no-alternative title

Samsung City រំលេចចេញជាមួយអេក្រង់ LED ប្រវែង 32 ម៉ែត្រ បង្ហាញពីការច្នៃប្រឌិតនៃបច្ចេកវិទ្យា IoT និង AI ដ៏អស្ចារ្យ នៅព្រឹត្តិការណ៍ CES 2018

រំលឹកដល់ព្រឹត្តិការណ៍ CES 2018 នៅសហរដ្ឋអាមេរិក Booth របស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេស្គាល់ថាជា “Samsung City” នៅកន្លែងទាំងមូល គឺមានការដាក់បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មី ដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកប្រើប្រាស់ទាំងក្នុង ការិយាល័យក៏ដូចជានៅគេហដ្ឋានផងដែរ។ ផ្ទាំងមួយដែលបង្ហាញនូវការច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺត្រូវបានបង្កើតឡើងដោយបន្ទះអេឡិចត្រូនិកថ្មីរបស់ក្រុមហ៊ុន Samsung ដែលវាមានបណ្តោយប្រវែង 32 ម៉ែត្រ និងមានកម្ពស់ 7.8 ម៉ែត្រ ហើយមានសមាសភាពសរុបចំនួន 4,926 (480 មីលីម៉ែត្រ x 65 មីលីម៉ែត្រ)។ ផ្ទាំងខាងមុខបង្ហាញពីរូបភាពដ៏អស្ចារ្យដែលភ្ជាប់ទៅនឹងចក្ខុវិស័យភាពនៃភាពវៃឆ្លាតរបស់ក្រុមហ៊ុន Samsung តែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា អេក្រង់ LED នេះ គឺជាអេក្រង់ដំបូងបំផុត ដែលដំណើរការដោយប្រព័ន្ធ HDR បន្ទះអេឡិចត្រូនិកថ្មី 3 ប្រភេទរបស់ក្រុមហ៊ុន Samsung ដូចជា P1.5, P2.0 និង P2.5 ដែលបានឆ្លុះបញ្ចាំងពីការច្នៃប្រឌិតនៃបច្ចេកវិទ្យា IoT និង AI ដែលបង្ហាញភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៌តាំងបង្ហាញនោះផងដែរ។ ប្រព័ន្ធ HDR នៅលើអេក្រង់នេះ បានបង្ហាញនូវគុណភាពច្បាស់ល្អឥតខ្ចោះទៅតាមបន្ទះអេឡិចត្រូនិកនីមួយៗ ស្របពេលដែលការរចនាដែលមានលក្ខណៈស្ដើង និងស្រាលបំផុតនោះវាធ្វើឲ្យមានការងាយស្រួលនៅក្នុងការតំទ្បើង និងជួសជុល។ ផ្ទាំងអេក្រង់ ដែលបង្ហាញនេះ ក៏បានផ្ដល់ឲ្យអ្នកទស្សនានូវរបៀបដែលក្រុមហ៊ុន Samsung គ្រប់គ្រងកម្មវិធី MagicInfo ដែលជាកម្មវិធីរួមបញ្ចូលគ្នាជាច្រើន ដើម្បីបង្កើតភាពឆើតឆាយ និងងាយស្រួលក្នុងការគ្រប់គ្រងបានផងដែរ។

ប្រសិនបើអ្នកមិនបានចូលរួមក្នុងពិព័រណ៍ CES 2018 ទេ សូមទស្សនាវីដេអូខាងលើនេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថាតើ Samsung City រួមចូលគ្នាដោយរបៀបណា ហើយជ្រៀតខ្លួនចូលទៅក្នុងអនាគតបានយ៉ាងដូចម្តេចទៅ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន