no-alternative title

វត្តមានរបស់ iPhone អេក្រង់ធំ នឹងជួយអោយក្រុមហ៊ុន Apple ទទួលបាននូវភាពជោគជ័យខ្លាំងនៅក្នុងឆ្នាំ 2018 នេះ

កន្លងមកមានព័តមានថា Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhones អេក្រង់ធំនៅឆ្នាំនេះ។ ទូរស័ព្ទអេក្រង់ធំនេះ នឹងជួយជម្រុញទៅលើកំណើននៃការលក់នៅឆ្នាំនេះ របស់ក្រុមហ៊ុនទៅលើការនាំចេញជាសកលនោះ នេះបើតាមការបញ្ជាក់របស់លោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities។ ប្រភពព័តមានខាងលើបានបញ្ជាក់ថា Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhones ស៊េរីថ្មីនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយ ជាមួយនឹងអេក្រង់ OLED ចំនួន 2 ម៉ូដែល និងមួយទៀតប្រើប្រាស់អេក្រង់ LCD ។ វត្តមានទូរស័ព្ទស៊េរីថ្មីទាំងនេះ នឹងធ្វើឱ្យការនាំចេញរបស់ក្រុមហ៊ុន Apple មានការកើនឡើងនៅលើពិភពលោកកាន់តែខ្លាំងក្លាដូចវត្តមានរបស់ iPhone X នៅក្នុងប្រទេសចិនដែរ។ 

លោក Kuo បានសរសេរថា “យើងជឿជាក់ថា សម្រាប់ទូរស័ព្ទអេក្រង់ OLED ទំហំ 6.5 អ៊ីង និង iPhones អេក្រង់ទំហំ 6.1 អ៊ីង LCD នឹងបង្កើនទៅលើចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ហើយទូរស័ព្ទ iPhone LCD ទំហំ 6.1 អ៊ីងនេះ អាចនឹងមានតម្លៃ US$650-750 ហើយទូរស័ព្ទនេះ នឹងផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោកជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា 3D Sensing និងការរចនារូបរាងអេក្រង់ពេញលេញដែលជាបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុត។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមានស៊េរីថ្មីទាំងអស់នេះ លោក Kuo បាននិយាយទៀតថា ការនាំចេញទូរស័ព្ទ iPhones នឹងមានការកើនឡើងដល់ទៅ 5% ទៅ 10% នៅក្នុងឆ្នាំ 2018 នេះបើធៀបទៅនឹងឆ្នាំមុន។ ការព្យាករណ៍របស់គាត់ គឺជាគំនិតសុទិដ្ឋិនិយមជាងការទស្សន៍ទាយកំណើននៃការនាំចេញស្មាតហ្វូនទូទាំងពីភពលោកដែលរំពឹងថា ទូរស័ព្ទទាំងនេះ អាចនឹងស្ថិតនៅក្នុងចន្លោះនៃមានការកើនឡើង 5% និងការធ្លាក់ចុះ 5% ។

ទោះជាយ៉ាងណាក៏ដោយ លោក Kuo នៅតែបង្ហាញជំនឿជឿជាក់ថា Apple អាចនឹងបញ្ចប់ការលក់ទូរស័ព្ទ iPhone X នៅក្នុងរដូវក្តៅនេះ។ របាយការណ៍ថ្មីៗនេះ បានបញ្ជាក់ថា Apple iPhone X នៅមិនទាន់សម្រេចនូវជោគជ័យតាមការរំពឹងទុកនោះទេ។ របាយការណ៍មួយដែលចេញកាលពីសប្តាហ៍នេះ បានផ្សាយថា ការកម្ម៉ង់ទិញសមាសភាគសម្រាប់ iPhone X មានចំនួនតិចជាងការរំពឹងទុកដល់ទៅ 15%-30% នៅក្នុងត្រីមាសទី 1 នេះ។ ការលក់ធ្លាក់ចុះនេះ គឺដោយសារតែកត្តាតាមរដូវកាលក៏ដោយ មនុស្សជាច្រើនជឿជាក់ថា គឺដោយសារតែការលក់យឺតនៃ iPhone 8 និង iPhone 8 Plus ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការលក់របស់ iPhone X ផងដែរ។

សម្រាប់ក្រុមហ៊ុន Apple ដាក់លក់ជាផ្លូវការនូវ iPhone X នៅខែវិច្ឆិកា កាលពីឆ្នាំមុននេះ គឺមានតម្លៃចាប់ផ្តើម $1000 ភ្ជាប់ជាមួយនឹងមុខងារថ្មីៗជាច្រើនគឺ Face ID, Animoji, Wireless Charging និង Portrait Mode ផងដែរ។ មានពាក្យចចាមអារ៉ាមជាច្រើនចេញពីប្រទេសចិន បាននិយាយអំពីទូរស័ព្ទ iPhone X ថា មានការធ្លាក់ចុះទៅលើការនាំចេញនៅក្នុងឆមាសទី 1 ឆ្នាំ 2018 នេះ។ ការព្យាករណ៍ទៅលើការនាំចេញរបស់លោក Kuo សម្រាប់ iPhone X គឺមានចំនួនទាបជាងអ្វីដែលអ្នកវិភាគផ្សេងទៀតធ្វើការទស្សន៍ទាយទុកនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន