្លាតវៃ Bixby ដែលមានន័យថា ស្មាតហ្វូននេះ មិនមានប៊ូតុង Bixby នោះទេ។  សម្រាប់ប៊ូតុង Power គឺផ្លាស់ប្តូរទៅផ្នែកខាងឆ្វេង ស្របពេលដែលប៊ូតុងនោះ គឺជាកន្លែងរបស់ប៊ូតុង Bixby នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នេះគឺជាស្មាតហ្វូនដែលចំលងរូបរាងចេញពីស្មាតហ្វូនដើមប៉ុណ្ណោះ។ ចំពោះ Galaxy S9 និង Galaxy S9+ របស់ក្រុមហ៊ុន Samsung នឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងខែកុម្ភៈឆ្នាំ 2018 ខាងមុខនេះ។ ហើយការលក់ស្មាតហ្វូននេះ គឺចាប់ផ្តើមនៅខែមីនាផងដែរ។ រង់ចាំតាមដានជាមួយខ្ញុំទាំងអស់គ្នាថា តើនឹងមានអ្វីប្លែកបន្តទៀតជាមួយនឹងស្មាតហ្វូនស៊េរីថ្មីនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន