no-alternative title

LG ទទួលបាននូវពានរង្វាន់ឆ្នើមទៅផលិតផលទូរទស្សន៍ម៉ូដែល LG AI OLED TV ដែលមានលក្ខណៈល្អផ្តាច់គេនៅក្នុងព្រឹត្តិការណ៍ CES 2018

LG Electronics មានកិត្តិយសជាខ្លាំងជាមួយនិងការទទួលពានរង្វាន់ច្រើនជាង 90 នៅក្នុងព្រឹត្តិការណ៍ CES 2018 ដែលមានរយៈពេល 4 ឆ្នាំជាប់ៗគ្នា។ សំរាប់ឆ្នាំនេះ ទូរទស្សន៍ LG ស៊េរីថ្មី AI OLED Tv (model C8) គឺជាផលិតផលពិសេសបំផុត។ ក្រៅពីនេះ LG ក៏ទទួលបាននូវកិត្តិយសជាច្រើនក្នុងការបង្ហាញទូរទឹកកកInstaView ThinQ™ និង LG 4K UHD Projector ផងដែរ។ ម្យ៉ាហទៀត ក្រុមហ៊ុន LG ក៏ទទួលបាននូវពានរង្វាន់កំពូលៗ ពីស្ថាប័នផ្សព្វផ្សាយល្បីៗជាច្រើនទៀតផងដែរ ក្នុងនោះរួមមានដូចជា Engadget,The Verge, Digital Trends, Mashable, SlashGear, TechRadar, Pocket-lint, T3, Stuff Magazine និងលើសពីនេះទៅទៀត LG ក៏ទទួលបានពានរង្វាន់ទាំង19 CES Innovation Awards  ពី Consumer Technology Association  រាប់បញ្ចូលពានរង្វាន់ច្នៃប្រឌិតល្អផ្តាច់គេសំរាប់ LG 4K UHD Projector និងឧបករណ៍ប្រើប្រាស់ និងគ្រឿងកំសាន្តក្នុងគេហដ្ឋាន ហើយនិងទូរស័ព្ទដៃផងដែរ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន LG Electronics បានបញ្ជាក់ថា ការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន LG ឆ្នាំ 2018 បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES រួមបញ្ចូលទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កំសាន្តតាមគេហដ្ឋានជាមួយនិង  LG ThinQ AI រួមទាំងទូរទស្សន៍ដំបូងគេបង្អស់ដែលមានកម្មវិធីជំនួយ Google Assitant នៅក្នុងទូរទស្សន៍ LG SIGNATURE AI OLED TV W8 ដែលមានលក្ខណះពិសេស ThinQ ដែលបានឈ្នះពានរង្វាន់ច្រើនជាង 10 នៅក្នុងព្រឹត្តិការណ៍CES។ទូរទឹកកក LG Instaview ThinQ ទទួលបានពានរង្វាន់ដែលផ្តល់នូវបទពិសោធន៍ថ្មីក្នុងការគ្រប់គ្រងអាហារតាមរយៈ WebOS របស់ LG និងរួមបញ្ចូលជាមួយ Amazon Alexa ដែលធ្វើអោយកាន់តែងាយស្រួលក្នុងការទិញអាហារ ចាក់ចំរៀង ត្រួតពិនិត្យអាកាសធាតុ គ្រប់គ្រងប្រតិទិន និងផ្សេងៗទៀត។ក្រុមហ៊ុន LG ក៏បានបង្ហាញនូវបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថាα (អាល់ហ្វា) 9 Processor ដែលជួយបង្កើនសមត្ថភាព LG AI OLED TVs របស់ខ្លួន និងបង្ហាញទូរស័ព្ទដៃ LG V30 ពណ៌ថ្មី Raspberry Rose ដ៏លេចធ្លោ។

ពានរង្វាន់កំពូលៗដែល LGទទួលបាននៅក្នុងកម្មវិធី CES ឆ្នាំ 2018 មានដូចជា:

LG AI OLED TV C8: Engadget: Best of CES – Best TV Product / Reviewed.com: CES Editors’ Choice Awards

LG SIGNATURE AI OLED TV W8 with ThinQ / α (Alpha) 9 Processor: Consumer Technology Association 2018 CES Innovation Awards: Video Displays / Pocket-lint: Best TVs of CES / Techlicious CES Top Picks / TechRadar: The Best Tech at the Show / TWICE: Picks Awards

LG InstaView ThinQ Refrigerator: BGR: Best of CES / Consumer Technology Association 2018 CES Innovation Awards: Home Appliance / Gadgetmatch: Best of CES / Gear Diary: Best of CES / Reviewed.com: CES Editors’ Choice Awards / TWICE: Picks Awards

LG 4K UHD Projector: 9 to 5 Toys: Best of CES / Consumer Technology Association: 2018 CES Innovation Awards – Best of Innovation / TWICE: Top Picks Awards

LG 34-inch 5K UltraWide Monitor: MacRumors: CES 2018 – Best of CES Unveiled / SlashGear: Best of CES / The Verge: Awards at CES

LG V30 Smartphone: Consumer Technology Association 2018 CES Innovation Awards: Wireless Handsets and Accessories / Videomaker: Best Smartphone of CES

សំរាប់បញ្ចីពេញពានរង្វាន់របស់ក្រុមហ៊ុនLGនៅក្នុងកម្មវិធីCES 2018 និងពត៏មានបន្ថែមរបស់ផលិតផល LG នៅក្នុងកម្មវិធី CES សូមចូលទៅកាន់ http://www.lgnewsroom.com/ces2018/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន